ក្រុម​ហ៊ុន W​T​G នាំ​ចូល​​មា​ន់​​រស់ គ្មា​ន​​ការ​ពិ​និត្យ​​សុ​ខ​ភា​ព និង​​លើ​ស​ពី​​លិ​ខិ​ត​​អ​នុ​ញ្ញា​តិ ត្រូវ​​ពេ​ទ្យ​​ស​ត្វ​​ឃាត់​ចា​​ប់ ហើយ​​ដោះ​លែ​ង​​វិញ 
​ដោយ វត្តភ្នំ ម៉ោង 11:34
ថ្ងៃទី25 ខែMarch ឆ្នាំ2017
សូមរាយការណ៍

​ខេត្តកណ្តាល ៖ កម្លាំង​ពេ​ទ្យ​សត្វ ខេត្តក​​ណ្តា​ល សហ​ការ​​ជា​មួយ ក​ម្លាំង​​នៃ​អ​គ្គនា​យក​ដ្ឋាន សុខ​ភាព​​សត្វ និង​ផ​លិត​កម្ម​​សត្វ និង​​សមាគ​មន៍ អ្នក​​ចិញ្ចឹម​​មាន់ នៅ​​កម្ពុជា បាន​ឃាត់​​រថយន្ត​​ដឹក​​មាន់ របស់​​ក្រុមហ៊ុ​ន W.T.G វើ​ល​ដ៍​​ត្រេ​​ឌី​ងគ្រុប ពេល​កំពុង​ដឹកជញ្ជូន សត្វ​មាន់ លើស​កំណត់ ក្នុង​លិខិត​អនុញ្ញាតិ កាលពី​យប់​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៧ ស្ថិតនៅតាម ប​ណ្តោ​ផ្លូវ​លេខ​៨ ក្នុង​ឃុំ​ជ​ន្លឹ​ង ស្រុក​មុខកំពូល ខេត្តកណ្តាល​។

លោក អ៊ុ​ល ដូ​រិ​ន ប្រធានការិយាល័យ ពេទ្យសត្វ ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា រថយន្ត​ដែល​កម្លាំង ធ្វើការ​ឃាត់​នោះ ម៉ាក​ហ៊ីយ៉ានដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3B-2419 អ្នកបើកបរ មិនត្រូវ​បាន​គេ​ស្គាល់ ឈ្មោះ​នោះទេ ជា​រថយន្ត​របស់ ក្រុមហ៊ុន W.T.G វើ​លដ៍ ត្រេ​ឌី​ង​គ្រុប ម្ចាស់​ក្រុមហ៊ុន ឈ្មោះ សុខ ចេង ភេទ​ស្រី មាន​ទីលំនៅ ផ្ទះ​លេខ​២៨០​អឺ​១ ផ្លូវ​លេខ ២០០ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មាន​សិទ្ធិ​ដឹកជញ្ជូន​សត្វ  និង​ផលិតផល​មាន ដើមកំណើត​ពីស​ត្វ (​សត្វ​រស់​) ពី​ប្រទេស​វៀតណាម ចូលមក​កាន់​កម្ពុជា តាម​ច្រក​ម៉ឺន​ជ័យ ខេត្តព្រៃវែង ។​

​លោក​បាន​បន្តថា មុនពេល​កើតហេតុ ដោយសារតែ​សមាគមន៍ អ្នក​ចិញ្ចឹម​មាន់ នៅ​កម្ពុជា បានធ្វើការ​ស្រាវជ្រាវ ដឹងថា ឈ្មួញ​នាំ​មាន់​ចូល មកកាន់​ប្រទេស​កម្ពុជា បាន​លួច​បង្កប់ ដឹក​សត្វ​មាន់ ខុសច្បាប់​ជាច្រើន ចូលក្នុង​ប្រទេស (​មាន់​មិនមាន ការពិនិត្យ​សុខភាព​) ទើប​លោក បាន​រាយការណ៍ ទៅ​អគ្គនាយកដ្ឋាន សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ពេលនោះ កម្លាំង​អគ្គនាយកដ្ឋាន បាន​សហការ​ជាមួយ កម្លាំង​ពេទ្យសត្វ ខេត្ត ចុះទៅ​ដល់ ក៏​ប្រទះឃើញ​រថយន្ត​ល្មើស កំពុងធ្វើដំណើរ ឆ្លង​ពី​ព្រំប្រទល់ ខេត្តព្រៃវែង ចូល​ដី​ខេត្តកណ្តាល​។​

