ឲ្យ​តែ​ផឹក​ស្រវឹង រករឿង​ជេរ​បញ្ចោ និង​វាយ​ប្រពន្ធ ត្រូវ​ប៉ូលិស ចាប់​យកមក​អប់រំ​
​ដោយ វត្តភ្នំ ម៉ោង 10:46
ថ្ងៃទី17 ខែMay ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកណ្តាល ៖ បុរស​​ម្នាក់ ត្រូវ​​សមត្ថ​កិច្ច ឃាត់​ខ្លួ​ន​យ​កម​ក​​អប់រំ ដោយ​យោ​ង ទៅ​តាម​​ពាក្យ​ប​ណ្តឹង របស់​​ស្ត្រី​ជា​​ប្រ​ពន្ធ ទាក់ទិ​ន​ក​រណី ប្រើ​ប្រាស់​​អំ​ពើហិ​ង្សា កាល​ពី​វេ​លា​ម៉ោង ១៧​និ​ង​០០ នា​ទី ថ្ងៃ​ទី​១៦ ខែឧ​សភា ឆ្នាំ​​២០១៧ នៅ​​ចំនុច​​ភូមិ​​ស្លែង​​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ គៀ​ម គឹម​ស៊ុន ភេទ​ស្រី អាយុ ៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្ម​ការ​នី រោងចក្រ​កាត់ដេរ មាន​ទីលំនៅ ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល​។ ជនសង្ស័យ​ឈ្មោះ ប៊ុត ពៅ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល ត្រូវបាន​ឃាត់ខ្លួន តែងតែ​ផឹកស្រា​ស្រវឹង រករឿង​ជេរ​បញ្ចោ និង​វាយ ធ្វើបាប​ប្រពន្ធ ជា​ញឹកញាប់​។​

​នៅវេលា​កើតហេតុ ជនរងគ្រោះ ជា​ប្រពន្ធ កំពង់​អង្គុយលេង នៅផ្ទះ​របស់ខ្លួន  ពេលនោះ​ជនសង្ស័យ ឈ្មោះ ប៊ុត ពៅ ត្រូវជា​ប្តី ទើប​មកពី ផឹកស្រា​ស្រវឹង និង​មាន​កាន់ លិខិត​កោះហៅ របស់​សមត្ថកិច្ច មក​សួរនាំ និង​រករឿង ជេរ​បញ្ចោរ​ប្រពន្ធ ដោយ​ខឹង​ប្រពន្ធ ដាក់ពាក្យ​បណ្តឹង ប្តឹង​ខ្លួន​។ បន្ទាប់មក​ឈ្មោះ ប៊ុត ពៅ ក៍បាន​ទះកំភ្លៀង ប្រពន្ធ​មួយ​ដៃ ហើយ​ជនរងគ្រោះ ក៍បាន​ប្តឹង សមត្ថកិច្ច ប៉ុស្តិ៍​ព្រែកតាទែន ចុះទៅ​ឃាត់ខ្លួន ជនសង្ស័យ ដើម្បី​យកមក សាកសួរ និង​អប់រំ​ឲ្យ​ឈប់ ប្រើ​អំពើហិង្សា​៕

P 1705A1

Loading...