សង្ស័យ​ស្រវឹង បុរស​ចំណាស់ ជិះ​ម៉ូតូ​ទៅបុក​គូទ​ឡាន ស្លាប់​ភ្លាម​មួយ​រំពេច​
​ដោយ វត្តភ្នំ ម៉ោង 08:28
ថ្ងៃទី20 ខែApril ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកំពង់ធំ ៖ បុរស​​ចំណា​ស់​​ម្នាក់ បើ​ក​ម៉ូ​តូ​ក្នុ​ង ស្ថា​ន​ភាព​​ស្រវឹង បាន​​ជ្រុល​​ទៅ​បុក រថ​យ​ន្ដ​ពី​ក្រោយ ស្លាប់​​នៅ​​​និង កន្លែង​កើ​តហេតុ មើល​ទៅ​​គួរ​ឲ្យ​​អាណិត កាល​ពី​​វេលា​ម៉ោង ០៩​​និ​ង​៣០ នាទី យប់​​ថ្ងៃទី​​១៩ ខែ​មេសា ឆ្នាំ​២០១៧  នៅ​តាម​​ប​ណ្តោយផ្លូវជាតិ​លេខ​៦ ចំណុច ភូមិ​ឧទុម្ពរ ឃុំ​ស្រឡៅ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​

​សមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះ ឈ្មោះ សុខ​លីម ភេទ​ប្រុស អាយុ ៥១​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​ថ្មី ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ជិះ​ម៉ូតូ​ម៉ា​កវេ​វ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ AB3059  បាន​បើក​ទៅបុក គូទ​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ ព​ណ៍ស ពាក់​ស្លាក​លេខ កំពង់ចាម 3A4443 បណ្តាល​ឲ្យ​ស្លាប់ មួយ​រំពេច ហើយដោយ​ឃើញ សភាព​មិន​ស្រួល អ្នកបើករថយន្ដ ចុះ​រត់គេចខ្លួន​បាត់ស្រមោល​៕

P 2004A3 P 2004A1 P 2004A2

Loading...