សាហាវ​មែន សម្លាប់​ស្ត្រី​ម្នាក់​ច្រក​កា​រ៉ុង ហើយ​ដឹក​សព ទៅ​បោះចោល​ក្នុងព្រៃ​
​ដោយ វត្តភ្នំ ម៉ោង 07:22
ថ្ងៃទី19 ខែApril ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តពោធិ៍សាត់ ៖ សព​​ស្ត្រី​​ម្នាក់ ក្នុង​ស​ភា​ព​​អាក្រា​ត​កាយ មិន​​ស្គា​ល់​អត្តស​ញ្ញា​ណ ត្រូវ​ជ​ន​មិ​ន​​ស្គាល់​មុខ សម្លាប់​​យ៉ាង​​ឃោរឃៅ​ ហើយ​ច្រ​ក​កា​​រ៉ុង ដឹក​​សព​​ទៅ​​ប្លុង​​ចោល នៅក្នុង​​ព្រៃ នាំ​ឲ្យ​​មានកា​រ​ភ្ញាក់​ផ្អើល កាលពី​​វេលា​​ម៉ោង ១១​និ​ង​​៤០ នា​ទី ថ្ងៃទី​​១៨ ខែមេសា ឆ្នាំ​២០១៧  នៅ​គុម្ពោត​ព្រៃ ខាងជើង ភូមិ​ព្រៃ​ដំរី ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។​​

​អ្នកភូមិ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៧ កន្លងទៅ ពួកគាត់​បានឃើញ ជនសង្ស័យ ៣​នាក់ ជិះ​គោយន្ត​ដឹក​កា​រ៉ុង ពណ៌​ក្រហម​ធំ​មួយ មក​ទម្លាក់ចោល នៅ​ចំណុច​ខាងជើង ភូមិ​ព្រៃ​ដំរី ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ហើយ​ត្រឡប់​ទៅវិញ ក្រោយមក​មាន​ធុំក្លិន ក៏​នាំគ្នា​ទៅ​ស្រាយ​មើល ទើប​ប្រទះឃើញ សព​ស្ត្រី​វ័យ​ចំណាស់ ស្គាល់​អត្តសញ្ញាណ មិនមាន​សម្លៀកបំពាក់ វ័យ​ប្រមាណ ៤០​ឆ្នាំ កំពស់​ប្រហែល ១,៦០​ម៉ែត្រ​។ ករណីនេះ សមត្ថកិច្ច​មូលដ្ឋាន បាន​សន្និដ្ឋានថា ជាការ​សម្លាប់ ក្នុង​រឿង​គំនុំ​៕

P 1904B

Loading...