គ្រឿងញៀន​ជាង ៥០​គីឡូក្រាម ត្រូវបាន​បង្ក្រាប នៅ​ទល់មុខ វត្ត​សំរោង​អណ្តែត​
​ដោយ វត្តភ្នំ ម៉ោង 09:55
ថ្ងៃទី18 ខែMay ឆ្នាំ2017
សន្តិសុខ និងសង្គម

​រាជធានី​ភ្នំពេញ ៖ គ្រឿង​ញៀន​ ប្រភេ​ទ​មេ​​តំ​​ហ្វេ​​​តា​មី​​ន ហេ​រ៉ូ​​អ៊ី​ន និង​​ប្រភេ​ទ​​ថ្នាំ​​គ្រាប់ ជា​ច្រើន​ម៉ឺ​ន​​គ្រា​ប់ មាន​ចំ​នួន​​ជាង​ ៥០​​គីឡូ​ក្រា​ម ត្រូវ​បាន​​ក​ម្លាំង សមត្ថ​កិ​ច្ច មន្ទីរ​​ប្រឆាំ​ង គ្រឿ​ង​ញៀន ក្រ​សួង​ម​ហា​ផ្ទៃ ឆែក​ឆេរ រក​ឃើ​ញ កា​លពី​​យប់ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៧ នៅ​លំនៅឋាន មួយកន្លែង ស្ថិត​ទល់មុខ វត្ត​សំរោង​អណ្តែត សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច មិនទាន់​បានផ្តល់ ព័ត៌មាន​លម្អិត ចំពោះ​ការឆែកឆេរ នៅឡើយ​ទេ គ្រាន់តែ​ដឹងថា មាន​គ្រឿងញៀន ប្រមាណ ៥០​គីឡូក្រាម ត្រូវបាន​រឹបអូស ហើយ​ជនសង្ស័យ មួយចំនួន ក៏ត្រូវ​បាន ឃាត់ខ្លួន​ផងដែរ​។ សមត្ថកិច្ច កំពុង​បន្ត​នីតិវិធី ស្រាវជ្រាវ រកមុខ​សញ្ញា ក្រុម​ជន​ពាក់ព័ន្ធ មួយចំនួនទៀត ហើយ​គេ​ចាត់ទុកថា ប្រតិបត្តិការ​នេះ រកឃើញ​សំបុក ជួញដូរ គ្រឿងញៀន​គួរ​ឲ្យ ញាក់សាច់ ផងដែរ​៕

P 1805A1 P 1805A3

Loading...