រថយន្ត ពាក់​ស្លាក​លេខ នគរបាល បុកអ្នកជិះម៉ូតូប៉ើងខ្ទាត របួសនារី ២នាក់
​ដោយ វត្តភ្នំ ម៉ោង 09:35
ថ្ងៃទី18 ខែApril ឆ្នាំ2017
សន្តិសុខ និងសង្គម

ខេត្តកណ្តាល ៖ រថយន្ត​​ពាក់​​ស្លាក​​លេខ នគរ​បាល បាន​​បើក​​បុក​អ្ន​ក​ជិះ​​ម៉ូ​​តូ បណ្តា​ល​ឲ្យ​របួស​​នារី ២​​នាក់ កាល​ពី​វេ​លា​ម៉ោ​ង ៥​​និង​៣​០ នាទី ថ្ងៃទី​១​៧ ខែ​មេ​សា ឆ្នាំ​២០១៧ នៅលើ​​កំណា​ត់ ផ្លូវជាតិ​​ខេត្ត​​​លេខ​​៣៨០ ចំណុច​ភូ​មិ ស្វាយ​​អាត់​​ក្រោម ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ រថយន្ត​ម៉ាក ម៉ាស​ស្តា B.T៥០ ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ នគរបាល 2-7016  បើកបរ​ដោយ​ឈ្មោះ សៅ ចា​ន្នី ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ នៅ​សង្កាត់​បឹងទំពុន ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ ក្នុងនោះ​មាន រួម​ដំណើរ ២​នាក់ ១-​ឈ្មោះ សុខ សម្បត្តិ ភេទ​ស្រី អាយុ ៤៨​ឆ្នាំ នៅ​សង្កាត់ វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ២-​ឈ្មោះ យឹម ផល្លី ភេទ​ប្រុស អាយុ ៦៥​ឆ្នាំ នៅ​សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​សាក្សី បាន​ឲ្យ​ដឹងថា គេ​ឃើញ​រថយន្ត​ខាងលើ បើកបរ​ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង ក៏បាន​បុក​ជាមួយ ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ បន្ទាយមានជ័យ 1K. 3130 បើកបរ​ដោយ​ឈ្មោះ សួន ចាន់​ដេ​ត ភេទ​ស្រី អាយុ ១៨​ឆ្នាំ នៅ​ភូមិ​ព្រែក តា​ទន់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល រងរបួស​ធ្ងន់ បាក់ជើង​ឆ្វេង រួម​ដំណើរ​ដោយ​ឈ្មោះ ស្រៀ​ន ឆេង​គង់ ភេទ​ស្រី អាយុ ១៧​ឆ្នាំ នៅ​ភូមិ ព្រែក​តា​ទន់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល រងរបួស​ធ្ងន់ បាក់​ភ្លៅ​ឆ្វេង​៕

P 1804A7 P 1804A8 P 1804A4 P 1804A5

Loading...