ឡាន​បុក​អ្នកជិះ​ម៉ូតូ ពាក់​ស្លាក​លេខ​រដ្ឋ ស្លាប់​បុរស​ម្នាក់ ហើយ​តៃកុង​ដាក់​មេ​ប្រូច 
​ដោយ វត្តភ្នំ ម៉ោង 08:34
ថ្ងៃទី18 ខែMay ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកំពង់ធំ ៖ បុរស​​ម្នាក់​​បា​ន​ស្លាប់ នៅ​ក្នុ​ង​ថ្លុ​ក​ឈាម ដោយ​សារ​រ​ថ​យន្ត ហាយ​​ឡិន​​ឌ័​រ បើក​​បុក​​ទាំ​ង​កំ​រោល ពេល​ដែ​ល​ជ​នរ​ង​គ្រោះ ជិះ​ម៉ូតូ​​តាម​ផ្លូវ​តែ​ម្នាក់​ឯង នៅ​វេលា​​ម៉ោង ២០​​និង​​២១ នាទី​ យប់​​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​​២០១៧ នៅ​តាម​​បណ្តោយ ផ្លូវជាតិ​លេខ​០៦ ចំណុច ភូមិ​សង់​ឃ្លាំង ឃុំ​តាំងក្រសាំង ស្រុក​សុ​ន្ទុ​ក ខេត្តកំពង់ធំ​។​

​សមត្ថកិច្ច បានអោយដឹងថា រថយន្ដ​បង្ក ម៉ាក ហាយ​ឡិន​ឌ័​រ ពណ៌​ស ពាក​ផ្លាកលេខ ភ្នំពេញ 2AI 6201 អ្នកបើកបរ បាន​រត់គេចខ្លួន ក្រោយ​កើតហេតុ បាន​បើក​ទៅបុក ម៉ូតូ​ម៉ាក សេ​១០០ ពណ៌​ក្រហម ផ្លាកលេខ​រដ្ឋ 17.1.0155 ពេលធ្វើ​ដំណើរ បញ្ច្រាសទិស​គ្នា បើកបរ​ដោយ ឈ្មោះ ឡា​ច ភាព ភេទ​ប្រុស   អាយុ​២៥ ឆ្នាំ នៅ​ភូមិ​តាំងក្រសាំង ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ បណ្តាល​ឲ្យ​ស្លាប់ នៅ​កន្លែងកើតហេតុ មើលទៅ​គួរ​ឲ្យ​អាណិត ជា​ពន់ពេក​៕

 P 1805

 

Loading...