អភិបាលខេត្ត​កំពង់ឆ្នាំង  អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី សម្ពោធ​កុដិ ១​ខ្នង ក្លោងទ្វារ និង​សម្ពោធ សមិទ្ធផល​នានា ក្នុង​វត្ត​ជ្រលង​មេត្រី 
​ដោយ វត្តភ្នំ ម៉ោង 14:40
ថ្ងៃទី19 ខែApril ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកំពង់ឆ្នាំង ៖ កុដិ ១​​ខ្នង ក្លោង​ទ្វារ និង​សមិ​ទ្ធផល​​នានា រប​ស់​វត្ត ជ្រ​លង​​មេត្រី ស្ថិត​នៅ​ក្នុង ភូមិ​ជ្រ​លង ឃុំ​ដា​រ ស្រុក​កំ​ពង់​លែង  ខេត្ត​កំព​ង់ឆ្នាំង បាន​​ចំ​ណាយ​ទឹក​ប្រាក់ កសាង​​អស់​ជា​ច្រើន ម៉ឹ​ន​ដុ​ល្លា ត្រូវ​បា​ន​ស​ម្ភោ​​ធ ដាក់​អោយ​​ប្រើ​ប្រាស់ ជា​ផ្លូវការ នៅ​ព្រឹក​ថៃ្ង​ទី​១៨ ខែមេសា ឆ្នាំ​២០១៧ ។ ពិធី​នេះ​ក្រោម អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ របស់​អភិបាល ខេត្តកំពង់ឆ្នាំង លោក ឈួ​រ ច័ន្ទ​ឌឿ​ន និង​អភិបាលរង ខេត្តកំពង់ឆ្នាំង លោក ចេង ញ៉ា​ន់ ប្រធាន​មន្ទីរ សាធារណការ និង​ដឹកជញ្ជូន ខេត្ត​កំពង់​ឆ្នាំ កែវ ពៅ ប្រធាន ប្រធាន​អង្គភាព ជុំវិញ​ខេត្ត  អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ ចូលរួម​ចំនួន ៤១០​នាក់​ផងដែរ​។​

​អភិបាលស្រុក​កំពង់លែង លោក សំ ចាន់ថន បាន​ឡើង​អាន របាយការណ៍ ស្វាគមន៍​គ​ណះ​អធិបតី ដោយបាន​បញ្ជាក់ថា ៖ កុដិ​ថ្មី ១​ខ្នង​នេះ មាន​ទទឹង ៩​ម៉ែត្រ និង​បណ្តោយ ២៩​ម៉ែត្រ ត្រូវបាន​ចាប់ផ្តើម កសាង​ពី​ថៃ្ង​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ និង​រួចរាល់​ជា​ស្ថាពរ និង​ដាក់​សម្ពោធ ប្រើប្រាស់​នៅថ្ងៃនេះ  អស់​ទឹកប្រាក់​សរុប ចំនួន ៧៤.៩០០​ដុល្លា ជា​ថវិកា​បាន​ពី​ការ ចូលរួម​បច្ច័យ អង្គ​ឋិ​ន​របស់​ឯកឧត្តម ត្រាំ អ៊ីវតឹក និង​ពី​សប្បុរសជន ក្នុងប្រទេស​,​ក្រៅប្រទេស រួម​និង​ពុទ្ធបរិស័ទ ចំណុះជើងវត្ត ចូលរួម​ផងដែរ​។  អភិបាល ស្រុក​កំពង់លែង បានលើកឡើង​ទៀតថា ក្នុងនាម អាជ្ញាធរ​ដែនដី សូម​ថ្លែងអំណរគុណ ដ៏​ជ្រាលជ្រៅ ចំពោះ​ការចូលរួម ពីស​ម្តេច ឯកឧត្តម លោកជំទាវ និង​សប្បុរសជន ទាំងអស់ ដែល​បាន​ជួយ​កសាង នូវ​សមិទ្ធផល​នានា ក្នុង​ទីវ​ត្ត​ជ្រលង​មេត្រី​នេះ អោយមាន​ការរីកចំរើន ដល់​បច្ចុប្បន្ន សំរាប់​ទុកអោយ ពុទ្ធបរ​ស័​ទ ធ្វើជា​កន្លែង​គោរព បូជា​ព្រះពុទ្ធសាសនា​។​

