មេ​​ឈ្មួញ ហូ​វ ជី​​វ៉ៃ ចា​យ​លុ​យ​​ក្នុ​ង​​មួ​យ​ខែ រា​ប់​សិ​ប​​ម៉ឺ​ន​​ដុ​ល្លា សុំ​​ម​ន្ត្រី​​មា​ន​អំ​ណា​ច​​នៅ​​ឲ្យ​​ស្ងៀ​ម កុំ​​រំខា​ន​​កា​រចេ​ញ​​ឈើ ​តា​ម​​ច្រ​ក​​អូ​រ​យ៉ា​​ដា​វ​
​ដោយ វត្តភ្នំ ម៉ោង 09:06
ថ្ងៃទី9 ខែMay ឆ្នាំ2017
សូមរាយការណ៍

ខេត្តរតនគិរី ៖ មេ​​ឈ្មួញ​រក​ស៊ី ដឹក​ឈើ​​ប្រ​ណិត ដែលមា​ន​​ស្បែក ជា​​ក​ម្លាំង​ប្រ​ដាប់​អា​វុធ ឈ្មោះ​ ហូ​វ ជី​​វ៉ៃ នៅតែ​មាន​​លទ្ធ​ភា​ព ប្រមូ​ល​​និង​​ដឹក​ជ​ញ្ជូន ឈើ​ប្រណិ​ត ដែ​ល​កាប់​​តាម ព្រៃ​​សហ​គ​មន៍ និង​​តំប​ន់​កា​រ​ពារ នៅ​​ស្រុក​​អណ្តូង​​មាស ស្រុក​​តា​វែ​ង នៃ​តំបន់​កន្ទុយ​នាគ និង​មួយចំនួនទៀត ប្រមូល​ដឹកជញ្ជូន​ពី ខេត្តមណ្ឌលគិរី យកទៅលក់​ឲ្យ​ឈ្មួញ ចិន​និង វៀតណាម តាម​ច្រក​អន្តរជាតិ អូ​រយ៉ា​ដាវ ដោយ​គ្មាន​នរណា ហ៊ាន​ប៉ះពាល់ នោះទេ ព្រោះ​ឈ្មួញ ហូ​វ ជី​វ៉ៃ បាន​ចាយលុយ ក្នុង​មួយខែៗ រាប់សិប​ម៉ឺន​ដុល្លា​។​

​ឈ្មួញ ហូរ ជី​វ៉ៃ តែងតែ​បង្ហាញ នូវ​មោទនភាព នៃ​ការដឹកជញ្ជូន​ឈើ ដោយ​រលូន ចេញ​តាម ច្រក​អូយ៉ាដាវ ដោយសារ​មានការ​គាំទ្រ ពី​លោក​អភិបាល ខេត្ត​រត​គិរី និង​មានការ ឃុបឃិត បើកដៃ​ពី​សំណាក់ លោក អ៊ី ចំរើន ប្រធាន​ច្រក អូ​រយ៉ា​ដាវ ផងដែរ​។ ប្រភព​បាន បង្ហើប​ឲ្យ​ដឹងថា ទាំង​គយ​ចល័ត និង​កម្លាំង​ប៉េអឹម ផ្ទៃ​ប្រទេស ដែលមាន​តួនាទី​សំខាន់ ក្នុងការ​បង្ក្រាប និង​ទប់ស្កាត់ ការដឹកឈើ​ខុសច្បាប់ ក៏​ឈ្មួញ ហូ​វ ជី​វ៉ៃ បង់លុយ យ៉ាងច្រើន​សន្ធឹក ដើម្បី​ចៀសផុត ពី​ការបង្ក្រាប​។​

​ប្រភព​បាន​ឲ្យ​ដឹងថា ឈើ​ចម្រុះ​គ្រប់​ប្រភេទ ត្រូវ​ដឹក​ចេញ ពី​ខេត្តរតនគិរី ឱ្យបាន ៣​ម៉ឺន​ម៉ែត្រ​គីប ទៅ​លក់​ឱ្យ ឈ្មួញ​យួន និង​ចិន តាម​ច្រកទ្វារ អូយ៉ាដាវ ឱ្យបាន​មុន​ចូលឆ្នាំ ចិន​-​វៀតណាម ដេ​ល​រហូត មកដល់ពេលនេះ នៅ​មិនទាន់​ដឹក បាន​គ្រប់​ចំនួន នៅឡើយ​ទេ​។ ប្រភព​ដដែល បាន​អះអាងថា ឈើ​ទាំងនេះ កំពុង​កាប់ ពី​ស្រុក​អណ្តូង​មាស និង​ស្រុក​តា​វែង នៃ​តំបន់​កន្ទុយ​នាគ ។ មាន​មន្ត្រី កងកម្លាំង ប្រដាប់អាវុធ​ម្នាក់ ដែល​ជំនាញ ខាង​រត់ការ នាំ​ឈើ​ចេញ​កន្លងមក បានធ្វើ​ការងារ​នេះ ដោយបាន​រត់ការ បង់លុយ និង​សុំ​ឲ្យ​មន្ត្រី មានអំណាច​ទាំងឡាយ នៅ​ឱ្យ​ស្ងៀម​៕

P 0905 P 0905A

Loading...