ជិះ​ម៉ូតូ​បុក​គ្នា​តិចតួច បង្ក​ជា​ជម្លោះ ហើយ​ដាល់ ២​នាក់​ប្តី​ប្រពន្ធ បែក​មុខ​បែក​មាត់​
​ដោយ វត្តភ្នំ ម៉ោង 07:01
ថ្ងៃទី18 ខែApril ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកណ្តាល ៖ ផ្តើម​ចេញ​ពី​​រឿង គ្រោះ​ថ្នាក់​ច​រា​ចរណ៍ ប​ន្តិច​បន្តួច បុរ​ស​​ជា​ក​ម្មក​រ​ម្នាក់ បាន​ប​ង្ក​ជា​​ហិ​ង្សា​​វាយ លោក​គ្រូ​ពេ​ទ្យ និង​​ស្ត្រី​ជា​​ប្រពន្ធ បណ្តាល​​ឲ្យ​​រង​របួស ហើយ​​ភ្លាមៗ​​នោះ ជន​ប​ង្ក ត្រូវ​បាន​​ឃា​ត់ខ្លួន កាល​ពី​វេ​លា​ម៉ោ​ង ២១​​និង​​០០ នាទី ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច ភូមិ​ក្បាលកោះ ឃុំ​កោះអន្លង់ចិន ស្រុក​ស្អាង ខេត្តកណ្តាល​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ១.​ឈ្មោះ អ៊ូច វ​ន្នី ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ មុខរបរ ពេទ្យ ជនជាតិខ្មែរ មាន​ស្នាម​ហើម​ជាំ លើ​ចិញ្ចើម ខាងស្តាំ និង​២.​ឈ្មោះ អ៊ុក សុគន្ធា ភេទ​ស្រី អាយុ ៣៤​ឆ្នាំ មុខរបរ​នៅផ្ទះ ជនជាតិខ្មែរ  មាន​ស្នាម​មុត ចុង​ចិញ្ចើម​ខាងឆ្វេង និង​ស្នាម​ហើម ភ្នែក​ខាងឆ្វេង ទាំង ០២​នាក់ ជា​ប្តី​ប្រពន្ធ​នឹង​គ្នា មាន​ទីលំនៅ ក្នុងភូមិ​កណ្តាល  ឃុំ​កោះអន្លង់ចិន ស្រុក​ស្អាង ខេត្តកណ្ដាល​។ ដោយឡែក ជនសង្ស័យ ឈ្មោះ ផុស ពិសិដ្ឋ ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​រោងចក្រ មាន​ស្រុកកំណើត នៅ​ភូមិ ក្បាលកោះ ឃុំ​កោះអន្លង់ចិន ស្រុក​ស្អាង​។ បច្ចុប្បន្ន មាន​ទីលំនៅ ក្នុងភូមិ​ចន្ទ្រា សង្កាត់​ចន្ទ្រា ក្រុង​បាវិត ខេត្តស្វាយរៀង ត្រូវបាន​ឃាត់ខ្លួន​។​

​មុនពេល​កើតហេតុ ឈ្មោះ ផុស ពិសិដ្ឋ ជា​ជនសង្ស័យ បាន​ជិះ​ម៉ូតូ មកពី​ទិសខាងកើត ទៅ​ទិស​ខាងលិច ដោយពេល​នោះ មានឈ្មោះ អ៊ូច វ​ន្នី និង​ឈ្មោះ អ៊ុក សុគ​ន្ធី បាន​ជិះ​ម៉ូតូ ពី​ខាងលិច ទៅខាង​កើត បញ្ច្រាសទិស​គ្នា បាន​បុក​ម៉ូតូ​របស់​ជនបង្ក ត្រូវចំ​ក្បាំង​ខាងឆ្វេង បណ្តាល​ឲ្យ​ដួល​ម៉ូតូ បែក​ក្បាំង អស់​មួយចំនួន​។ ភ្លាមនោះ​មានការ ឈ្លោះប្រកែក​គ្នា និង​ប្រតាយប្រតប់ ទៅវិញទៅមក ស្រាប់តែ​ឈ្មោះ ផុស ពិសិដ្ឋ បាន​ដាល់​ទៅលើ ជនរងគ្រោះ​ទាំង ២​នាក់ ប្តី​ប្រពន្ធ ឲ្យ​របួស ក៏ត្រូវ​សមត្ថកិច្ច ចាប់​ខ្លួនតែម្តង​៕

P 1804A12 P 1804A6

Loading...