ស្រី​ស្អាត​ជិះ​ម៉ូតូ​លឿន​ពេក ទៅបុក​បង្កាន់ដៃស្ពាន ស្ទឹងមានជ័យ សន្លប់​ស្តូកស្តឹង​
​ដោយ វត្តភ្នំ ម៉ោង 09:31
ថ្ងៃទី17 ខែMay ឆ្នាំ2017
សន្តិសុខ និងសង្គម

​រាជធានី​ភ្នំពេញ ៖ ស្រី​​ស្អាត​​បាន​​ជិះ​​ម៉ូតូ ឡើង​លើ​ស្ពា​ន​អា​កាស ស្ទឹង​មា​ន​ជ័យ ក្នុង​ល្បឿ​ន​យ៉ា​ង​​​លឿន ជ្រុល​​ចង្កូត​​ទៅ​​ប៉ះ នឹង​​ប​ង្កាន់​ដៃ​ស្ពាន ប​ណ្ដាល​​ឲ្យ​ដួ​ល បែក​ក្បា​ល សន្លប់​​ស្ដូក​ស្ដឹង នៅនឹ​ង​ក​ន្លែង នាំ​ឲ្យ​មា​ន​ការ​ភ្ញា​ក់​ផ្អើល កា​ល​ពី​វេ​លា​​ម៉ោង១១​និង​៥០ នាទី​យប់ ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៧ ស្ថិតក្នុង​សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សាក្សី​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​នារី​រងគ្រោះ បាន​ជិះ​ម៉ូតូ មួយគ្រឿង ម៉ាក ស៊ុយ​សុ​គី​ឡែ​ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FW 8566 តែម្នាក់ឯង ធ្វើដំណើរ​តាម បណ្ដោយ​ផ្លូវ​២៧១ ទិសដៅ​ត្បួ​ង​ទៅ​ជើង សំដៅទៅ ស្ពាន​អាកាស ស្ទឹងមានជ័យ  ខណៈ​ដល់​ពាក់កណ្ដាល​ស្ពាន ដែល​ផ្លូវ​កោង ក៏​ជ្រុល​ចង្កូត ទៅបុក​បង្កាន់ដៃស្ពាន បណ្ដាល​ឲ្យ ដួល​បោក​ក្បាល សន្លប់​ស្ដូកស្ដឹង ត្រូវ​រថយន្ត​សាមុយ ដឹក​យកទៅ​សង្គ្រោះ ភ្លាមៗ​ផងដែរ​៕

P 1705A3

Loading...