 ពេលនោះ​កម្លាំង​របស់លោក បាន​ឃាត់ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ មើល​លិខិត​អនុញ្ញាតិ ដែលមាន​ការពិនិត្យ ត្រឹមត្រូវ ចេញពី​ប្រទេស វៀតណាម គឺ​ចំនួន ៣០០០​ក្បាល តែ​នៅ​សត្វ​មាន់ នៅលើ​រថយន្ត​នោះ គឺមាន​ចំនួន ៣៥០០ ក្បាល​ឯណោះ ទើប​កម្លាំង ធ្វើការ​ឃាត់​ម្តង​ទៅ ។ លោក​បាន​បន្តថា បន្ទាប់ពី​ធ្វើការ ត្រួតពិនិត្យ​រួច លោក ម៉ៅ សាវុធ អនុប្រធាន នាយកដ្ឋាន សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បានធ្វើការ អប់រំ​ណែនាំ ដល់ តំណាង​ក្រុមហ៊ុន កុំ​ឲ្យ​លួច​នាំចូល​សត្វ ដោយ​គ្មាន​ការ ត្រួតពិនិត្យ​សុខភាព ព្រោះ​បច្ចុប្បន្ន នេះ​យើង​កំពុងតែ យកចិត្តទុកដាក់​បំផុត លើ​ការ​នាំចូល​សត្វ​រស់ គ្រប់​ប្រភេទ ពី​ប្រទេសជិតខាង ដើម្បី​ទប់ស្កាត់ ការឆ្លង​រាលដាល នៃ​ជំងឺ​នានា របស់​សត្វ​។​

​បើ​យោងតាម លិខិត​អនុញ្ញាតិ ឲ្យ​ដឹកជញ្ជូន​នោះ ក្រុមហ៊ុន W.T.G  មាន សិទ្ធ​ដឹកជញ្ជូន​សត្វ និង​ផលិតផល​សត្វ ពី​ប្រទេស​វៀតណាម ចូលកាន់​ទីផ្សារ ប្រទេស​កម្ពុជា តាម​ច្រក ម៉ឺន​ជ័យ ខេត្តព្រៃវែង ក្នុង​ចំណុះ ៣០០០​ក្បាល​។ ទោះបី​ក្នុងចំណោម ៣៥០០​ក្បាល មាន​មាន់​ចំនួន ៥០០​ក្បាល មិនបាន​ត្រួតពិនិត្យ សុខភាព​ត្រឹមត្រូវ​នោះទេ តែ​ខាង​ជំនាញ មិនត្រូវ​ឃាត់​តែមាន់ ចំនួន ៥០០​ក្បាល​នោះទេ គឺ​ត្រូវ​ឃាត់ មាន់​នៅលើ​រថយន្ត​នោះ ទាំងអស់ មក​ធ្វើការ​ត្រួតពិនិត្យ សុខភាព​ឡើងវិញ ព្រោះ​វា​នៅ​ឡូកឡំ​គ្នា ហើយ​បើ​ពិនិត្យ​ទៅ រកឃើញថា មាន​មេរោគ​នោះ គួរតែ​កំទេចចោល​ទាំងអស់ ដើម្បី​ចៀសវាង ប៉ះពាល់​សុខភាព ប្រជាពលរដ្ឋ​៕

P 2503er P 2503E1 P 2503E2

Loading...