បុរស​ម្នាក់​មាន​ជម្ងឺ​រ៉ាំរ៉ៃ ដេកស្លាប់គួរឲ្យសង្វេគ ​ក្នុង​គំនរ​ខោអាវ នៅថ្ងៃចូលឆ្នាំថ្មី​
​ដោយ វត្តភ្នំ ម៉ោង 10:02
ថ្ងៃទី18 ខែApril ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តពោធិ៍សាត់ ៖ សាក​សព​បុ​រស​​ម្នាក់ ត្រូវបា​ន​ប្រទះ​ឃើញ ដេកស្លាប់​ នៅ​​គំ​ន​រ​​ខោ​អាវ ក្នុង​​យាន​ដ្ឋាន មួយ​កន្លែ​ង បង្ក​​កា​រភ្ញា​ក់​ផ្អើល នៅវេ​លា​​ម៉ោង ១០​​និង​១​៥ នា​ទី​ព្រឹក ថ្ងៃទី​​១៧ ខែ​មេសា ឆ្នាំ​២​០១៧ ស្ថិត​ក្នុង ភូមិ​​ឃុំ ប្រ​​ម៉ោ​យ ស្រុក​វា​លវែ​ងខេត្តពោធិ៍សាត់ ហើយ​ករណីនេះ សមត្ថកិច្ច សង្ស័យថា បណ្ដាលមកពី ជំងឺ​ខ្យល់គរ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ចាន់ នី ភេទ​ប្រុស អាយុ ៤២​ឆ្នាំ សញ្ជាតិ​ខ្មែរ មាន​ស្រុកកំណើត នៅ​ភូមិ​ព្រែក​ក្រូច ឃុំ​ព្រែ​កន​រិ​ន ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បច្ចុប្បន្ន ស្នាក់នៅ ជាមួយ​ប្អូន ជាជាង​រថយន្ត ស្ថិតក្នុង​ភូមិ​ឃុំ កើតហេតុ​ខាងលើ​។ តាម​ការបញ្ជាក់ ពី​បងប្អូន​សាច់ញាតិ ជនរងគ្រោះ នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ មាន​ជំងឺ​ប្រចាំកាយ​រាំ​រ៉ៃ យូរ​ឆ្នាំ​ហើយ ទើប​បងប្អូន យក​គាត់ មក​ស្នាក់នៅ​ជាមួយ ដើម្បី​កាត់បន្ថយ ការផឹកស៊ី ក្រែង​រស់​បានយូរ តែ​ជា​អកុសល ក៏បាន​ស្លាប់ យ៉ាង​អាណោចអាធ័ម​៕

P 1804A2 P 1804A1

Loading...