ចេញពី​ផឹកស៊ី​ស្រវឹង បើកឡាន​ចូល​ការដ្ឋាន​អ៊ុត​ផ្លូវ បុក​កម្មករ​ប៉ើង​ជាង ២០​ម៉ែត្រ​
​ដោយ វត្តភ្នំ ម៉ោង 08:37
ថ្ងៃទី19 ខែMay ឆ្នាំ2017
សន្តិសុខ និងសង្គម

​រាជធានី​ភ្នំពេញ ៖ បុរស ២​​នាក់ បន្ទាប់​ពី​ផឹក​ស៊ី ស្រ​វឹង​ធ្លាក់​ភ្នែក បាន​​បើករ​ថ​យន្ត ក្នុង​​ល្បឿន​​យ៉ាង​​លឿន  ជ្រុល​​បុក​​ធ្លាយ ទី​តាំង​កា​រដ្ឋា​ន អ៊ុត​​ផ្លូវ​​ខ្នាត​តូច រប​ស់​ម​ន្ទីរ សាធា​រណ​ការ រាជ​ធានី​​ភ្នំ​ពេញ បណ្តា​ល​​ឲ្យ កម្ម​ករ ២​​នាក់ ត្រូវ​រ​ថយ​ន្ត បុក​​ប៉ើង​ជាង ២០​ម៉ែត្រ រងរបួស​ធ្ងន់ កាលពី​យប់ ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៧ នៅតាម​បណ្តោយ ផ្លូវ​ព្រះមុនីវង្ស ទល់មុខ​មន្ទីរពេទ្យ កាល់ម៉ែត ស្ថិតក្នុង សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​បុរស ២​នាក់ បើករថយន្ត ម៉ាក​កាមរី ហាយ​ប្រ៊ី​ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AK – 5300 ធ្វើដំណើរ​តាម បណ្តោយ​ផ្លូវ ព្រះមុនីវង្ស ក្នុងទិសដៅ ពី​ត្បូង​មក​ជើង ល្បឿន​លឿន ក្នុងស្ថានភាព​ស្រវឹង មិន​ប្រយ័ត្ន បាន​ជ្រុល​បុក​រះ ទីតាំង ការដ្ឋាន​ខ្នាតតូច កំពុង​គូស ស្លាក​សញ្ញា និង​អ៊ុត​ផ្លូវ នៅ​ចំណុច​ខាងលើ បុក​រះ​កម្មករ ២​នាក់ កំពុង​ឈរ​ធ្វើការ ផ្លោង​ជិត ២០​ម៉ែត្រ រងរបួស​ធ្ងន់ ត្រូវ​បញ្ជូនទៅ មន្ទីរពេទ្យ​កាល់ម៉ែ ដើម្បី​សង្គ្រោះ ហើយ​ម្ចាស់​រថយន្ត​បង្ក ក៏​ត្រូវបាន​ឃាត់ខ្លួន ភ្លាមៗ​ផងដែរ​៕

P 1905A P 1905A1 P 1905A2

Loading...