ក្រុម​​អ្នក​រត់​​ឯ​ក​សារ ទម្លា​យ​​ពី​​​​​​អំ​​​ពើ​​ពុ​ក​រលួ​យ មា​ន​​ល​ក្ខ​​ណៈ​​ជា​​ប្រ​ព័​ន្ធ ក្នុង​អង្គ​ភា​ព​គ​យ ​​​​នៅ​កំ​​ព​​​ង់ផែ​​ស្វ​យ័​ត​​ភ្នំ​ពេ​ញ​ ដែ​ល​គ្មា​ន​កា​រ​កែ​ទ​ម្រ​ង់
​ដោយ វត្តភ្នំ ម៉ោង 12:06
ថ្ងៃទី4 ខែApril ឆ្នាំ2017
សូមរាយការណ៍

​រាជធានី​ភ្នំពេញ ៖ លោក ស៊ុន ឆា​យ មេ​​អង្គ​ភាព គយ​​និង​​រដ្ឋាករ កំពង់​ផែ​​ស្វយ័ត​​ភ្នំ​ពេញ បាន​​ចាត់​ចែង​​ឲ្យ​កូ​នចៅ​ រក​ចំ​ណូល​​តា​ម​ជំ​នាញ​​ប​ច្ចេក​ទេស ដែ​ល​ភា​​សា​សា​មញ្ញ គេ​ហៅ​ថា​​រកលុ​យ​​ក្រោម​​តុ បាន​រាប់​ម៉ឺន​​ដុល្លារ ក្នុង​​មួយ​ខែៗ តាម​រយះ​​ការបង្កើត ការិយាធិបតេយ្យ មាន​លក្ខ​ណះ​ប្រព័ន្ធ ជ្រក​ក្រោម​ជំនាញ ដើម្បី​ប្រមូល​លុយ​ពី ឯកសារ​ប្រតិវេទន៍ លើ​ទំនិញ វិនិយោគ​នាំចូល ដែល​ពន្ធអាករ ជា​បន្ទុក​របស់​រដ្ឋ​។​

​ក្រុម​អ្នក​រត់ការ ទំនិញ​វិនិយោគ​នាំចូល បាន​បង្ហើប​ថា អំពើពុករលួយ បាន​កើតជា​លក្ខ​ណះ​ប្រព័ន្ធ ក្នុង​អង្គភាព គយ​និង​រដ្ឋាករ កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដោយ​យ៉ាងតិច មួយ​ឯកសារ ក៏ត្រូវ​ចំណាយ ចាប់ពី ៩០​ដុល្លារ ទៅ ១០០​ដុល្លារ ដែល​នេះ​ជា​លុយខ្មៅ បានមកពី​ការ កោសរូស​ឲ្យ អ្នករត់​ឯកសារ​បង់លុយ ពី​សំណាក់​មន្ត្រី​គយ តាម​ភារកិច្ច​ជំនាញ​និ​មួយៗ សម្រាប់​ទំនិញ វិនិយោគ​នាំចូល ក្នុងនោះ​មួយ​ឯកសារ ជា​ទម្លាប់​លោក ស៊ុន ឆាយ មេ​អង្គភាព គយ​និង​រដ្ឋាករ កំពង់ផែ​ស្វយ័ត​ភ្នំពេញ បាន​បង្ខំ​អោយ​បង់លុយ ដូចតទៅ ៖ 