​មានប្រសាសន៍ សំណេះសំណាល ក្នុងឱកាស​នោះ អភិបាលខេត្ត កំពង់ឆ្នាំង លោក ឈួ​រ ច័ន្ទ​ឌឿ​ន  បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ដល់​ឯកឧត្តម ត្រាំ អ៊ីវតឹក និង​ថ្លែង​នូវ​ការ កោតសរសើរ ចំពោះ​មន្ត្រីរាជការ អាជ្ញាធរ​ដែនដី ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និង​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន ទាំងអស់ ដែល​បាន​រួបរួម សាមគ្គី​គ្នា កសាងបាន នូវ​សម​ទិ្ធ​ផល ជាច្រើន ក្នុង​ទី​អារាម​មួយ​នេះ ។ លោក​បាន មានប្រសាសន៍ បញ្ជាក់ទៀតថា ក្នុង​រយៈពេល ៣៨​ឆ្នាំ កន្លងទៅនេះ ផ្តើមចេញពី ថ្ងៃជ័យ​ជំនះ ៧​មករា ព្រះរាជាណាចក្រ​កម្ពុជា មានការ​ផ្លាស់ប្តូរ យ៉ាង​ធំធេង ដែល​នឹកស្មាន​មិន​ដល់ ពី​ទឹកដី​មួយ ដែល​នៅសល់ តែ​គំនរ​ផេះផង់ ស្លាកស្នាម នៃ​សង្គ្រាម និង អំពើ​ប្រល័យ ពូជសាសន៍ បានក្លាយ​មកជា​ទឹកដី កំពុងអភិវឌ្ឍន៍ មានការ​រីកចំរើន លើ​គ្រប់​វិស័យ ទាំង​ផ្នែក​ពុទ្ធចក្រ និង អាណាចក្រ ហើយ​ការរីកចំរើន​ទាំងនេះ បាន​ដោយសារ ការដឹកនាំ​ដ៏​ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​ប្រមុខ​ដឹកនាំ របស់​គណបក្ស ប្រជាជន​កម្ពុជា ជាពិសេស នយោបាយ​ឈ្នះ​ឈ្នះ សម្តេច​តេ​ជោ សែន ជា​នាយករដ្ឋមន្ត្រី បានធ្វើ​ប្រទេសជាតិ មាន​ស្ថេរភាព សន្តិភាព គ្មាន​តំបន់អប្បគមន៍ គឺ​យើង​រស់​ក្រោម ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ ក្រោម​ម្លប់​ព្រះមហាក្សត្រ តែមួយ មាន​បាវចនា តែមួយ ជាតិ សាសនា ព្រះមហា​ក្ស​ត្រ​។ 

​ឯកឧត្តម​ក៏បាន អំពាវនាវ​ដល់ ប្រជាពលរដ្ឋ សូម​ត្រៀម​ឯកសារ តាម​ការកំណត់​របស់ គ​.​ជ​.​ប និង​អញ្ជើញ​ទៅ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​សង្កាត់ នៅ​ថ្ងៃទី​៤ ខែមិថុនា អោយបាន​គ្រប់គ្នា និង​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​ចូលរួម ក្នុងការ​ថែរក្សា​សន្តិភាព ទោះ​ស្ថិតក្នុង តម្លៃ​ណាក៏ដោយ ។ ឯកឧត្តម ក៏បាន​ផ្តាំផ្ញើ អោយ​ប្រជាពលរដ្ឋ កុំ​ធ្វើការ​ចំណាកស្រុក ដោយ​ខុសច្បាប់ កុំ​ប្រព្រឹត្ត​បទល្មើស ដែល​ផ្ទុយ​និង​ច្បាប់ ជលផល​កំណត់ ចូលរួម​គោរព ច្បាប់​ចរាចរណ៍  ត្រូវ​អប់រំ​កូនចៅ អោយខិត​ខំរៀន​សូត្រ និង​ជៀស​អោយ​ឆ្ងាយ ពី​គ្រឿងញៀន ជាពិសេស​ត្រូវខិតខំ ថែទាំ​សុខភាព ដោយ​រស់នៅ​ស្អាត  ហូប​ស្អាត និង​ផឹកទឹក មាន​អនាម័យ​ល្អ​។​

​នៅ​បញ្ចប់​ពិធី អភិបាលខេត្ត បាន​បំពាក់ គ្រឿង​ឥស្សរិយយស ជូន​ដល់ ព្រះចៅអធិការ​វត្ត​ជ្រលង និង​សប្បុរសជន ហើយក៏​បាន ឧបត្ថម្ភ​ថវិកា ដល់​ការរៀបចំ ពិធី​ចំនួន ៤.៨២៦.០០០​រៀល ដល់​ព្រះចៅអធិការ សមត្ថកិច្ច និង​បាន​ចែក​អំណោយ ជូន​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម និង​បាន​កាត់​ខ្សែបូរ សម្ភោ​ធ​កុដិ និង​សមិទ្ធផល​នានា ដាក់អោយ​ប្រើប្រាស់ ចាប់ពី​ថៃ្ង​នេះ​តទៅ​។  ក្នុងនោះ​ផងដែរ គ​ណះ​ប្រតិភូ បាន​ឈៀង​ទៅ​ត្រួតពិនិត្យ ការស្ថាបនា​ផ្លូវ ក្រាល​ក្រួស​ក្រហម លេខ​៥០​សេ ប្រវែង ១៤​គីឡូម៉ែត្រ ទទឹង ៨​ម៉ែត្រ ពី​ឃុំ​ដា ស្រុក​កំពង់លែង ត​ភ្ជាប់​ទៅ​ខេត្តកំពង់ធំ ខ​ណះ​ផ្លូវ​មួយ​នេះ និង​ដំណើរ​ការចាក់​បេតុង នៅ​ឆ្នាំ​២០១៨ ខាងមុខនេះ ដោយ​ថវិការ រាជរដ្ឋាភិបាល ៕ ដោយ ទេ​ពក​ង្រី​

P1904BP 1904B1P 1904B2

 

Loading...