ឈ្មួញ​​ស្រ​ស់​ស្អា​ត​​វ័យ​ក្មេ​ង ឈ្មោះ ​ស្រី​​ពេ​ជ្រ ម្ចា​ស់​​ហា​ង ម្លិះ​​៧​៧ ដឹ​ក​ឈើ​​ប្រ​ណិ​ត យ៉ា​ង​ស​កម្ម ទៅ​​វៀត​ណា​ម គ្មាន​​អ្ន​ក​ណា​​ហ៊ា​ន​​​ប​ង្ក្រាប​​
​ដោយ វត្តភ្នំ ម៉ោង 09:35
ថ្ងៃទី27 ខែMarch ឆ្នាំ2017
សូមរាយការណ៍

​ខេត្តរតនគិរី ៖ អ្នកជំ​នួញ ​ឈើ​ប្រណិ​ត​​ដ៍​​ធំ​​ម្នាក់ ដែល​គេ​​ដឹ​ង​ថា ជា​ម្ចា​ស់​ភោ​ជនី​យ​ដ្ឋាន ម្លិះ​៧​៧ ដែល​មាន​​ទីតាំ​ង នៅក្នុ​ង​ក្រុ​ង​បា​ន​​លុង កំពុ​ងតែ​​ល្បី​ល្បាញ ក្នុងកា​រ​ដឹក​ជញ្ជូន​​ឈើ ទៅ​កាន់​ប្រ​ទេស​ វៀត​ណា​ម ដែ​ល​​សមត្ថ​កិច្ច មិន​ហ៊ា​ន​​​បង្ក្រាប​។ គេ​ដឹងថា រថយន្ត​ម៉ាក សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2S-3178  តែងតែ​ដឹក​បទល្មើស ឈើប្រណិត ចេញពី​ចំណុច អូរ​ល្វា​ក់ ដែន​ជំ​ម្រ​ក​សត្វព្រៃ លំផាត់ ឆ្លងកាត់ ស្រុក​លំផាត់ ឆ្ពោះទៅកាន់ ប្រទេស​វៀតណាម​។ 

​សមត្ថកិច្ច​ឈរជើង​នៅ តាម​ដងផ្លូវ​ជាតិ បាន​ប្រាប់​អ្នកកាសែត​ថា ស្ត្រី​វ័យក្មេង ស្រស់ស្អាត ឈ្មោះ ស្រី​ពេជ្រ ជា​មេ​ឈ្មួញ ឈើប្រណិត​ដ៍​ធំ នៅក្នុង​ខេត្តរតនគិរី​។ បច្ចុប្បន្ន មេ​ឈ្មួញ​ឈ្មោះ ស្រី​ពេជ្រ កំពុងតែ​ឋិត​នៅក្នុង ជំនួញ​ព្រៃឈើ យ៉ាងសកម្ម ដែល​សមត្ថកិច្ច​ប្រាប់ថា រថយន្ត​សាំ​យ៉ុង របស់​នាង តែង​ដឹកឈើ​ប្រណិត ក្នុង​មួយថ្ងៃ ២​ដង ចេញពី​ស្រុក​លំផាត់ ទៅកាន់​ច្រកទ្វារ អន្តរជាតិ អូ​រយ៉ា​ដាវ​។ ឈ្មោះ ស្រី​ពេជ្រ គឺជា​មេ​ឈ្មួញ ឈើប្រណិត រយះពេល​ជិត ២​ឆ្នាំ កន្លងមកហើយ មិនដែល​មាន​នរណា ហ៊ាន​ប៉ះពាល់​ទេ​។

​ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៧ រថយន្ត​សាំ​យ៉ុង ពណ៌​ស ដឹកឈើ របស់​ស្រី​ពេជ្រ ក៍​នៅតែ​ត្រូវគេ​ឃើញ ដឹកឈើ​ទៅកាន់ ប្រទេស​វៀតណាម តាម​ច្រកទ្វារ​អន្តជាតិ អូ​រយ៉ា​ដាវ ដដែល មិនមាន​ស្ថាប័ន​ណា ហ៊ាន​ក្អក​ជាមួយ​នាង​ទេ​។​​ ការដឹកជញ្ជូន បទល្មើស​ឈើប្រណិត របស់ ស្រី​ពេជ្រ បាន​ដោយ​រលូន​បែបនេះ  ត្រូវគេ​សង្ស័យថា នាង​ពិត​ជាមាន ខ្នងបង្អែក​យ៉ាង​ធំ បើ​មិន​ដូច្នោះ​ទេ ជំនួញ​របស់​នាង មិនអាច​ដំណើរការ ដោយ​រលូន បានឡើយ​។ គេ​រងចាំ​មើលថា មន្ត្រី​និង​សមត្ថកិច្ច នៅតាម ដងផ្លូវ​ជាតិ​លេខ​៧៨ ពី​ក្រុង​បាន​លុង ទៅកាន់​ច្រកទ្វារ អន្តជាតិ​អូរ​យ៉ា​ដាវ ដែលមាន​ជាង ៦០​អង្គភាព តើ​ស្ថាប័ន​មួយណា ហ៊ាន​ចេញមុខ​បង្ក្រាប បទល្មើស របស់​ស្រី ពេជ្រ ៕

P 2703B8 P 2703B5

Loading...