មេ​គ​យ​ច្រ​ក​ ស្រែ​អំ​បិ​ល បន្ត​ឃុ​ប​ឃិ​ត​ឲ្យ​ក្រុ​ម​ហ៊ុន ដែ​ល​គ្មា​ន​ឈ្មោះ ក្នុ​ង​ឯ​ក​សា​រ​ប្រ​តិ​វេ​ទ​ន៍ ដឹ​ក​ជ​ញ្ជូ​ន​ទំ​និញគេ​​ច​ព​ន្ធ យ៉ា​ង​សុ​ខ​ស្រួ​ល
​ដោយ វត្តភ្នំ ម៉ោង 11:47
ថ្ងៃទី19 ខែMay ឆ្នាំ2017
សូមរាយការណ៍

​ខេត្តកោះកុង ៖ ទំនិញ​គេច​ពន្ធ ជា​ច្រើន​ប្រ​ភេ​ទ កំ​ពុង​​ត្រូវបាន​​ឈ្មួ​ញ ដឹក​ជ​ញ្ជូន ម​កពី​​ប្រទេ​ស​​ថៃ តាម​ទូ​ក​ធំ​ៗ ចំណុះ​​រាប់​សិប​​តោន ចូល​​តាម​​ច្រក កំព​ង់​ផែ ស្រែអំបិល​​ថ្មី  យ៉ាង​គ​គ្រឹក​គ​គ្រេង ដោយ​​មិនមា​ន ការត្រួត​ពិនិ​ត្យ ពី​ជំនា​ញ​​គយនិង​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​ឈរជើង នៅ​តំបន់​នោះឡើយ ហើយ​គេ​ដឹងថា ឈ្មួញ​ដែល​នាំចូល​ទំនិញ ប​ង់ពន្ធ​មិន​គ្រប់ តាម​ច្រក​នេះ សុទ្ធតែជា​ម៉ូយ​ចាស់ និង​ជិតដិត ជាមួយ​មេ​គយ ប្រចាំ​ច្រក​នេះ សឹង​គ្រប់​ជំនាន់ ទៅហើយ​។​

​មន្ត្រី​តូចតាច បាន​ឲ្យ​ដឹងថា កំពង់ផែ​ថ្មី នៅ​ស្រុក​ស្រែអំបិល គឺជា​កំពង់ផែ​ឯកជន​មួយ ហើយ​មិនមាន​នរណាម្នាក់ ចូលទៅក្នុង​កំពង់ផែ​នោះ បានឡើយ ក្រៅពី​ជំនាញ​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​ប្រចាំ​នៅ​ទីនោះ ព្រោះ​មានការ​យាមកាម យ៉ាង​តឹងរឹង​។ រថយន្ត​ដែលមាន អាទិភាព​ក្នុងការ ដឹកទំនិញ ចេញពី​កំពង់ផែ​មួយ​នេះ គឺមាន​ត្រឹមតែ ២​ទៅ​៣ ក្រុមហ៊ុន​ប៉ុណ្ណោះ ហើយ​នៅក្នុង​ឯកសារ​ពន្ធ (​ប្រ​ទិ​វេទ​ន៍​) មិនមាន​ឈ្មោះ ក្រុមហ៊ុន​ទាំង​នោះទេ ដោយ​គេ​បាន​ប្រើ ឈ្មោះ​ផ្សេង​មក​ជំនួស ដើម្បី​លាក់បាំង និង​ងាយស្រួល ក្នុង​ការលួចបន្លំ​ពន្ធ​។ 

​សូម​រំលឹកថា លោក កុយ ឆាយ អតីត​មេ​គយ ច្រក​ស្រែអំបិល ត្រូវបាន​ថ្នាក់លើ ដក​មក​បញ្ឈរជើង នៅ​អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ ដោយសារតែ បញ្ហា​កំហុស​បច្ចេកទេស ក្នុងការ​បំពេញភារកិច្ច និង​ការប្រមូល​ពន្ធ មាន​ភាព មិន​ប្រក្រតី​។ ការដក​បញ្ឈរជើង លោក កុយ ឆាយ អាច​ចាត់ទុក ជាការ​កែទម្រង់ ដើម្បី​លុបបំបាត់ ភាព​អសកម្ម ហើយ​លោក គង់ សម្រេច ដែលជា​អនុប្រធាន ត្រូវបានតែងតាំង​ជា ប្រធានស្តីទី ក្តាប់​ការងារ​រួម ប៉ុន្តែ​អំពើពុករលួយ និង​ការឃុបឃិត​ឲ្យ​ឈ្មួញ នាំចូល​ទំនិញគេចពន្ធ នៅតែ​កើតមាន គួរ​ឲ្យ​ព្រួយបារម្ភ ដដែល​។​

​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ដោយសារ​ប៉ុស្តិ៍ ច្រក​ស្រែអំបិល ងាយស្រួល​ប្រមូល​លុយ នាំអោយ​មន្ត្រី​ជាច្រើន ស្រក់ទឹកមាត់ ចង់បាន​ប៉ុស្តិ៍​មួយ​នេះ ហើយ​ហ៊ាន​ចាយលុយ ក្នុង​រូបភាព ដេញថ្លៃ​ទិញ​ប៉ុស្តិ៍ ប្រៀបដូចជា​ព្យុះ ក្នុង​បាត​កែវ​។ គិត​ទៅ​អំណាច​លុយ អាចជួយ​ឲ្យ មន្ត្រី​គយ​ពុករលួយ ឡើងកាន់តំណែង តាមចិត្ត​ចង់ ដូចដែល​មន្ត្រី​តូចតាច​ខ្លះ បាន​បង្ហើប​ឲ្យ​ដឹងថា ក្រោម​ការដឹកនាំ របស់លោក​បណ្ឌិត គុណ ញឹម សូម្បីតែ​ការតែងតាំង មុខតំណែង និង​ការចូលនិវត្តន៍ ក៏មាន​អំពើពុករលួយ បក្ខពួកនិយម និង​ការអន្តរាគមន៍ គួរ​ឲ្យ​ញាក់សាច់​៕

W@t-10113

Loading...