ស្រវឹង​ជិះ​ម៉ូតូ​លឿន ជ្រុល​ទៅបុក​ឡាន ហៃ​ឡិន​ឌ័​រ ពេល​បត់​ឆ្លងផ្លូវ របួស ៣​នាក់​
​ដោយ វត្តភ្នំ ម៉ោង 09:57
ថ្ងៃទី11 ខែApril ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកណ្តាល ៖ បុរស​​ម្នា​ក់ បាន​រ​ងរ​បួ​ស​​ធ្ងន់ និង ២​​នាក់​​ទៀត បាន​​រ​ងរបួស​​ស្រាល ដោយ​សារ​​ស្រវឹង ជិះ​ម៉ូ​តូ​​លឿន ទៅ​បុក​​ជា​មួយ រថយ​ន្ត​ហៃ​​ឡិ​ន​ឌ័​រ ដែល​​កំពុង​​ប​ត់​​ស្តាំ ខ្វះ​កា​រប្រុ​ងប្រ​យ័ត្ន កាលពី​​វេលា​​ម៉ោង ២១​និ​ង​​៣៥ នាទី ថ្ងៃ​ទី​១០ ខែ​មេសាឆ្នាំ​២០១៧ ត្រង់ចំណុច ខាងមុខ​ហាង សុ​ភី លើផ្លូវ​ជាតិ​លេខ​២១ ភូមិ​ថ្មី​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា រថយន្ត​ម៉ាក ហៃ​ឡិន​ឌ័​រ ពណ៌​ស្ក ពាក់​ផ្លាកលេខ កណ្តាល 2B.9889 អ្នកបើកបរ​ឈ្មោះ ឆិ​ន ស្រី​ពៅ ភេទ​ស្រី អាយុ ៣០​ឆ្នាំ នៅ​ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង រួច​បត់​ស្តាំ​ទៅ​កើត ក៏បាន​បុក​ជាមួយ ម៉ូតូ​មួយគ្រឿង ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ផ្លាកលេខ ភ្នំពេញ 1GH.1204 បើកបរ​ក្នុងទិសដៅ ពី​ត្បូង​មក​ជើង​។​

​អ្នកបើក​ម៉ូតូ ឈ្មោះ ខៀវ សុខា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ នៅ​ភូមិ​រកា​ខ្ពស់ ឃុំ​កោះគរ ស្រុក​ស្អាង ខេត្តកណ្តាល រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត សាមុយ របស់​ស្នងការដ្ឋាន នគរបាល​ខេត្តកណ្តាល ដឹក​បញ្ជូនមក មន្ទីរពេទ្យបង្អែក ជ័យជំនះ ដើម្បី​សង្គ្រោះ​។ មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹងថា មូលហេតុ​មកពី អ្នកបើកបរ​រថយន្ត បើក​បត់​ស្តាំ ដោយ​ខ្វះ​ការ ប្រុងប្រយ័ត្ន រីឯ​អ្នកបើកបរ​ម៉ូតូ បើក​លឿន និង​មាន ជាតិ​អាកុល កំរិត ០,៧១ មី​លី​ក្រាម ក្នុង​មួយ​លីត្រ​ខ្យល់​៕

P 1104A4 P 1104A5 P 1104A1

Loading...