មេខ្លោង​ជួញដូរ​ថ្នាំញៀន នៅ​ខេត្តរតនគិរី មាន​ងារ​ជា​ឧកញ៉ា ត្រូវ​ប៉ូលិស​ចាប់ខ្លួន​
​ដោយ វត្តភ្នំ ម៉ោង 09:31
ថ្ងៃទី19 ខែMay ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តរតនគិរី ៖ ឧក​ញ៉ា ស៊ី ឡា​​ឡយ ដែល​​គេ​​ល្បី​ឈ្មោះ ជា​​យូ​​ណាស់​ម​ក​ហើយ  ទាក់ទិ​ន​នឹ​ង គ្រឿ​ង​ញៀន ប៉ុន្តែ​​គេ​មិ​ន​ហ៊ា​ន​​និ​យាយ ទើប​តែ​​ពេល​នេះ ស្រាប់​តែ​​​បែ​កធ្លាយ​​តែ​ម្តង បន្ទា​ប់ពី​ត្រូ​វ​ស​មត្ថ​កិច្ច ចា​ប់​ខ្លួន នៅ​វេលា​ម៉ោ​ង ៧​​នឹង​៥​៩នាទី រសៀល​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៧ នៅត្រង់ចំណុច សណ្ឋាគារ រតន​:​សម្បត្តិ ស្ថិតនៅ ភូមិ​អូរ​កន្តិល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ពាក់ព័ន្ធ​នឹង ករណី​គ្រឿងញៀន​។​

​ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ ឧ​ត្ត​ម​សេនីយ៍​ត្រី ផែន ឌី​ណា ស្នងការរង ទទួល​កណ្តាល ព្រហ្មទណ្ឌ នឹងមាន​ការ សម្របសម្រួល ដោយ​លោក ជា ពេជ្រ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​។ ជនសង្ស័យ​ដែល​ត្រូវ សមត្ថកិច្ច​ចាប់ខ្លួន ដែល​ពុំ​សូវ​ឮឈ្មោះ គឺ​ឧកញ៉ា ស៊ី ឡា​ឡយ ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជនជាតិខ្មែរ រួមទាំង​រថយន្ត ១​គ្រឿង ម៉ាក​លុច​ស៊ី​ស ៥៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-3999 ជា​ម្ចាស់​សណ្ឋាគារ រតន​:​សម្បត្តិ ក្រោយ​រកឃើញ ពាក់ព័ន្ធ​បទល្មើស គ្រឿងញៀន ជា​យូ​ណាស់ មកហើយ​។​

​ជនសង្ស័យ ត្រូវបាន​នាំខ្លួន មក​ស្នងការដ្ឋាន នគរបាល​ខេត្ត លុះ​នៅវេលា​ម៉ោង​៦ នឹង​៣០ នាទី យប់​ថ្ងៃ​ដដែល បាន​បញ្ជូន​ជនសង្ស័យ ទៅ​ឲ្យ​មន្ទីរ ប្រឆាំង​គ្រឿងញៀន នៃ​ក្រសួងមហាផ្ទៃ ចាត់ការ​បន្ត តាម​និតិ​វិធី​ច្បាប់​។ យ៉ាងណា​ក៍ដោយ ចំនួន​គ្រឿងញៀន មិនទាន់​ដឹង ពិតប្រាកដ នៅឡើយ​។ គេ​បាន​និយាយ ទូទាំង​ក្រុង​បាន​លុង ក៍​ដូចជា​ប្រជាពលរដ្ឋ នៅក្នុង​ខេត្តរតនគិរី ដោយ​លើកឡើងថា បើ​បង្ក្រាបបាន មេខ្លោង​ទៅហើយនោះ ថ្ងៃក្រោយ​ប្រាកដជា ខេត្តរតនគិរី ពុំមាន​ការប្រើប្រាស់ គ្រឿងញៀន ទៀត​នោះទេ​៕

P 1905A6 P 1905A7 P 1905A8

Loading...