ជិះ​ម៉ូតូ​លឿន​បុក​គ្នា​ពីក្រោយ ដួល​បែកក្បាល​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​
​ដោយ វត្តភ្នំ ម៉ោង 08:28
ថ្ងៃទី19 ខែApril ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកំពង់ឆ្នាំង ៖ បុរស​​ម្នាក់​​បាន​ស្លា​ប់​​ភ្លាមៗ នៅនឹ​ង​កន្លែ​ង និង​​បុរស​​ម្នាក់​ទៀត បាន​​រងរ​បួស​​ធ្ងន់ ដឹក​ម​ក​ស​ង្គ្រោះ នៅ​​មន្ទីរ​ពេទ្យប​ង្អែក ខេត្តកំ​ពង់​ឆ្នាំង ដោយ​សា​រ​ជិះ​ម៉ូ​តូ​បុ​ក​គ្នា កាលពី​វេ​លា​ម៉ោ​ង ៣​និ​ង​១០ នា​ទី​​រសៀល ថ្ងៃ​ទី​១៨ ខែ​មេសាឆ្នាំ​២០១៧ នៅតាម​បណ្តា​យ ផ្លូវ​លេខ​១៥៣A ចំណុច​មុខ សាលា​បុណ្យ​ជា​រៅ ស្ថិតនៅក្នុង ភូមិ​ជា​រៅ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ១.​ឈ្មោះ ជិន សុវណ្ណ ភេទ​ប្រុស អាយុ ៥៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​ជ្រៃ​បាក់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ រងរបួស​បាក់ជើង​ខ្ទេច និង​បែកក្បាល  ស្លាប់​នៅ​នឹង កន្លែងកើតហេតុ ជិះ​ម៉ូតូ​ហុងដា សេ​១១០ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង ១B-៦៩៥២ ។ ២.​ឈ្មោះ បូ វ៉ាន់ រងរបួស​ធ្ងន់ ជិះ​ម៉ូតូ​ម៉ាក សេ​១២៥ ឆ្នាំ​២០១១ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង ១C-៤៨១៤ ត្រូវបាន​ដឹក យកមក​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង​។​

​នៅ​មុនពេល​កើតហេតុ ម៉ូតូ​ទាំង ២​គ្រឿង បាន​បើក​ក្នុង​ល្បឿន​លឿន ក្នុងទិសដៅ​ស្របគ្នា ពី​កើ​តទៅ​លិច ស្រាប់តែ​មកដល់ ចំណុចកើតហេតុ បាន​កៀរ​គ្នា បណ្តាល​ឲ្យ​ដួល  ហើយ​គៀប ឈ្មោះ ជិន សុវណ្ណ បាក់ជើង និង​ដួល​បោក​ក្បាល នឹង​ថ្នល់​បែកក្បាល ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​។ ដោយឡែក ជនរងគ្រោះ​ម្នាក់ទៀត បាន​ដួល​បោក​និង​ថ្នល់ រងរបួស​ធ្ងន់ ត្រូវ​សមត្ថកិច្ច ហៅ​រថយន្ត​សាមុយ ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង​៕

P 1904A P 1904E P 1904

Loading...