គួរ​ឲ្យ​អាសូរ​ណាស់ ស្លាប់​នៅក្នុង​បន្ទប់ទឹក នៅពេល​ភ្លើង​ឆេះ​ផ្ទះ រក​ច្រកចេញ​មិនឃើញ​
​ដោយ វត្តភ្នំ ម៉ោង 07:03
ថ្ងៃទី18 ខែMay ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកណ្តាល ៖ បុរស​​ម្នាក់​បា​ន​​ស្លាប់ គួ​រ​ឲ្យ​ស​ង្វេគ ដោ​យ​សារ​ចូ​ល​ងូ​ត​ទឹក ហើយ​​ចៃដ​ន្យ ឆ្លង​ច​រន្ត​អគ្គិស​នី ឆេះ​​ផ្ទះ​រត់​ចេ​ញ​​មិ​ន​រួច ព្រោះ​​នៅ​​ចំ​ណុច ដែល​​ភ្លើង​​ចាប់ផ្តើម​​ឆេះ មាន​​ប្រេង​សាំង និ​ង​​ហ្គាស នៅ​ក្បែរ​នោះ នាំ​​ឲ្យ​មា​ន​កា​រ​ភ្ញា​ក់​ផ្អើលកាលពី​វេលា​ម៉ោង ១១​និង​៣៥ នាទី ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ឈ្មោះ ហេង សួរ ស្ថិតក្នុង ភូមិ​ពោធិ៍​តាប៉ាង ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្ដ​កណ្ដាល​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​ឈ្មោះ សោម សំបូរ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ចាំចំការ  បច្ចុប្បន្ន​រស់ នៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ បាន​ស្លាប់ នៅក្នុង​បន្ទប់ទឹក ក្នុងផ្ទះ​កើតហេតុ​។ ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ ធ្វើ​អំពី​ឈើ​លើ ថ្ម​ក្រោម មាន​ទំហំ ៦​ម៉ែត្រ​គុណ ៨​ម៉ែត្រ ប្រក់​ហ្វី​ប្រ៉ូ​ស៊ីម៉ងត៍ និង​មា​នស​ង្ក័​សី ខាងមុខ សម្ភារៈ​ខូចខាត រួមមាន ម៉ូតូ ១​គ្រឿង ម៉ាកវ៉េវ  ម៉ាស៊ីនបូមទឹក ៤​គ្រឿង និង​ម៉ាស៊ីនភ្លើង ចំនួន ១​គ្រឿង  ប្រេងម៉ាស៊ូត ចំនួន ៦​កាន និង​សម្ភារៈ មួយចំនួនទៀត បាន​ខូចខាត ទាំងស្រុង​។​

​អ្នកភូមិ​រស់នៅ ក្បែរ​ផ្ទះកើតហេតុ បាន​ឲ្យ​ដឹងថា គេ​ឃើញ​ភ្លើង ឆេះ​ផ្ទះ​ខាងលើ ក៏បាន​រាយការណ៍ ទៅ​សមត្ថកិច្ច​នគរបាល និង​មេភូមិ មេឃុំ ស្វាយ​ប្រទាល ហើយ​បាននាំគ្នា បូមទឹក​ជួយ​ពន្លត់ ដោយ​ប្រើពេល អស់​ជាង ១​ម៉ោង ទើប​ភ្លើង​រលត់ ហើយ​នៅពេល ភ្លើង​រលត់ គេ​ឃើញ​ជនរងគ្រោះ ឈ្មោះ សោម សំបូរ បាន​ស្លាប់ នៅក្នុង​បន្ទប់ទឹក ដោយសារ ចេញ​ក្រៅ​ផ្ទះ​មិន​រួច​។ អ្នកជិតខាង បាន​បន្តថា រយៈពេល ៥​ថ្ងៃ កន្លងមក គេ​បានឃើញ ឆ្លង​ចរន្តអគ្គិសនី ត្រង់​ទ្វារផ្ទះ ដែល​ត្រូវ​ភ្លើង​ឆេះ ហើយ​គេ​ប្រាប់ ជនរងគ្រោះ ឲ្យ​ដូរ​ចេញ ខ្លាច​ឆេះ​ផ្ទះ តែ​ជនរងគ្រោះ មិនទាន់បាន​ដូរ​ផង ក៏​កើតរឿង​តែម្តង​៕

P 1805A5 P 1805A6 P 1805A7

Loading...