បើកឡាន​ទៅបុក បង្គោល​ភ្លើង ហើយ​ក្រឡាប់​ផ្ងារជើង ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​
​ដោយ វត្តភ្នំ ម៉ោង 09:45
ថ្ងៃទី19 ខែApril ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្ត​ព្រះសីហនុ ៖ បុរស​​ជន​ជាតិ​​ចិន​​ម្នាក់ បាន​​ស្លា​ប់ ​យ៉ា​ង​អា​ណោ​ចអា​ធ័​ម និង​​ម្នាក់​ទៀត រងរ​បួស​​ធ្ងន់ ដោយ​សារ​ជិះ​​រថ​យន្ត ក្នុង​​ល្បឿន​​លឿន ជ្រុល​​ទៅ​បុក បង្គោ​ល​ភ្លើង​​បំភ្លឺ​ផ្លូវ កាលពី​​វេលា រំល​ងអ​ធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែ​មេសា​ ឆ្នាំ​២០១៧ នៅលើ​វិថី​ឯករាជ្យ មុខ​ផ្សារ​ទំនើប អូរ​រ៉េ​ន ក្នុងភូមិ​២ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត ព្រះសីហនុ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ រថយន្ត​ម៉ាក តូយ៉ូតា ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2BB-5858 បើកបរ​ដោយ ជនជាតិ​ចិន ជិះ​គ្នា ២​នាក់ មាន​ទិសដៅ ពី​តោ​២ មក​ផ្សារលើ លុះដល់​ចំណុច​ខាងលើ បាន​ជ្រុល​ចង្កូត បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្ដាល​ឲ្យ ក្រឡាប់​តែម្ដង ស្លាប់​ជនជាតិ​ចិន ១​នាក់ និង​រងរបួស​ធ្ងន់ ១​នាក់ បាន​បញ្ជូនទៅ សង្គ្រោះ​នៅ គ្លីនិក​ឯកជន ចាក់អង្រែ ក្រុងព្រះសីហនុ​៕

P 1904D P 1904C

Loading...