លោ​ក ថៃ លី ចា​ត់​ចែ​ង​​ឲ្យ​​កូ​ន​ចៅ ប្រ​មូ​ល​​លុ​យ តា​មរ​បៀ​ប​​ពុ​ក​រលួ​យ និ​ង​​មា​ន​​ហ៊ុន​​ខ្យ​ល់ ជា​មួ​យ​ក្រុ​ម​​​​ឈ្មួ​ញ នាំ​ចូល​​ជ្រូក តា​ម​​ស្រុក​​គី​​រី​វង្ស​
​ដោយ វត្តភ្នំ ម៉ោង 10:30
ថ្ងៃទី24 ខែMarch ឆ្នាំ2017
សូមរាយការណ៍

​ខេត្តតាកែវ ៖ ប្រជាព​លរដ្ឋ បាន​​រិះគ​ន់​យ៉ា​ង​ចា​ស់ដៃ​ ចំពោះ​​លោ​ក ថៃ លី មេ​ពេ​ទ្យស​ត្វ ខេត្តតា​កែវ ដែល​​ឃុបឃិ​ត​​ឲ្យ កូន​ចៅ​ប្រ​​លុយ​ពី​​ឈ្មួញ នាំ​ចូល​​ជ្រូក ពី​​ប្រ​ទេស​វៀត​ណាម សង្ស័យ​​មាន​​ជម្ងឺ ទាំ​ង​ជ្រូ​ក​រស់ និង​ជ្រូ​ក​ងា​ប់ តា​ម​ច្រ​ក​របៀងរាប់ពាន់​ក្បាល ក្នុង​មួយថ្ងៃៗ ខណដែល ប្រទេស​វៀតណាម កំពុង​ប្រកាសអាសន្ន អំពី​មេរោគ​ម្យ៉ាង ដ៏​សែន​គ្រោះថ្នាក់ កំពុងស្ថិត នៅក្នុង​សាច់ជ្រូក ហើយ​សម្រាប់​ក្រុម​ឈ្មួញ ដែលមាន​ភាគហ៊ុន ឬ​បង់លុយ ឲ្យ​លោក​លោក ថៃ លី មិនដែល មានការ​បង្ក្រាប​ទេ​។​

​លោក ថៃ លី មាន​ជំនាញ បង្កើត​ប៉ុស្តិ៍​ត្រួតពិនិត្យ ឲ្យ​កូនចៅ ចុះ​តាម​ផ្លូវជាតិ ប្រមូល​លុយ ពី​ការដឹកជញ្ជូន សត្វ​គោ វ័យ​ជំទង់ ចុះទៅ​ប្រទេស វៀតណាម តាមរបៀប​ពុករលួយ  ដែល​សូម្បីតែ ប្រជាពលរដ្ឋ ទិញ​សត្វ​គោ យកទៅ​ចិញ្ចឹម ទុក​សម្រាប់ ប្រើប្រាស់ ក៏​មានការ​កោសរូស ឲ្យ​បង់លុយ ដោយ​គ្មាន ការលើកលែង​។ ដោយឡែក ក្រុម​អ្នករកស៊ី លក់​សាច់ជ្រូក បាន​ទម្លាយ​ថា លោក ថៃ លី ក៏មាន​ហ៊ុន​ខ្យល់ ពាក់ព័ន្ធ​នឹង​ការ នាំចូល​ជ្រូក ពី​ប្រទេស​វៀតណាម តាម​ច្រករបៀង នៃ​ស្រុក​គិរីវង់ ប៉ុន្តែ​គេ​មិនដែល​ឃើញ មានការ​បង្ក្រាប​ឡើយ ដែល​បញ្ហា​នេះ អាច​ចាត់ទុកជា រឿង​ដ៍​រើសអើង​មួយ ពាក់ព័ន្ធ​ទៅនឹង ការអនុវត្តន៍​ច្បាប់​។​

 ប្រជាពលរដ្ឋ បាន​លើកឡើងថា មន្ត្រី​ពេទ្យសត្វ ខេត្តតាកែវ បណ្តោយ​ឲ្យ​ឈ្មួញ នាំចូល​ជ្រូក ពី​វៀតណាម ចូល​ទីសត្តឃាត ដើម្បី​កាប់​លក់ នៅលើ​ទីផ្សារ មាន​ជ្រូក​ខ្លះ ងាប់​ដោយ​ជំងឺ ក៏ត្រូវ​បាន​គេ​នាំចូល កាប់យ​កសាច់ ដាក់លក់​នៅ​ទីផ្សារ យ៉ាង​អនាធិបតេយ្យ ព្រោះ​ក្រុម​ឈ្មួញ បាន​បង់លុយ ឲ្យ​មន្ត្រី​ពេទ្យសត្វ រាល់ថ្ងៃ ដើម្បី​ជា​ថ្នូរ នឹង​ការ​នាំចូល សត្វ​ជ្រូក ទាំង​ងាប់ ទាំង​រស់​។ គេ​ដឹងថា ឈ្មួញ​ឈ្មោះ យឹម អេ​ម បានទទួល​សិទ្ធិផ្តាច់មុខ ក្នុងការ​នាំចូល​ជ្រូក ពី​វៀតណាម​មក​លក់​ចែកចាយ នៅ​ទូ​តាំង​ខេត្តតាកែវ ហើយ​ជ្រូក​ទាំងនោះ ដាក់លក់​ក្នុង​តម្លៃថោក ដែល​គេ​សង្ស័យថា ជា​ជ្រូក​មាន​ជំងឺ ឬ​ជ្រូក​ដែល​គេ ប្រើ​ជាតិគីមី​ខ្លាំង ដើម្បី​ឲ្យ​រីក​ធំធាត់​លឿន​។​

​សូម​រំលឹកថា មន្ត្រី​ការិយាល័យ បសុពេទ្យ នៃ​មន្ទីរ​កសិកម្ម ខេត្តតាកែវ កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៧ បាន​ចុះបង្ក្រាប​ការ នាំចូល​ជ្រូក ពី​ប្រទេស​វៀតណាម ដែល​ច្បាប់​ហាមឃាត់ តាម​បណ្ដោយ​ផ្លូវ​វៀង ក្រុង​ដូន​កែវ ស្ថិតក្នុង​ភូមិ​ប្រ​ហូត សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ​។ មេ​ជ្រូក​ដែល​នាំចូល ពី​ប្រទេស​វៀតណាម​នេះ ត្រូវបាន​គេ​ដឹក តាម​ច្រក កំពង់​ក្រសាំង ស្រុក​បុរី​ជលសា ខេត្តតាកែវ ដោយ​ឈ្មួញ ឈ្មោះ យឹម ធួ​ក ដែល​បាន​ប្រកប មុខរបរ​នេះ ជា​យូរ​ឆ្នាំ​មកហើយ  ពុំមាន​មន្ត្រី​ជំនាញ ណាមួយ ហ៊ាន​ប៉ះពាល់​ឡើយ​៕

P 2403F P 2403B

Loading...