១-​ត្រូវ​បង់លុយ អោយ​មន្ត្រី​គយ ផ្នែក​ចុះ​លេខ ចំនួន ៥​ដុល្លារ ២-​ខាង​គណនេយ្យ លោក ស្វាយ ម​រ៉ា ចំនួន ១០​ដុល្លារ ៣-​ក្រុម​ត្រួតពិនិត្យ របស់លោក សាយ សូ​ផា មួយ​កុងតឺន័រ ១០​ដុល្លារ ៤-​ក្រុម​គយ ចាំ​យកលុយ នៅ​កន្លែង​គណនេយ្យ សម្រាប់​រាប់​ក្បាល កុងតឺន័រ ទំហំ ៤០​ហ្វី​ត ចំនួន ៥០​ដុល្លារ និង​ទំហំ ២០​ហ្វី​ត ៤០​ដុល្លារ ៥-​បង់​អោយ អនុប្រធាន ដូចជា​លោក ប៊ុ​ស ចំរើន លោក គឹម សាគល និង​អ្នកស្រី ប៊ូ ផល្លី មួយ​ឯកសារ ចំនួន ៥​ដុល្លារ និង​៦-​បង់អោ​យ​លោក ស៊ុន ឆាយ មេ​អង្គភាព គយ​និង​រដ្ឋាករ កំពង់ផែ​ស្វយ័ត​ភ្នំពេញ នេះ​តែម្តង មួយ​ឯកសារ ចំនួន ១០​ដុល្លារ​។ 

​ក្រុម​អ្នក​រត់ការ​បន្តថា ជាធម្មតា​ឯកសារ ចុះ​ប្រតិវេទន៍​គយ ត្រូវ​ឆ្លងកាត់​គយ និង​បង់លុយ ក្រោម​តុ​បែបនេះ ក្នុង​មួយថ្ងៃ មាន​ចាប់ពី ៣០​ទៅ​៤០ ឯកសារ សួរថា ពួកគាត់​កៀប​ជំរិត ពី​ក្រុមហ៊ុន​វិនិយោគ បាន​ប៉ុន្មាន​ពាន់​ដុល្លារ ក្នុង​មួយថ្ងៃ ឬ​ប៉ុន្មាន​ម៉ឺន​ដុល្លារ ក្នុង​មួយខែ ? ម្យ៉ាងទៀត ក្នុង​មួយ​ឯកសារ ចុះ​លេខ​ម្តងៗ មិនមែន​តិច​កុងតឺន័រ ឡើយ គឺ​យ៉ាងតិច​ចាប់ពី ៥​កុងតឺន័រ ទៅ ១០​ឬ ១៥​កុងតឺន័រ ហើយ​មួយ​កុងតឺន័រ បង់លុយ​ក្រោម​តុ ចាប់ពី ៤០​ដុល្លារ ទៅ ៥០​ដុល្លារ តើ​មួយថ្ងៃៗ ការងារ​ពុករលួយ ជា​លក្ខ​ណះ​ប្រព័ន្ធ បែបនេះ បាន​ប៉ុន្មាន ម៉ឺន​ដុល្លារ ? 

​គេ​សង្ស័យថា ប្រាក់​នេះ មិន​បង់​ចូល​រដ្ឋ ខ​ណះ​ជា​ទម្លាប់ ក្នុង​រយះពេល ១​សប្តាហ៍ ឬ ២​សប្តាហ៍ ត្រូវគេ​ទម្លាយ​មក​ថា លុយ​កេះ​ខ្មៅ​នេះ ក៏ត្រូវ​បាន បែងចែក​គ្នា​ម្តង តិច​ច្រើន ទៅតាម​ឋានៈ​តួនាទី​។ បើទោះជា មានការ​លើកឡើង បែបនេះ​ក៏ដោយ ប៉ុន្តែ​លោក ស៊ុន ឆាយ មេ​អង្គភាព គយ​និង​រដ្ឋាករ កំពង់ផែ​ស្វយ័ត​ភ្នំពេញ បាន​ប្រាប់ កាសែត​មួយ​ថា ឯកសារ​បែបនេះ ពន្ធអាករ ជា​បន្ទុក​របស់​រដ្ឋ មិនមាន​អ្នកណា ហ៊ាន​យកលុយ​ទេ​។  យ៉ាងណាក៏ដោយ អ្នកកាសែត មិនទាន់​អាច ទំនាក់ទំនង សុំ​ការបំភ្លឺ ពី​លោក​បណ្ឌិត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ បានទេ ដោយសារ​មិនមាន លេខ​ទូរស័ព្ទ​៕

P 0405B10

Loading...