ប៉ូលិស​ល្បាត​ឃាត់ខ្លួន នារី​វ័យក្មេង​ម្នាក់ រឹបអូស​បាន​ថ្នាំញៀន ម៉ា​ទឹកកក មួយកញ្ចប់​ធំ​
​ដោយ វត្តភ្នំ ម៉ោង 13:22
ថ្ងៃទី18 ខែMay ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្ត​ប៉ៃលិន ៖ នា​រី​វ័យ​ក្មេ​ង​​ម្នាក់ ត្រូវ​​ស​ម​ត្ថ​កិ​ច្ច​​នគ​របា​ល ចា​ប់​ឃា​ត់​ខ្លួន ក្នុង​ករណី​​គ្រឿ​ង​ញៀន កាលពី​​វេលា​​ម៉ោ​ង ២០​​និង​​០០ នា​ទី​ ​យប់​ថ្ងៃ​ទី​១៧ ខែឧ​សភា ឆ្នាំ​២​០​១៧  នៅ​ចំ​ណុច ភូមិ​​អូរ​តា​​វ៉ៅ ស​ង្កាត់​​អូរ​​តា​​វ៉ៅ ក្រុង​ប៉ៃ​លិន ខេ​ត្ត​​ប៉ៃ​លិន ​ដោ​យ​​ក្នុងនោះ បាន​ដកហូត ថ្នាំញៀន​ប្រភេទ ម៉ា​ទឹកកក មួយកញ្ចប់​ធំ ផងដែរ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ ឌី រី​ដា ហៅ​ធា ភេទ​ស្រី អាយុ ១៨​ឆ្នាំ រស់នៅ ភូមិ​អូ​រគ​ន្ធា ស្រុក​ស្ទឹងសែន ខេត្តកំពង់ធំ ដកហូត​បាន វត្ថុតាង ថ្នាំញៀន ប្រភេទ ម៉ា​ទឹកកក (ICE) ចំនួន​មួយកញ្ចប់​ធំ ស្មើនឹង ១,០០​ក្រាម​។ បន្ទាប់ពី​ធ្វើការ សាកសួរ និង​ស្រាវជ្រាវ​រួចមក ឈានទៅ​ឃាត់ខ្លួន ជនសង្ស័យ ប្រើប្រាស់ បាន​ចំនួន ០២ នាក់​ទៀត នៅក្នុង​ភូមិ អូរ​តា​ប្រា​ង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដើម្បី​ចាត់ការ តាម​និតិ​វិធី​ច្បាប់​៕

P 1805A11

Loading...