ផឹកស្រា​ស្រវឹង នាំគ្នា​ទៅ​ដេក​លេង​លើ​ផ្លូវដែក ត្រូវ​រថភ្លើង កិន​ដាច់​ក្បាល​
​ដោយ វត្តភ្នំ ម៉ោង 10:15
ថ្ងៃទី11 ខែApril ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកណ្តាល ៖ បុរស​​ម្នាក់​​បាន​​ស្លាប់ យ៉ា​ង​វេ​ទនា ខ​ណៈ​ស្រវឹ​ងស្រា​​ហើ​យ​​ទៅ​​ដេក លើ​ផ្លូវ​រថ​ភ្លើង លុះ​​ពេល​​ដេក​លក់​​ភ្លេ​ចខ្លួន រថភ្លើ​ង​មក​ដល់ កិន​​ពីលើ​​ដា​ច់​​ក្បាល និ​ង​មាន​​ស្នាម​របួស ពេញ​ខ្លួន​ប្រាណ ស្លាប់​​យ៉ា​ង​រន្ធត់​ កាលពី​​វេលា​ម៉ោ​ង ២​និ​ង​៤០នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច ភូមិ​អង្គ​ខ្លើរ ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។​

​សមត្ថកិច្ច​មូលដ្ឋាន បានបញ្ជាក់​ប្រាប់ថា ជនរងគ្រោះ ឈ្មោះ លី សុខ​ជា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ បច្ចុប្បន្ន​នៅ ភូមិ​ត្បូង​ក្តី ឃុំ​បារគូ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។ មិត្តភក្តិ ជនរងគ្រោះ បាន​អះអាងថា មុនពេល​កើតហេតុ ពួកគេ​នាំគ្នា​ហូប​ស្រា ដល់ពេល​ស្រវឹង ក៏​ទៅ​ដេក​លេង លើផ្លូវ​រថភ្លើង ហើយ​លក់​ជ្រុល ទើប​បណ្តាល​ឲ្យ រថភ្លើង​កិន​ស្លាប់ តែម្តង​។ រហូតដល់​ម៉ោង ៦​និង​៣០ នាទី​ព្រឹក ទើប​ប្រជាពលរដ្ឋ ប្រទះឃើញ​សាកសព ទើប​មានការ ភ្ញាក់ផ្អើល​៕

P 1104A7 P 1104A2

Loading...