ប៉ូលិស​ការពារ​ព្រំដែន ត្រូវ​ខ្មាន់កាំភ្លើង លួច​បាញ់​ធ្លាយ​ពោះ ពេល​កំពុង​ដេក​លើ​អង្រឹង​
​ដោយ វត្តភ្នំ ម៉ោង 09:44
ថ្ងៃទី20 ខែApril ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តរតនគិរី ៖ មន្ដ្រី​នគរ​បាល​​ម្នាក់ ប​ម្រើ​ការ​​នៅ វរ​កា​រពារ​​ព្រំដែ​ន លេខ​​៦២​៣ ត្រូវ​បាន​ជ​នស​ង្ស័យ លួច​​បាញ់​​ត្រូវ កំភួ​នដៃ​​ខា​ងស្ដាំ បណ្តា​ល​​ឲ្យ ធ្លា​យ​មក​​ចំ​ពោះ រងរ​បួស​ធ្ងន់ កាល​ពី​វេ​លា​​ម៉ោង ៧​និ​ង​៣០ នាទី​​យប់ ថ្ងៃទី​​១៩ ខែ​មេសា ឆ្នាំ​​២០១៧នៅក្នុង​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ មានឈ្មោះ រ​ម៉ាស់ ហ្វា​ង អាយុ ៣៨​ឆ្នាំ ជា​ជនជាតិ​ច្រាយ មុខរបរ​ជា មន្ដ្រីនគរបាល វរ​ការពារ​ព្រំដែន​៦២៣ ពេល​កំពុង​ដេក នៅលើ​អង្រឹង ត្រូវ​ឃាតករ មិន​ស្គាល់​អត្តសញ្ញាណ លួច​បាញ់​ចម្ងាយ ប្រហែល ១៥​ម៉ែត្រ ដោយ​អាវុធ AK ចំនួន​មួយ​គ្រាប់ បណ្ដាល​ឲ្យ​ត្រូវ កំភួនដៃ​ខាងស្ដាំ ធ្លាយ​ចំពោះ ហើយ​ខ្មាន់កាំភ្លើង បាន​រត់គេច បាត់ស្រមោល​៕

P 2004A5 P 2004A4

Loading...