ឡាន​ដឹក​ត្រី​មកពី​អ្នក​លឿង សង្ស័យ​ដាច់​ចង្កូត បុក​ឡើង​សួនច្បារ មុខ​ឃ្លាំង​សាំង​
​ដោយ វត្តភ្នំ ម៉ោង 10:56
ថ្ងៃទី18 ខែMay ឆ្នាំ2017
សន្តិសុខ និងសង្គម

​រាជធានី​ភ្នំពេញ ៖ រថយន្ត​​ដឹក​​ត្រី ដាច់​​ច​ង្កូត បាន​​ជ្រុល​​ទៅ​បុក សួន​ច្បារ ចែ​ក​​ទ្រូង​ផ្លូវ នាំ​​ឲ្យ​មា​នកា​រ​ភ្ញា​ក់​ផ្អើល នៅវេ​លា​​ម៉ោ​ង ៣​និ​ង​១​០ នាទី​ ទៀ​ប​ភ្លឺ​ឈា​ន​ចូល ថ្ងៃ​ទី​១៨ ខែឧ​សភា​ ឆ្នាំ​២​០​១៧ នៅ​តា​ម​ប​ណ្តោយ ផ្លូវ​ជាតិ​លេ​ខ​៥​ ចំ​ណុច​​សួនមាត់ទន្លេ មុខ​ឃ្លាំង​សាំង របស់​ក្រុមហ៊ុន សូគីម៉ិច ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​មុនពេល​កើតហេតុ មាន​រថយន្ត ហ៊ីយ៉ានដាយ ចំណុះ ២.៥ តោន ពាក់​ផ្លាកលេខ ភ្នំពេញ 3B 5080 បើកបរ​ដោយ ឈ្មោះ អេង ហៀ​ង អាយុ​២៨ ឆ្នាំ បាន​ដឹក​ត្រី​ឡាប់​យ៉ា ពេញ​រថយន្ត ចេញពី​អ្នក​លឿង សំដៅ​មក​ភ្នំពេញ យក​ត្រី​ទៅ លក់​នៅ​យឿ​ត្រី គីឡូម៉ែត្រ​លេខ​៩ តាម​បណ្តោយ ផ្លូវជាតិ​លេខ​៥ លុះ​មកដល់ សួន​មាត់ទន្លេ មុខ​ឃ្លាំង​សាំង សូគីម៉ិច ក៍​ដាច់​ចង្កូត ទៅបុក​សួន​ចែក​ទ្រូងផ្លូវ បណ្តាលអោយ ខូចខាត​របាំង​ថ្ម អស់ ៦​ផ្ទាំង​និង​ធ្លាក់ ធុង​ដែក​ដាក់​ត្រី ១ តែ​សំណាងល្អ មិនមាន​គ្រោះថ្នាក់ ដល់​អ្នកដំណើរ​៕

P 1805A2 P 1805A4

Loading...