​សម​ត្ថ​​កិ​ច្ច​​ឡោ​ម​​ព័ទ្ធ​ឃ្លាំ​ង​​ស្តុ​​ក​​​​ឈើ​​ រប​ស់​​​ឧ​ក​ញ៉ា ថៃ ​នៅ​​ក​ណ្តា​ល​​ក្រុ​ង​​ស្ទឹ​ង​ត្រែ​ង ប​ន្ទា​ប់​ពី​ធ្លា​យ​​រឿ​ង​​ចេ​ញ​​ឈើ​​ទៅ​យួ​ន ដោ​យ​​​អ​នា​ធិ​ប​តេ​យ្យ​
​ដោយ វត្តភ្នំ ម៉ោង 11:23
ថ្ងៃទី16 ខែMay ឆ្នាំ2017
សូមរាយការណ៍

​ខេត្តស្ទឹងត្រែង ៖  ព្រះ​រាជ​អា​ជ្ញា នៃ​​អ​យ្យ​​ការ អម​​សា​លា​ដំបូង ខេត្ត​ស្ទឹង​ត្រែង លោក​ ជ្រឹង​ ខ្មៅ បា​ន​​ដឹកនាំ​ប​ញ្ជា​ ដា​ក់​​​ក​ម្លាំង​​ព័​ទ្ធ​ចាប់ និង​​ធ្វើកា​រ​ឆែ​ក​ឆេរ ឃ្លាំង​​រប​ស់​ឧកញ៉ា ថៃ ដែ​ល​បា​ន​លា​ក់​ទុក ឈើ​​ប្រ​ណីត ប្រភេទ​​ធ្នង់ ជា​ច្រើន​​រ​យ​ដុំ ហើយ​បាន​រឹបអូស យក​ឈើ​ទាំងនោះ ដើម្បី​ចាត់ការ​តាមច្បាប់ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៧ ស្ថិត​ក្មុង ភូមិ​កណ្តាល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង​។​

​សូមបញ្ជាក់ថា រហូតដល់​ពេលនេះ គេ​ពុំទាន់​ដឹង ចំនួន​ឈើ​ប្រណីត ទាំងនោះ​នៅឡើយ ដោយ​កម្លាំង​សមត្ថកិច្ច កំពុង​រឹបអូស និង​ដឹកជញ្ជូន​។ ករណី​ឡោមព័ទ្ធ ឃ្លាំង​ឈើ​ខាងលើ គឺធ្វើឡើង បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ថា មានការ​លួច ដឹកឈើ​ចេញ ដោយ​ខុសច្បាប់ យ៉ាង​អានាធិបតេយ្យ ចេញពី​ឃ្លាំង​ខាងលើ  ដោយ​ឈ្មួញ​មួយក្រុម ឆ្ពោះទៅកាន់ ប្រទេស​វៀតណាម ឆ្លងកាត់ ខេត្តរតនគិរី ហើយ​ពេលចេញ​ឈើ​ម្តងៗ តែងតែមាន សមត្ថកិច្ច ប្រដាប់អាវុធ ជិះ​រថយន្ត មើលផ្លូវ​ឲ្យ ថែម​ទៀតផង​៕

P 1605A7 P 1605A8

Loading...