ល្បែ​ង​ភ្នា​ល់​​ទឹ​ក​ភ្លៀ​ង រប​ស់​​ឈ្មោះ​ តា​​ល់ នៅ​​វា​ល​ស្រែ​​១​០​០ ចា​ប់​​​បើ​ក​​លេ​ង​​ហើ​យ ប​ន្ថែ​ម​​ពី​លើ វង់​​អា​​ប៉ោ​ង បៀ​រ មិ​ន​ចា​ញ់​កា​ស៊ី​ណូ​ ទេ
​ដោយ វត្តភ្នំ ម៉ោង 09:58
ថ្ងៃទី29 ខែMay ឆ្នាំ2017
សូមរាយការណ៍

​ខេត្តបាត់ដំបង ៖ ច្រើ​ន​ឆ្នាំ​​មក​ហើយ ដែល​​ឈ្មោះ ត្នោត​ជុំ និង​​ឈ្មោះ តា​​ល់ រួម​ទាំង​​មេ​ការ រហ​ស្ស​នាម ១០​៨ និ​ង​៨៣ បាន​​បើក ​បន​​ល្បែង​ស៊ីស​ង ដោ​យមា​ន​ទាំ​ង ល្បែង​ភ្នាល់​​ទឹក​ភ្លៀង ចា​ប់ពី​​ខែ​ឧសភា ដល់​​ខែតុ​លា ស្ថិត​នៅ​​ចំណុច វាល​ស្រែ​១០០ ក្នុងភូមិ​ចំការ​សំរោង សង្កាត់​សំរោង និង​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​និង​ខេត្ត បាត់ដំបង ដោយ​គ្មាន​នរណា ហ៊ាន​បង្ក្រាប​នោះទេ ហើយ​ក្រៅពី​ឈ្មោះ ត្នោតជុំ និង​ឈ្មោះ តា​ល់ ក៏​គ្មាន​នរណា ហ៊ាន​ដេញថ្លៃ បើក​បន​ល្បែង ភ្នាល់​ទឹកភ្លៀង នោះដែរ​។​

​ប្រជាពលរដ្ឋ បាន​លើកឡើងថា ល្បែងភ្នាល់​ទឹកភ្លៀង ស្ថិតនៅ​ចំណុច វាលស្រែ​១០០ ក្នុងភូមិ​ចំការ​សំរោង សង្កាត់​សំរោង ក្រុង​បាត់ដំបង និង​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ដោយមាន​ទាំង វង់​អាប៉ោង បៀ និង​ខ្លា​ឃ្លោក បើក​លេង​ដោយ​សេរី​។ ប្រជាពលរដ្ឋ​បន្តថា មេបន​ល្បែង​ឈ្មោះ តា​ល់ ជា​អ្នកចាត់ចែង បោះ​មេ បង់លុយ​ឲ្យ មន្ត្រី​ជំនាញ គ្រប់លំដាប់​ថ្នាក់ ទាំងអស់ រួមមាន សាលាខេត្ត​បាត់ដំបង សមត្ថកិច្ច​ប៉ូលិស និង​មន្ត្រី​តុលាការ ថែម​ទៀតផង​។​

​ក្រុម​អ្នកញៀន​ល្បែង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន គ្មានអ្វី ធំ​ជាង​លុយ​ទេ បើ​គេ​ទូទាត់​ចាត់ចែង​អស់ហើយ ចង់​ប្រជាពលរដ្ឋ ស្រែក​ដល់​ក្រហែង​មេឃ​ណា ក៏​គ្មាន​ការបង្ក្រាប​ដែរ ពីព្រោះ​ក្នុង​មួយខែៗ ត្រូវ​ចំណាយ រាប់សិប​ម៉ឺន​ដុល្លារ ដល់​សមត្ថកិច្ច ដើម្បី​កុំ​ឲ្យ មានការ​រំខាន​។ ក្រៅពី​បើក​បន​ល្បែង ភ្នាល់​ទឹកភ្លៀង ក្នុងនោះ​ក៏មាន វង់​អាប៉ោង បៀ និង​ធួរ (​គ្រាប់​អម្ពិល​) ពោលគឺ​បន​ល្បែង របស់​ឈ្មោះ តា​ល់ មាន​ទំហំ​មិន​ចាញ់ កាស៊ីណូ​ប៉ុន្មាន​ទេ ហើយ​គេ​ល្បី​ថា មាន​ភាគហ៊ុន របស់​អ្នកធំ ដល់​ទៅ ៣​នាក់ ឯណោះ​៕

P 0605B P 0605B1 P 0605B2

Loading...