ស្រី​ស្អាត​ធ្លាក់​ពីលើ ជាន់​ទី​១២ នៃ​អគារ​ខុន​ដូរ កា​ហ្សា គ្រាន់តែ​រងរបួស​ធ្ងន់​
​ដោយ វត្តភ្នំ ម៉ោង 07:38
ថ្ងៃទី19 ខែMay ឆ្នាំ2017
សន្តិសុខ និងសង្គម

​រាជធានី​ភ្នំពេញ ៖ នារី​ស្រ​ស់​ស្អាត​​ម្នាក់ បាន​ធ្លា​ក់​ពី​​ជា​ន់​ទី​​១២ នៃ​អ​គារ​ខុ​ន​​ដូរ «​កា​​ហ្សា​​» ស្ថិតនៅ​តា​ម ផ្លូវ​បេ​តុង ក្រុ​ម​​៧៨ ភូ​មិ​១​៤ ស​ង្កាត់​​ទ​ន្លេបា​សា​ក់ ខណ្ឌ​ចំ​ការ​មន រាជ​ធា​នី​​ភ្នំ​ពេញ តែ​សំ​ណា​ងល្អ ធ្លាក់​​មក​ចំ​​អាង​ទឹក បណ្តាល​​ឲ្យ រង​រ​បួស់​ធ្ងន់ត្រូវបាន​ប​ញ្ជួ​ន ទៅកាន់ មន្ទីរពេទ្យ កាល់ម៉ែត ធ្វើការ​សង្គ្រោះបន្ទាន់ កាលពី​រសៀល ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៧​។​

​ទាក់ទិន​ករណីនេះ មិនទាន់មាន ការបញ្ជាក់ ពី​សមត្ថកិច្ច នៅឡើយ​ទេ​ថា ជា​រឿង​ឃាតកម្ម ឬ​អត្តឃាត ខណៈ​កម្លាំង​សមត្ថកិច្ច កំពុងធ្វើការ ស្រាវជ្រាវ​។ នារី​រងគ្រោះ​ឈ្មោះ ហាស់ ឌី​ជូរ​លីន អាយុ ១៧​ឆ្នាំ ជា​កញ្ញាឯក សំបក​កង់​រថយន្ត Bridgestone របស់​ក្រុមហ៊ុន គង់ នួន​។ សូមបញ្ជាក់ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន នៅ​ទីតាំង​អគារ ខុន​ដូរ​នេះ មាន​នារី​ម្នាក់ បាន​លោត​សម្លាប់ខ្លួន កាលពី​វេលា​ម៉ោង ៥​ទៀបភ្លឺ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ ២០១៧ បណ្តាល​ឲ្យ​ស្លាប់ ដោយសារ​មាន​ជម្លោះ ជាមួយ​សង្សារ​៕

P 1905A3 P 1905A5

Loading...