ប្រ​ជា​ព​ល​រដ្ឋ ឆ្លង​​ទូក​ដរ​​ទ​ទឹ​ង ពី​​ក្រុ​ង​កំ​ព​ង់​ឆ្នាំ​ង ទៅ​​ស្រុ​ក​​កំ​ព​ង់​លែ​ង រអ៊ូរ​ទាំ​​ពី​ត​ម្លៃ​​ខ្ព​ស់ ​សេ​វា​មិ​ន​ល្អ ហើ​យ​​ជួ​ប​​​ផល​​លំ​បា​ក គ្រប់​បែ​ប​យ៉ា​ង​
​ដោយ វត្តភ្នំ ម៉ោង 12:07
ថ្ងៃទី4 ខែMay ឆ្នាំ2017
សូមរាយការណ៍

​ខេត្តកំពង់ឆ្នាំង ៖ ប្រ​ជា​ព​លរដ្ឋ ជា​អ្នក​ធ្វើ​ដំ​ណើរ តាម​​កា​ណូ​ត​ដ​រ​ទ​​ទឺង កំ​ពង់​ឆ្នាំង ទៅ​​ស្រុក​​កំព​ង់លែ​ង បាន​ត្អូ​ញត្អែរ ពី​ការ​លំបា​ក របស់​ពួ​ក​គាត់​​ថា ការ​ធ្វើ​ដំ​ណើរ​តាមផ្លូវ​ទឹ​ក ពី​កំព​ង់ឆ្នាំង ទៅ​​ស្រុក​​កំព​ង់​លែង ឫ​ពី​ស្រុ​ក​កំ​ពង់​លែង មក​​ខេត្តកំពង់​ឆ្នាំង មាន​តម្លៃ​ថ្លៃ និងព្រួ​យបា​រម្ភ​ជាខ្លាំង ពេល​មាន អាសន្ន​ធំៗ​ម្តងៗ​។  

​ការធ្វើ​ចរាចរណ៍ ទៅមក​តាម​កាណូត​ដរ ពី​ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅ​ស្រុក​កំពង់លែង ត្រូវ​គរ​មើលឃើញថា មានតែ​នៅ ពេល​ថ្ងៃ​ប៉ុណ្ណោះ ដោយឡែក នៅពេល​យប់​វិញ មាន​ខ្លះ ឫក៍​គ្មាន​តែម្តង ប្រសិនបើ​មាន​វិញ ក៍​ការធ្វើដំណើរ មានតម្លៃ​ខ្ពស់ បើ​មានការ​ខក​ជើង ត្រូវ​បង្ខំចិត្ត​ដេក ឫ​ដឹកយក​ទៅក្រោយ​វិញ ដោយ​រង់ចាំ កាណូត​នៅ​ថ្ងៃស្អែក ខ​ណះ​ដែល​ពួកគាត់ គ្មាន​ជម្រើស ។ ពួកគាត់​និយាយថា ការយកថ្លៃ ពី​ម្ចាស់​កាណូត ដរ​ទទឹង​ខាងលើនេះ ត្រូវបាន​គេ​អះអាងថា យក​ក្នុងតម្លៃ នៅតែ​ខ្ពស់​ដែល​។ 

​ប្រជាពលរដ្ឋ បាន​អោយដឹងទៀតថា សព្វថ្ងៃ​ការយក​តម្លៃ កាណូត​ដរ គឺ​យក​មនុស្ស​ម្នាក់ ១០០០​រៀល ម៉ូតូ ១៥០០​រៀល រថយន្ត​ធុន​តូច ទៅមក​តម្លៃ ២០​ដុល្លា ត្រាក់​ទ​រ័ ១​គ្រឿង ១២​ម៉ឺន​រៀល ដោយឡែក​រថយន្ត​ធុន​ធំ មួយគ្រឿង ១៨​ម៉ឺន​រៀល គិតតែ​សំបក​រថយន្ត ដោយ​មិនទាន់​គិត ពី​តម្លៃ​សម្ភា​រះ ទៅតាម​តោន​ផ្សេងៗ​។ ក្នុងនោះ​សម្ភា​រះ បន្តិចបន្តួច​ផ្សេងៗ​ទៀត គឹ​ថៅកែ​កា​រណូត ដរ​ខាងលើនេះ យកលុយ មិន​លើកលែង​នោះឡើយ​។ 

