ខឹង​បងថ្លៃ​សួរ​រឿង​ក្បាច់​រួមភេទ នាង​ទ្រាំ​មិនបាន ទាញ​ដំបង​ឬ​ស្សី វាយ​រហូតដល់​ស្លាប់​
​ដោយ វត្តភ្នំ ម៉ោង 08:12
ថ្ងៃទី18 ខែApril ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តបាត់ដំបង ៖ បុរស​​ម្នាក់​​បាន​​ស្លាប់ នៅក្នុង​​ថ្លុក​ឈាម ដោ​យសារ​​ប្អូន​ថ្លៃ​​ស្រី ទា​ញដំ​បង វាយ​រហូត​ដ​ល់​ស្លាប់ ព្រោះ​តែ ក្ដៅ​ក្រហា​យ រឿង​​បង​ថ្លៃ ស្រ​វឹងស្រា និយា​យ​ឌឺដង​​ឱ្យ​ខ្លួន តែ​​ពី​​រឿង អាស​អាភា​ស និង​​ក្បាច់​រួ​មភេ​ទ នាំ​​ឲ្យ​មាន​ការ​​ភ្ញា​ក់​ផ្អើល កាលពី​រសៀល ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៧ ស្ថិតនៅ​ក្រោមផ្ទះ ក្នុងភូមិ​កំពង់​ឆ្លង ឃុំ​វត្ត​តា​មឹ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង ហើយ​ភ្លាមៗ​នោះ ជនបង្ក​ត្រូវ​សមត្ថកិច្ច ចាប់​ឃាត់ខ្លួន ដើម្បី​ចាត់ការ​តាមច្បាប់​។​

​ស្ត្រី​សង្ស័យ​ឈ្មោះ ម៉ៃ ម៉ាច អាយុ ៥៥​ឆ្នាំ  រីឯ​បុរសរងគ្រោះ ឈ្មោះ ចាន់ មុត អាយុ ៧០​ឆ្នាំ មានផ្ទះ នៅក្បែរ​គ្នា ក្នុងភូមិ​-​ឃុំ កើតហេតុ​ខាងលើ ទាំង ២​នាក់ ត្រូវជា​សាច់ថ្លៃ នឹង​គ្នា​។ ជនរងគ្រោះ ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ហើយ​បាន​ដើរ ទៅ​និយាយ ពី​រឿង​រួមភេទ ដដែលៗ ឌឺដង​ឱ្យ​ប្អូនថ្លៃ​ស្រី រហូត​ទ្រាំ​មិនបាន ក៏​ស្ទុះ​ទៅ​ទាញ ដំបង​ប្ញ​ស្សី វា​យក​ញ្ចឹ​ង​.​ក  បណ្ដាល​ឲ្យ​ដួល​ប្រកាច់ ស្លាប់​ភ្លាមៗ នៅក្រោម​ផ្ទះ​តែម្ដង ហើយ​ជនសង្ស័យ មិនបាន​រត់ គេចខ្លួន​ទៅណា​ទេ​។​

​សាច់ញាតិ បាន​ឲ្យ​ដឹងថា មុនដំបូង ជនរងគ្រោះ អង្គុយ​ផឹកស្រា ជាមួយ​ប្អូនប្រុស ដែលជា​ប្ដី​របស់​ស្ត្រី​សង្ស័យ នៅ​ខាង​ក្រោមផ្ទះ តែ​បន្តិចក្រោយមក ប្អូនប្រុស​ក៏​ងើប ទៅ​មើល​គោ ដែល​ចង​នៅ ខាងក្រោយ​ផ្ទះ​។ ពេលនោះ ជនរងគ្រោះ ក៏បាន​និយាយ សួរនាំ​ប្អូនថ្លៃ​ស្រី ពី​រឿង​ក្បាច់​រួមភេទ ជាមួយ​ប្ដី ធ្វើ​ឲ្យ​ប្អូនថ្លៃ​ផ្ទុះ​កំហឹង ក៏​ស្ទុះ​ទៅ​ទាញ ដំបង​ប្ញ​ស្សី វាយ​ត្រូវ​ក​ញ្ចឹ​ង​.​ក ១​ដំបង​ប្រកាច់​ស្ដូក ហើយ​ថែម ២​ដំបង លើ​ក្ដោងច្រមុះ​ទៀត រហូតដល់​ស្លាប់​៕

P 1804A3 P 1804A9 P 1804A10

Loading...