ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ក បាន​កន្លះ​ខែ ជាងកាត់សក់ ប្រើល្បិច​ឆបោក អ្នក​សម្អាងការ
​ដោយ វត្តភ្នំ ម៉ោង 10:42
ថ្ងៃទី19 ខែMay ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកណ្តាល ៖ មាន​រឿង​​គួរ​​ឲ្យ ភ្ញាក់​ផ្អើល​​មួយ បាន​កើត​​ឡើង ដោយសា​រ​នា​រី​​ម្នាក់ បាន​​ស្គាល់​បុ​រស​​ម្នាក់ តា​ម​រយះ​​ប​ណ្តាញ​​ស​ង្គម ហ្វេ​ស​​ប៊ុ​ក រយះពេ​ល​​ក​ន្លះ​​ខែ ឈា​ន​​ធ្វើ ជា​​សង្សា​រ​នឹ​ង​​គ្នា ណា​ត់​ជួប​ដើ​រ​លេង ហើយ​ចុ​ង​ក្រោ​យ ខាង​​ប្រុស​​បាន​​ឆបោក យក​ម៉ូតូ​ខាង​ស្រី ទៅ​លក់​បាត់ កាលពី​វេលា​ម៉ោង ១២​និង​០០ នាទី ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ​២០១៧ ក៏ត្រូវ​ខាង​ស្រី ប្តឹង​សមត្ថកិច្ច ឲ្យ​ឃាត់ខ្លួន នៅចំណុច​ភូមិ​ ពោធិ៍​បាន ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្ដាល​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ មានឈ្មោះ ស៊ា​វ ស្រី​នាង ភេទ​ស្រី អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​កោះ​ចាស់ ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កសិករ ។ ចំណែក ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ ហេង វិសាល ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ព្រែក​ពោធិ៍ ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ ជាងកាត់សក់​។ សម្ភារៈ​វត្ថុតាង ចាប់យក ម៉ូតូ​ចំនួន ០១​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម ស៊េរី​ឆ្នាំ​២០១១ ឡើង​តែម ឆ្នាំ​២០១៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ដែលមាន​លេខ​តួ និង​លេខ​ម៉ាស៊ីន 8599339 ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ និង​ជនសង្ស័យ គឺ​បាន​ស្គាល់គ្នា តាមរយៈ​ហ្វេ​ស​ប៊ុ​ក មាន​រយៈពេល​កន្លះ​ខែ​មកហើយ ដោយ​ជនសង្ស័យ កុហកថា ខ្លួន​គឺជា​អ្នករកស៊ី លក់ដូរ គ្រឿង​អាហារ​សមុទ្រ នៅ​កំពង់សោម និង​គ្មាន ប្រពន្ធ​កូន នោះទេ ។ ក្រោយមក ជនរងគ្រោះ ដោយ​លង់​ជឿ សម្ដី​របស់ ជនសង្ស័យ ក៏បាន​ព្រមធ្វើ ជា​សង្សារ ជាមួយ ជនសង្ស័យ តែម្ដងទៅ​។ លុះ​នៅ​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ ២០១៧ ជនសង្ស័យ ហេង វិសាល បាន​សុំ​មកលេង ផ្ទះ​ជនរងគ្រោះ ស៊ា​វ ស្រី​នាង ដោយបាន​ទិញ​មឹក បង្គា ត្រ​បែ​ល យកមក​ធ្វើ​អារ​ហារ ហូប​ជាមួយ ក្រុមគ្រួសារ ជនរងគ្រោះ រួច​ក៏​ត្រលប់ ទៅផ្ទះ​វិញ ។​

