បន្ទាប់ពី​ជួប គ្រោះថ្នាក់​ចរាចរណ៍ មាន​ជម្ងឺ​ប្រចាំកាយ បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន​
​ដោយ វត្តភ្នំ ម៉ោង 08:55
ថ្ងៃទី17 ខែMay ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកណ្តាល ៖ មិនដឹ​​ង​ជា មាន​វិ​​បិ​ត្ត​​អ្វី ដោះស្រា​យ​មិ​ន​​ចេញ បុរស​​ម្នាក់ ដែ​ល​​ធ្លាក់​ខ្លួន មាន​​ជម្ងឺ​​ប្រ​ចាំ​កាយ បានស​ម្រេ​ច​​ចិត្ត ចងក​​ស​ម្លា​ប់​ខ្លួន ត្រូវ​ប​ង​ស្រី​​ប្រ​ទះឃើ​ញ នាំ​ឲ្យ​​មាន​ការ​ភ្ញា​ក់ផ្អើ​ល កាល​ពី​វេ​លា​​ម៉ោង ០៣​​ទៀ​បភ្លឺ ថ្ងៃទី​​១៧ ខែ​ឧស​ភាឆ្នាំ​២០១៧ នៅលើផ្ទះ​ជនរងគ្រោះ ស្ថិតនៅ​ភូមិ ជ្រោយ​តា​ប៉ា ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ស្រេង សារិទ្ធ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ  មុខ របរ​កសិករ រស់នៅ​ភូមិ​ឃុំ កើតហេតុ​។ ឈ្មោះ ស្រេង សាវឿន ភេទ​ស្រី អាយុ ៣៧​ឆ្នាំ ត្រូវជា​បង​ប​ង្គើ​ត ជនរងគ្រោះ និ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ដេក​នៅលើផ្ទះ ជា​រៀងរាល់​យប់ ហើយ​នៅ​ថ្ងៃកើតហេតុ នៅពេល គាត់​ភ្ញាក់​ដឹងខ្លួន ឃើញ​អំពូល​ភ្លឺ និង​មានការ​ងឿងឆ្ងល់ បាន​ឡើងទៅ​ផ្ទះ ស្រាប់តែ​ឃើញ ជនរងគ្រោះ ចងក​សម្លាប់ខ្លួន ជាមួយ​ធ្នឹម​ផ្ទះ ស្លាប់​បាត់ទៅហើយ​៕

P 1705A5 P 1705A4

Loading...