ខឹង​គេ​តាម​ញ៉ែ​សង្សារ​របស់ខ្លួន ដេញ​វាយ​គ្នា​ផ្អើល​ពេញ​ផ្លូវ ប៉ូលិស​ឃាត់​បាន ២​នាក់​
​ដោយ វត្តភ្នំ ម៉ោង 12:23
ថ្ងៃទី18 ខែMay ឆ្នាំ2017
សន្តិសុខ និងសង្គម

​រាជធានី​ភ្នំពេញ ៖ យុវជន ២​​នាក់ រួម​នឹ​ង​កាំ​បិ​ត​ ប៉័ងតោ ដុំថ្ម ដែក​​បំ​ព​ង់​​ទីប ត្រូវ​ក​ម្លាំ​ង​​នគរ​បាល ប៉ុស្តិ៍​​ផ្សារ​​ដើ​មថ្កូវ ខណ្ឌចំ​ការម​ន ប្រដេ​ញ​តា​ម​ឃា​ត់ខ្លួន កា​ល​វេលា​​ម៉ោង ១១​ ​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧ​សភា ឆ្នាំ​២០​១៧ នៅ​ចំ​ណុច ផ្លូវ​​លេខ​​៤៨៨ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ពេល​កំពុង​ដេញ​វាយ​គ្នា ដោយសារ​ខឹង​រឿង គេ​ញ៉ែ​សង្សារ របស់ខ្លួន​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា អ្នកបើក​ម៉ូតូ មានឈ្មោះ ភាព ម៉េច​គ្រុយ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ​សិស្ស វិទ្យាល័យ​ទួល​ទំពូង ថ្នាក់​ទី​១២F ស្នាក់នៅ​ផ្ទះជួល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ចំណែក អ្នករួមដំណើរ មានឈ្មោះ ផល បញ្ញា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​ជា​សិស្ស វិទ្យាល័យ​ទួល​ទំពូង ថ្នាក់​ទី​១២F ស្នាក់នៅ ផ្ទះជួល​ជាមួយគ្នា​។ ចំពោះមុខ សមត្ថកិច្ច​ជនសង្ស័យ មិន​សារភាពថា ដុំថ្ម ៤​ដុំ និង​កាំបិតប៉័ងតោ មិនមែនជា របស់ខ្លួន​ទេ តែ​កា​តាប គឺ​របស់ខ្លួន​មែន ហើយ​ខ្លួន​មិនដឹងថា សមត្ថកិច្ច​ចាប់ ខុស​រឿង​អ្វី​ទេ​។​

​យ៉ាងណាក៏ដោយ ស​ក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ សមត្ថកិច្ច ខណ្ឌចំការមន កំពុង​ល្បាត ក្នុងភូមិ​សាស្ត្រ ហើយ​មកដល់ ចំណុច​មុខ ម​ជ្ឃ​មណ្ឌល កំ​សាន​រ៉ក ប្រទះឃើញ យុវជន​មួយក្រុម ជិះ​ម៉ូតូ ៣​គ្រឿង ដោយ​យុវជន ២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ស្គុ​ប​ពី ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ ១BD. ៣០៥៩ រួមមាន​កាំបិត​តាំ​តោ ដុំថ្ម និង​ដែក​ទីប ក៏ត្រូវ​សមត្ថកិច្ច ខណ្ឌចំការមន ដេញតាម​ពីក្រោយ រហូត​ឃាត់ខ្លួន ធ្វើការ​សាកសួរ​នាំ និង​ឆែកឆេរ  រកឃើញ កាំបិត​តាំ​តោ ដុំថ្ម ដែក​ទីប នៅជាប់​ខ្លួន​ផងដែរ​៕

P 1805A10 P 1805A9

Loading...