​កន្លងមក កាណូត​ដឹកស្រូវ ក្នុងស្រុក​ផ្សេងៗ ក្នុង​ខេត្ត​តាមផ្លូវ​ដរ​បណ្តោយ ចូល​ដឹកស្រូវ ក្នុង​តំបន់​ខាងលើនេះ ក៍​ត្រូវបាន​ថៅកែ កាណូត​ដរ​ទទឹង  លើកគ្នា​ចុះ ធ្វើការ​ទាមទារ អោយ​បង់លុយ អោយ​ពួកគេ បើ​មិន​អញ្ចឹងទេ កុំ​ស​ង្ឃឹ​ន​ថា បាន​រួចខ្លួន​អោយសោះ បើទោះជា មានការ​រាយការណ៍ ជូន​លោក​ប្រធាន មន្ទីរ​កសិកម្ម​ខេត្ត យ៉ាងណា​ក៍ដោយ​។ ហើយ​ការយក​តម្លៃ​ខ្ពស់ ខុសពី​តារាង​ខ្លះៗ ដែល​បានដាក់ នៅ​បញ្ជរ​លក់​សំបុត្រ ដែល​ធ្វើអោយ ប្រជាពលរដ្ឋ​រិះគន់ ខ​ណះ​ស្រុក​មួយ​នេះ កំពុងមាន​ការអភិវឌ្ឍ​។​

​ដោយឡែក ផ្លូវ​ប្រវែង ១៤​គីឡូម៉ែត្រ ត​ភ្ជាប់​ពី ស្រុក​កំពង់លែង ទៅ​ខេត្តកំពង់ធំ ត្រូវបាន​ស្ថាបនា រួចរាល់​ហើយ បណ្តាញអគ្គីសនី ក៍​ត្រូវបាន​ត​ភ្ជាប់ រួចរាល់​ហើយ​ដែរ ក្នុងនោះ​តាមផ្លូវ​ទឹក សម្រាប់​កា​រណូត​ដរ ព្រែកជីក​២ ក៍​ត្រូវបាន​ជីក រួចរាល់​ហើយ​ដែរ សម្រាប់​ធ្វើដំណើរ និង​បាន​ចំណេញ​ពេលវេលា បាន​ច្រើន ក្នុងការ​ធ្វើដំណើរ ឆ្លងកាត់​ទៅមក​រហ​ស័ តែ​ការយកថ្លៃ នៅតែ​ជា ផល​លំបាក របស់​ពួកគាត់ និង​ភ្ញៀវ​ទេសចរណ៍ ឆ្លង​ទៅមក​ដដែល ។  

​ប្រជាពលរដ្ឋ ដែលជា​អ្នកដំណើរ ឆ្លង​ទៅមក  ពី​ខេត្តកំពង់ឆ្នាំង ទៅ​ស្រុក​កំពង់លែង លោក​ចង់បាន​ស្ពាន​មួយ សម្រាប់​ឆ្លងកាត់ ទៅវិញទៅមក បាន​រហ​ស័ ងាយស្រួល តាម​តម្រូវការ ពិសេស​ការដឹក ជញ្ជូន​កសិផល ទៅរក​ទីផ្សារ និង​អ្នក​ជម្ងឺ បាន​ទាន់ពេលវេលា មិន​ដូចជា​ការឆ្លង កាណូត​ដរ នោះឡើយ​។ ពាក់​ព​ន្ធ័​ករណី ខាងលើនេះ ប្រធាន​មន្ទីរ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ខេត្តកំពង់ឆ្នាំង លោក អ៊ូ​ជួប កុសល បាន​ឆ្លើយថា លោក​កំពុង ជាប់រវល់​ប្រជុំ រួច​បិទ​ទូរ​សព្ទ័​តែម្តង​។ 

​ពាក់​ព​ន្ធ័​ករណី​ខាងលើនេះ បងប្អូន​ប្រជាពលរដ្ឋ បាន​សំណូមពរ ដល់​ប្រមុខ រាជរដ្ឋាភិបាល និង​អភិបាល ខេត្តកំពង់ឆ្នាំង លោក ឈួ​រ ច​ន្ទ័​ឌឿ​ន មេ​តា្ត​ជួយ​សម្រួល បញ្ចុះតម្លៃ ការធ្វើដំណើរ តាម​កាណូត​ដរ បន្ថែមទៀត ចំពោះ​រថយន្ត និង​តម្លៃ​របស់របរ ផ្សេងៗ​ទៀតផង សូម្បីតែ​ប្រេង មួយ​ប៊ីដុង ក៍​យក​ថ្លៃ​ដែរ ធ្វើអោយប៉ះពាល់ ដល់​សតិអារម្មណ៍ និង​ជីវភាព​រស់នៅ របស់​ពួគគាត់ នាពេល​បច្ចុប្បន្ន​៕ ដោយ ទេ​ពក​ង្រី​

P 0405B1 P 0405B

Loading...