លោក ហេ​ង សំ​បូរ មេ​​គ​យ​​ខេ​ត្ត​កំ​ព​ត មិ​ន​ដែ​ល​​ប​ង្ក្រា​ប ទំ​និ​ញ​គេ​ច​ព​ន្ធ រប​ស់​​​ក្រុម​​ឈ្មួញ​​ធំ​ៗ យ​ក​ស្នា​ដៃ​​​​​​ប​​ង្អួត​ថ្នាក់លើ សូម្បីតែ ១​ករណី​
​ដោយ វត្តភ្នំ ម៉ោង 09:30
ថ្ងៃទី4 ខែMay ឆ្នាំ2017
សូមរាយការណ៍

​ខេត្តកំពត ៖ តាំង​ពី​ពេ​ល​ដែល លោ​ក ហេ​ង សំ​បូរ អតីត​​ប្រ​ធាន កា​រិយាល័យ​​គយ និង​​រដ្ឋាករ តន់​ហន់​ ត្រូវ​បានតែ​ង​តាំង ជា​មេ​​គ​យ ខេត្ត​កំព​ត កាលពី​​រសៀ​ល ថ្ងៃទី​​៥ ខែ​ធ្នូ ឆ្នាំ​២​០១៦ គេ​ស​ង្កេត​ឃើញ មន្ត្រី​​គយ​​ជា​ច្រើន មិន​​សប្បា​យ​ចិត្ត​​នោះទេ ហើយ​រហូតដល់​ម៉ោង​នេះ គេ​មិនដែល​ឃើញ លោក ហេង សំបូរ ដឹកនាំ​បញ្ជា មន្ត្រីក្រោមឱវាទ ចុះ​ស្រាវជ្រាវ និង​បង្ក្រាប ការនាំ​ចូល ទំនិញ​ខុសច្បាប់ ជាពិសេស​ប្រេងសាំង និង​ទំនិញគេចពន្ធ របស់​ឈ្មួញ​ធំៗ ដើម្បី​យក​ស្នាដៃ បង្អួត​ថ្នាក់លើ សូម្បីតែ ១​ករណី​។​

​មន្ត្រី​តូចតាច នៅ​ច្រកព្រំដែន ព្រែក​ចាក ក្នុងស្រុក​កំពង់ត្រាច បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ជំនាញ​គយ បាន​ឃុបឃិត ឲ្យ​មេ​ឈ្មួញ​ធំៗ នាំចូល​ទំនិញគេចពន្ធ រាប់សិប​ឡាន ក្នុង​មួយថ្ងៃៗ ដូចជា​ប្រេងឆា ទឹក​ត្រចៀកកាំ គ្រឿងឧបភោគ បរិភោគ និង​ទំនិញ​ចម្រុះ ដោយ​មិនបាន​បង់ពន្ធ ត្រឹមត្រូវ​តាមច្បាប់ នោះទេ​។ ទំនិញគេចពន្ធ ដែល​នាំចូល​ពី​វៀតណាម តាម​ច្រក​ព្រែក​ចាក ត្រូវបាន​ក្រុម​ឈ្មួញ ប្រើប្រាស់​រ៉ឺម៉ក​ធំៗ សម្រាប់​ដឹកជញ្ជូន ឆ្លងកាត់​ព្រំដែន ដើម្បី​យកមក​ទម្លាក់ នៅ​ទឹកដី​ខ្មែរ ចម្ងាយ​ប្រមាណ ៥០​ម៉ែត្រ​ប៉ុណ្ណោះ ពី​ច្រកព្រំដែន ដោយ​គេ​ដាក់​គរ ពេញ​ចិញ្ចើមផ្លូវ រង់ចាំ​រថយន្ត មក​ដឹកជញ្ជូន ចូល​ទី​រួម​ខេត្តកំពត ដើម្បី​លក់​ចែកចាយ​។​

​ក្រុមអាជីវករ ដែល​នាំ​ទំនិញ​ចេញចូល តាម​ច្រក​ព្រែក​ចាក បាន​ត្អូញត្អែរ រអ៊ូរ​រទាំ ចំពោះ​ការ​កោសរូស យកលុយ​ក្រៅ​ប្រព័ន្ធ ច្រើន​ហួសហេតុ ពី​សំណាក់​មន្ត្រី​គយ ទោះបី​ទំនិញ​មួយចំនួន បាន​បង់ពន្ធ​ត្រឹម​ត្រួវ រួចហើយ​ក៏ដោយ ក៏​កូនចៅ លោក ហេង សំបូរ កោសរូស​តម្រូវ​ឲ្យ​បង់លុយ ក្រៅ​ប្រព័ន្ធ ច្រើនជាង អត្រា​បង់​ពន្ធគយ ស្របច្បាប់​ទៅទៀត ដូចជា​ទំនិញ ដឹក​តាម​រ៉ឺម៉ក​ម៉ូតូ ត្រូវ​បង់​ចំនួន ១០​ម៉ឺន​រៀល ក្នុង​មួយ​ជើង និង​មួយ​រ៉ឺម៉ក​។ រថយន្ត​កូរ៉េ​ធុន​តូច ត្រូវ​បង់​ចំនួន ៣០​ម៉ឺន​រៀល ក្នុង​មួយ​ជើង និង​មួយគ្រឿង​។ រថយន្ត​ធុន​ធំ ត្រូវ​បង់​ចំនួន ១​លាន​រៀល ក្នុង​មួយ​ជើង និង​មួយគ្រឿង ដោយ​មិនទាន់​គិត ដល់​ការបង់ប្រាក់​ប្រចាំខែ​ផង​។​

​ដោយឡែក ក្រុម​ឈ្មួញ​ធំៗ ដែល​រកស៊ី ដឹកជញ្ជូន ទំនិញគេចពន្ធ ចូល​តាម​ច្រក​តន់​ហន់ ឬ​ការនាំចេញ ឈើ​ប្រណីត ចុះទៅ​វៀតណាម សុទ្ធ​តែមាន​ទំនាក់ទំនង​ល្អ ជាមួយ​មន្ត្រី​គយ ទើប​អ្វីៗ​អាច​ដំណើរការ ដោយ​រលូន​ល្អ​។ ចំពោះ​ការដឹកជញ្ជូន ប្រេងសាំង របស់​ក្រុម​ឈ្មួញ​ធំៗ ពី​ចំណុច​កោះ​ខ្យង និង​កោះរ៉ុង ចូលមក​ស្រុក​ព្រៃនប់ និង​បន្ត​យកមក​ចែកចាយ ទូទាំង​ខេត្តកំពត ជាពិសេស​ស កម្ម​ភាព​ដឹកជញ្ជូន ប្រេងសាំង​គេចពន្ធ តាម​ទូក ដែលមាន​មន្ត្រី ការពារ​ព្រំដែន​ទឹកជា​អ្នកកាង ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ ច្រើនសន្ធឹក​សន្ធាប់ បែរជា​ជំនាញ​គយ ខេត្តកំពត សប្បាយ​ប្រមូល​លុយ យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន និង​សម្រាប់​អភិវឌ្ឍន៍​មុខតំណែង យ៉ាង​ត្រជាក់ចិត្ត​បំផុត​៕

P 1703F
 ​

Loading...