ឡាន​ក្រុមហ៊ុន កា​ពី​តូ​ល បើក​បុក​អ្នកជិះ​ម៉ូតូ​របួស ២​នាក់ ហើយ​តៃកុង​ដាក់​មេ​ប្រូច​
​ដោយ វត្តភ្នំ ម៉ោង 11:22
ថ្ងៃទី18 ខែApril ឆ្នាំ2017
Uncategorized, សន្តិសុខ និងសង្គម

​ខេត្តកណ្តាល ៖ យុវ​ជន ២​​នាក់ បាន​​រងរបួ​ស​ធ្ង​ន់​​ស្រាល ត្រូវ​បាន​​បញ្ជូន​ទៅ សង្គ្រោះ​​នៅ​​មន្ទីរពេ​ទ្យ ដោ​យសារ​រថ​យ​ន្តក្រុង ក្រុម​ហ៊ុន​កា​ពី​​តូ​ល បើក​​បុក​អ្ន​ក​ជិះ​ម៉ូតូ ពេញ​មួយ​ទំ​ហឹង កាល​ពី​វេលា​​ម៉ោង ៧​និ​ង​១៣ នា​ទី ថ្ងៃទី​១​៨ ខែ​មេសា ឆ្នាំ​២០១៧ ត្រង់​ចន្លោះ គីឡូម៉ែត្រ លេខ​២១-២២ តាម​បណ្តោយ ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ព្រែកក្តី ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ដែល​រងរបួស​ធ្ងន់ ឈ្មោះ យ៉ុង នី ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1C-0395 និង​អ្នករួមដំណើរ រងរបួស​ស្រាល ឈ្មោះ អឿន​វុន ភេទ​ប្រុស អាយុ ២១​ឆ្នាំ​។ ជនរងគ្រោះ​ទាំង ២​នាក់ មាន​ទីលំនៅ ភូមិ​ត្រពាំង​ព្រីង ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។ ចំណែកឯ​រថយន្ត​បង្ក ជា​របស់​ក្រុមហ៊ុន កា​ពី​តូ​ល ម៉ាក​គា ពណ៌​ក្រហម ពាក់​ស្លាក​លេខ បាត់ដំបង 3A-2155 បើកបរ​ដោយ ជន​មិន​ស្គាល់ អត្តសញ្ញាណ ក្រោយពី​កើតហេតុ បាន​រត់គេចខ្លួន បាត់ស្រមោល​។​

​នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ ទាំង ២​នាក់ ជិះ​ម៉ូតូឌុប​គ្នា តាម​បណ្តោយ ផ្លូវជាតិ​លេខ​៥ ក្នុងទិសដៅ​ពី កំពង់ឆ្នាំង ឆ្ពោះ​ចូល រាជធានី​ភ្នំពេញ ខណៈ​បើក​ដល់ ចំណុចកើតហេតុ អ្នកបើកបរ​ម៉ូតូ បាន​ប្តូរ​គន្លង​បើកបរ ដោយសារតែ គន្លង​ដែល កំពុងបើក​នោះ ត្រូវបាន​គេ​បិត បណ្តោះអាសន្ន ដើម្បី​ជួសជុល​ផ្លូវ ក៏ត្រូវ​រថយន្ត ក្រុមហ៊ុន កា​ពី​តូ​ល បើក​ច្រាស់ទិស​គ្នា បុក​ពេញ​មួយ​ទំហឹង បណ្តាល​ឲ្យ រងរបួស​ធ្ងន់​ស្រាល តែម្តង​។ ក្រោយពេល​កើតហេតុ រថយន្ត​បង្ក បាន​បន្ថែម​ល្បឿន បើក​គេច​បាន ១០០​ម៉ែត្រ ទើប​ឈប់ ហើយ​តៃកុង ចុះ​គេចខ្លួន បាត់ស្រមោល​៕

P 1804 P 1804A P 1804A11

Loading...