នារី​បុគ្គលិក​កាស៊ីណូ ត្រូវ​ជនជាតិ​ថៃ ចាប់រំលោភ​ទាំង​ព្រលឹម រហូត​បានសម្រេច​
​ដោយ វត្តភ្នំ ម៉ោង 08:31
ថ្ងៃទី11 ខែApril ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់ ជា​បុ​គ្គលិ​ក​​កា​ស៊ីណូ ត្រូវ​បា​ន​ជ​ន​ជាតិ​​ថៃ​​ម្នាក់ ដើរ​ទៅ​​គោះ​ទ្វារ បន្ទ​ប់​ជួ​ល​រ​ប​ស់ខ្លួន ទាំង​​ព្រឹ​ក​​ព្រ​លឹម ដោយ​ល្បួង​​ថា យក​​នា​ឡិកា ១​​ខ្សែ ទៅ​ជូន​នា​ង​​ពាក់ លុះ​បើ​កទ្វារ​​ប​ន្ទប់​​ភ្លាម ស្រាប់​តែ​ចូ​ល ទៅ​​ច្រ​បាច់ក​. គំ​រាម​សម្លាប់ រួច​ធ្វើ​សកម្មភាព ចាប់រំលោភ រហូត​បានស​ម្រេច កាលពី​វេលា​ម៉ោង ៧​និង​១០ នាទី​ព្រឹក ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៧ ស្ថិតនៅក្នុង បន្ទប់​ជួល ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​ក្រោយពេល កើតហេតុ​ភ្លាមៗ នារី​រងគ្រោះ បាន​ទូរស័ព្ទ ទៅ​នគរបាល ប៉ុស្តិ៍​ស្ទឹង​កាច់ ឱ្យ​ចាប់​ឃាត់ខ្លួន ជនសង្ស័យ យកទៅ​ផ្តន្ទាទោស តាមច្បាប់​តែម្តង​។ សមត្ថកិច្ច បានឱ្យដឹងថា នារី​រងគ្រោះ ឈ្មោះ គម​ប​ផ អាយុ ៣៥​ឆ្នាំ ជា​បុគ្គ​លិ​កាស៊ីណូ ស្នាក់នៅ ភូមិ​កើតហេតុ​ខាងលើ  ហើយ​ចំណែក ជនសង្ស័យ ឈ្មោះ ចាន់ ឆា​នុ​ន​កាន់​ថៈ​ផន ភេទ​ប្រុស អាយ ៣៩​ឆ្នាំ ជា​ជនជាតិ​ថៃ រស់នៅ ស្រុក​ប៉ោង​ណាំ​រ៉​ន ខេត្ត​ច​ន្ទ័​បូរី ប្រទេស​ថៃ​។​

​មុនពេល​កើតហេតុ គេ​ឃើញ​ជនសង្ស័យ​ខាងលើ បាន​ប្រើល្បិច ដោយ​ទៅ​គោះទ្វារ បន្ទប់​នារី​រងគ្រោះ ទាំង​ព្រឹក​ព្រលឹម ដោយ​ប្រាប់ថា រូបគេ​មាន នាឡិកា​ស្រស់ស្អាត មួយ​ខ្សែ ចង់​លក់​ឱ្យ ស្ត្រី​រងគ្រោះ ប្រើប្រាស់ ក្នុង​តម្លៃថោក​។ ពេលនោះ នាង​ប្រាប់ថា អត់​មាន​លុយ​ទិញ​ទេ ហើយ​ជនសង្ស័យ ចេះតែ​គោះទ្វារ ម្តង​ហើយ​ម្តងទៀត រហូតដល់ ទ្រាំ​មិនបាន ក៏​បើកទ្វារ​មើល ។ រំពេច​នោះ ជនសង្ស័យ បាន​ស្ទុះ​ទៅ​ចាប់ ច្របាច់ក​. គំរាម​សម្លាប់ រួច​ធ្វើ​សកម្មភាព រំលោភ ទាំង​កំរោល រហូត​បានសម្រេច ធ្វើឱ្យ​នាង មាន​របួស​ធ្ងន់ធ្ងរ​។​

​យ៉ាងណាក៏ដោយ ជនសង្ស័យ បាន​សារភាពថា រូបគេ​បាន​ធ្លាប់បាន រួមភេទ​ជាមួយ ស្ត្រី​រងគ្រោះ ២​ដង រួចមកហើយ ដោយ​ត្រូវរ៉ូវ​គ្នា ទាំងសងខាង ហើយ​នាង​អត់ មាន​ប្តឹងផ្តល់ អ្វី​នោះឡើយ​។ តែ​នៅ​ព្រឹក កើតហេតុ ដោយសារ​នាង អត់​យល់ព្រម ហើយ​រូបគេ តែ​នារី​រងគ្រោះ បាន​អះអាងថា មិន​ធ្លាប់មាន ទំនាក់ទំនង​ស្នេហា អ្វី​នឹង​គ្នា​ទេ ដោយ​គ្រាន់តែ​ឃើញ ជួល​បន្ទប់​ស្នាក់នៅ ក្បែរ​បន្ទប់​ជួល របស់ខ្លួន​ប៉ុណ្ណោះ​៕

P 1104A P 1104A3

Loading...