ឡាន​ដឹក​កុងតឺន័រ បើក​លឿន កិន​អ្នកជិះ​ម៉ូតូ រហែក​សាច់​ភ្លៅ ស្លាប់​យ៉ាង​វេទនា​
​ដោយ វត្តភ្នំ ម៉ោង 11:38
ថ្ងៃទី18 ខែMay ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្ត​ត្បូងឃ្មុំ ៖ បុរស​​ម្នាក់​បា​ន​​ស្លាប់ ក្នុង​​ស​ភាព រហែក​​សា​ច់​​ភ្លៅ ទាំ​ង​​ដុំៗ ដោយ​សារ រថយ​ន្ត​​ធុ​ន​​ធំ បើក​​កិន​​ដោយ​​គ្មា​ន​​មេត្តា កាលពី​​វេលា​​ម៉ោ​ង ១២​និ​ង​៤​០ នា​ទី រំល​ងអធ្រាត្រ​​ ឈាន​ចូល ថ្ងៃទី​​១៨​ ខែ​ឧសភា ឆ្នាំ​​២០១៧ នៅ​តាម​​ប​ណ្តោ​យ ផ្លូវ​ជាតិ​លេខ​៧ ត្រង់​ចន្លោះ គីឡូម៉ែត្រ លេខ​១៤៤-១១៤៥ ស្ថិតក្នុង ភូមិ​ជើង​ឡង សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​។​

​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត ម៉ាក TOMUMBIR ប្រភេទ​កុងតឺន័រ ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ កំពង់ចាម 3A-3572 អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ ធ្វើដំណើរ​ពី​លិចទៅ​កើត លុះ​មកដល់ ចំណុចកើតហេតុ បាន​បុក​ជាមួយ ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០០៨ ពាក់​ស្លាក​លេខ កំពង់ចាម 1E-0555 ក្នុងទិសដៅ បញ្ច្រាស​គ្នា ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត កិន​អ្នកបើកបរ​ម៉ូតូ ជាប់​ក្រោម កង់​រថយន្ត របួសធ្ងន់​។ 

​សមត្ថកិច្ច បា​ឲ្យ​ដឹងថា ជនរងគ្រោះ ដែល​ត្រូវ​រថយន្ត កិន​ស្លាប់ ឈ្មោះ ឃុន ដាលីន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិ​ជើង​ខាល ឃុំ​បង់​រៀវ ស្រុក​ត្បូងឃ្មុំ ។ ក្រោយ​កើតហេតុ សមត្ថកិច្ច បាន​ចុះទៅ អន្តរាគមន៍ វាស់វែង រួច​រថយន្ត​បង្ក និង​ម៉ូតូ មក​រក្សាទុក នៅ​អធិការដ្ឋាន នគរបាល ក្រុង​សួង ដើម្បី​រង់ចាំ ដោះស្រាយ តាម​នីតិវិធី​៕

P 1805A P 1805A8

Loading...