ឈ្មោះ ឌុ​ច សា​វឿ​ន ប្រើ​​ស្បែ​ក​​ជា​​ប៉ូ​លិ​ស កា​រ​ពា​រ​​ព្រំ​ដែ​ន​​លេ​ខ​​៦២​១ រ​ក​ស៊ី​​ដឹ​ក​ឈើ​ប្រ​​ណិ​​ត​​ទៅ​​​វៀ​ត​​ណា​​​ម ​តា​ម​​ច្រក​​ដា​ក់​​ដាំ​ និង​​ក​ង់​​អា​​ឡង់
​ដោយ វត្តភ្នំ ម៉ោង 07:25
ថ្ងៃទី9 ខែMay ឆ្នាំ2017
សូមរាយការណ៍

​ខេត្ត​មណ្ឌល​គី​រី ៖ សហ​គ​ម​ន៏ ការ​ពា​រ​ព្រៃ​ឈើ ស្រុក​អូ​រ​រាំង បាន​រា​យ​ការ​​ណ៏​​ថា មន្ត្រី​ប៉ូលិ​ស​​ម្នាក់​​ឈ្មោះ ឌុ​ច សា​វឿន ធ្វើកា​រ​នៅ​​វរៈ ការ​ពា​រ​ព្រំដែ​ន​​គោក លេខ​​​៦២១ សព្វថ្ងៃ​​បាន​​លួច​ ​ដឹកជ​ញ្ជូន​​ឈើ​ប្រណិ​ត ចេញពី​​ដែន​ជ​ម្រក​សត្វ​ព្រៃ កែវ​​សី​មាដោយ​មិនមាន ខ្លាចក្រែង​ប្រ​ព័​ន្ឋ​ច្បាប់​កម្ពុជា​ទេ​។​

​ប្រភព បាន​បន្តទៀតថា ការដឹកជញ្ជូន ឈើប្រណិត របស់លោក ឌុ​ច សាវឿន គឺ​ត្រូវ​ឆ្លងកាត់​ផ្លូវ​ជិត សង្កាត់រដ្ឋបាល​ព្រៃឈើ អូររាំង ប៉ុន្តែ​ការជួញដូរ​របស់ ឈ្មោះ​ឌុ​ច សាវឿន ហាក់​មិន​ត្រូវបាន​រំខាន ពី​មន្ត្រី​ជំនាញ​ឡើយ​។ រៀងរាល់​យប់ គេ​តែង​ឃើញ ឡាន​កែច្នៃ បាន​ដឹកជញ្ជូន​ឈើ​ចេញពី ភូមិ​ពូ​ឡា និង​ភូមិ​រកា ឃុំ​សែន​មនោ​រម្យ យកទៅ​ទម្លាក់ នៅ​ភូមិ​ពូ​ទ្រូ ជិត​ព្រំដែន​ដាក់​ដាំ ដើម្បី​ដឹក​ឆ្លងដែន ទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង កង់​អា​ឡង់ និង​ច្រក ដាក់​ដាំ​។​

​ប្រភព​បាន​បញ្ជាក់ថា ការដឹកជញ្ជូន​ឈើ ទាំងនោះ ក៏មាន​ពាក់​ព័​ន្ឋ ជាមួយ​លោក មេបញ្ជាការ​វរៈ​៦២១ យ៉ាងខ្លាំង​ផងដែរ ព្រោះ​ក្រុម​ឈ្មួញ ដែល​រកស៊ី​តូចតាច បាន​បង្ហើប អោយដឹងថា ឈ្មោះ ឌុ​ច សាវឿន បាន​បង់ប្រាក់ ច្រើនសន្ធឹក​សន្ធាប់ ដល់​មេបញ្ជាការ វរៈ​៦២១ ទើប​អាច រកស៊ី​បាន​។ លោក ឡេង សុភា​ន់ មេបញ្ជាការ វរៈ​ការពារ​ព្រំដែន លេខ​៦២១ មិនអាច​ទាក់ទង​សុំ​ការ បកស្រាយ​បានទេ ជុំវិញ​ការ ចោទប្រកាន់ ខាងលើ ខណៈដែល​ឈើ​ប្រណីត ត្រូវបាន​ដឹកជញ្ជូន ជា​ហូ​ហែ​ចេញទៅ​ប្រទេស វៀតណាម ដោយ​គ្មាន​ការបង្ក្រាប​។ 

​យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ បាន​សំនូមពរ ដល់​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី តូច យុន សូម​ត្រួត​ពិនិត្យមើល ពី​សកម្មភាព របស់​មន្ត្រីប៉ូលិស បំរើការ​នៅ​វរៈ​៦២១ ផង ព្រោះតែ​មន្ត្រី​នោះ​កំពុង​ធ្វើ​ឲ្យ ប៉ះពាល់​ដល់ កិត្តិយស កងកម្លាំង ទូទាំងប្រទេស ដែលមាន សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​មេបញ្ជាការ​កំពូល តែ​បែរជា មាន​មន្ត្រី​មួយ​ក្តាប់​តូច យក​តួនាទី​របស់ខ្លួន ទៅ​បម្រើ ផល​ប្រ​យោ​ជ​ន៏​បុគ្គល ថែមទាំង​ប៉ះពាល់ ដល់​ថ្នាក់ដឹកនាំ ទៅទៀត​៕

P 0905A4

Loading...