​លុះ​នៅ​ព្រឹក ថ្ងៃទី ១១ ខែឧសភា ឆ្នាំ​២០១៧ ជនសង្ស័យ បានមក​លេង ជនរងគ្រោះ ម្ដងទៀត ដោយ​ណាត់​ជួបគ្នា នៅ​ចំណុច វត្ត​កំពង់​គរ ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្ដាល ជនរងគ្រោះ បាន​យក​ម៉ូតូ​របស់ខ្លួន ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០១០ ទៅយក ហេង វិសាល រួច​បាននាំគ្នា ដើរលេង ក្នុង​វត្ត ទួល​ព្រះរាជា រួចហើយ​បាន​ចូល ទៅលេង​ផ្ទះ​ឈ្មោះ ចាន់ថន  ហៅ​រស្មី ត្រូវជា​មេជាង សម្អាងការ​របស់ ជនរងគ្រោះ នៅ​ភូមិ​ពោធិ៍​បាន ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្ដាល ហើយ​ពេលនោះ ជនសង្ស័យ បានឃើញ​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម​ស៊េរី ឆ្នាំ​២០១១ ពណ៌​ខ្មៅ របស់​ឈ្មោះ ចាន់ ថន ហៅ​រស្មី​។​

​ជនសង្ស័យ ក៏បាន​ប្រើល្បិច កុហក​សង្សារ​ខ្លួន ឈ្មោះ ស្រី​នាង ថា ខ្លួន​មានការ​រវល់ ត្រូវ​ប្រ​ញ៉ាប់ ទៅ​ភ្នំពេញ​វិញ ក៏បាន​អោយ ជនរងគ្រោះ ខ្ចី​ម៉ូតូ​របស់​ឈ្មោះ ចាន់ថន ជិះ​វិញ ព្រោះ​វា​មាន កញ្ចក់​ត្រឹមត្រូវ ងាយស្រួល​ជិះ ចូល​ក្រុងភ្នំពេញ រួច​ជនរងគ្រោះ ក៏បាន​ខ្ចី​ម៉ូតូ មេជាង​របស់ខ្លួន ជិះ​ទៅ​ភ្នំពេញ ជាមួយ ជនសង្ស័យ តែម្ដង​។ នៅពេល​ដល់ ភ្នំពេញ ជនសង្ស័យ ក៏បាន​ប្រើល្បិច កុហក​ជនរងគ្រោះ ទៀតថា ខ្លួន​ត្រូវការ​ជិះ​ម៉ូតូ ទៅយក​ឥ​វ៉ាន់ គេ​ផ្ញើមក ដោយ​ទុកអោយ ឈ្មោះ ស្រី​នាង  រងចាំ​នៅ ហាង​កាហ្វេ មួយកន្លែង ក្បែរ​វិមានឯករាជ្យ ហើយ​ខ្លួន ក៏​យក​ម៉ូតូ​នោះ ទៅ​កាច់​ស្លាក​លេខ​ចោល រួច​ឡើង​តែម ស៊េរី​ឆ្នាំ​២០១៥ ហើយ​យក ទៅ​លក់​បាត់​។ 

​ចំណែក​ជនរងគ្រោះ ដោយ​រងចាំ​យូ​ពេក ទំនាក់ទំនង​ពុំបាន ក៏​ត្រលប់មក​ផ្ទះ​វិញ ហើយ​រហូតដល់ ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៧ វេលា​ម៉ោង ០៩​និង​៣០​នាទី ទើប​ជនរងគ្រោះ មក​ដាក់​ពាក្យបណ្ដឹង នៅ​អធិការដ្ឋាន នគរបាល ស្រុក​កោះធំ តែម្ដង ។ ក្រោយពី​ទទួលបាន ពាក្យបណ្ដឹង សមត្ថកិច្ច​ជំនាញ ស្រុក​កោះធំ រួម​និង​ក្រុមគ្រួសារ ជនរងគ្រោះ បាន​ស្រាវជ្រាវ រហូត​បាន​ព័ត៌មាន​ថា ជនសង្ស័យ នៅក្នុង​ភូមិ ព្រែក​ពោធិ៍ ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្ដាល ពេ​នោះ កម្លាំង​ជំនាញ បាន​សហការ ជាមួយ​នគរបាល ស្រុក​ស្អាង ចុះ​ឃាត់ខ្លួន​ឈ្មោះ ហេង វិសាល នៅ​នឹង​ផ្ទះ​ក្នុង ភូមិ​ព្រែក​ពោធិ៍  និង​បាន​ដកហូត​ម៉ូតូ ដែល​ជនសង្ស័យ ធ្វើការ​ឆបោក យកមក​វិញ ដើម្បី​ចាត់ការ តាមច្បាប់​៕

P 1905 P 1905A4


Loading...