លោ​ក​​មេ​​គ​យ សុ​ខ សុ​​ដា​​រ៉ា បើ​ក​ដៃ​​ឲ្យ​​ឈ្មួញ នាំ​​ទំ​និ​ញ​​ប​ង់​ព​ន្ធ​​មិ​ន​​គ្រ​ប់ ម​ក​ពី​​ស្រុ​ក​​សៀ​ម និ​ង​​វៀ​ត​​ណា​ម ដា​ក់​ល​ក់​​ពេ​ញ​​​សៀ​ម​រា​ប​
​ដោយ វត្តភ្នំ ម៉ោង 13:57
ថ្ងៃទី21 ខែMarch ឆ្នាំ2017
សូមរាយការណ៍

​ខេត្តសៀមរាប ៖ ដោ​យមាន​​ការ ឃុប​ឃិត​​បិទ​​ភ្នែក ពី​ម​ន្ត្រី​​ជំនា​ញ​​គយ គេ​​សង្កេត​ឃើញ ក្រុម​​ឈ្មួ​ញ​​តូច​ធំ កំពុ​ង​ស​​ប្បា​យ​​រីក​ថ្លើម ក្នុង​ការ​​នាំ​ចូល ទំនិ​ញ​​ខុស​ច្បាប់ និង​​បង់​ពន្ធ​​មិន​​គ្រប់ ដូច​ជា​​គ្រឿង​សំណ​ង់ ទំនិ​ញ​​ចម្រុះ គ្រឿង​​ចាប់​ហួយគ្រឿងបន្លាស់ គ្រឿង​អេ​ឡិច​ត្រូ​និ​ច ជាពិសេស ប្រេងសាំង​គេចពន្ធ យកមក​ស្តុក​ក្នុង​ឃ្លាំង របស់​ឈ្មួញ​ធំៗ នៅ​ខេត្តសៀមរាប ដើម្បី​ចែកចាយ​យ៉ាង​ត្រជាក់ចិត្ត គេ​មិនដែល​ឃើញ ជំនាញ​គយ ខេត្តសៀមរាប ធ្វើការ​ត្រួតពិនិត្យ និង​បង្ក្រាប​យក​ស្នាដៃ ម្តងណា​ឡើយ​។ 

​ពាក់ព័ន្ធ​ករណីនេះ គេ​សង្ស័យថា ក្រុម​ឈ្មួញ បាន​បង់លុយ ឲ្យ​សាខាគយ​ខេត្ត ជា​ថ្នូរ​នឹង​ការបើក​ឲ្យ ទំនិញគេចពន្ធ ចូល​បាន​ដោយ​រលូន ដោយ​មិន​ខ្វល់​ពី​ការ បាត់បង់​ចំណូល ថវិការ​ជាតិ​នោះទេ​។ ដូចដែល ប្រជាពលរដ្ឋ បាន​រិះគន់ថា ក្រុម​ឈ្មួញ ដឹកទំនិញ​គេចពន្ធ មកពី​ច្រកព្រំដែន ប្រទេស​ថៃ ហើយ​ទំនិញ មួយចំនួនទៀត ត្រូវបាន​ដឹក តាម​រថយន្តក្រុង ចូល​ពី​ប្រទេស វៀតណាម គេ​មិនដែល​ឃើញ មន្ត្រី​គយ ចុះបង្ក្រាប​ឡើយ តាំងពី​លោក សុខ សុ​ដា​រ៉ា ឡើង​ធ្វើជា ប្រធាន​សាខាគយ ប្រចាំខេត្ត​សៀមរាប មកម្ល៉េះ មិនដឹង​ជាមាន អាថ៌កំបាំង​អ្វី​។​

​ប្រភពពី​ភ្នាក់ងារ គយ​តូចតាច បាន​ឲ្យ​ដឹងថា សូម្បីតែ​ការនាំ​ចូល​ទំនិញ​ខុសច្បាប់ និង​គេចពន្ធ តាម​ច្រក ព្រលានយន្តហោះ អន្តរជាតិ​សៀមរាប ក៏​មិនដែល​មានការ​បង្ក្រាប គឺអាច​មានការ​ឃុបឃិត ជា​ប្រព័ន្ធ​ពី​សំណាក់ លោក សុខ សុ​ដា​រ៉ា ផងដែរ​។ ប្រភព​បាន​ឲ្យ​ដឹងថា មាន​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ជាច្រើន​ប្រភេទ ត្រូវ​ឈ្មួញ​នាំចូល​តាម ច្រក​ប៉ោយប៉ែត ច្រក​ជាំ​ស្រងាំ ច្រក​អូរ​ស្មាច់ យកមក​ស្តុក​ទុក ក្នុង​ឃ្លាំង​ធំៗ នៅ​ក្រុង​សៀមរាប និង​ឆ្លងកាត់ ខេត្តសៀមរាប យកទៅ​ចែកចាយ នៅ​ខេត្ត​ផ្សេង​។ 

​នៅពេលដែល​ទំនិញ​ទាំងនោះ ឆ្លងកាត់​ខេត្តសៀមរាប គឺ​ត្រូវមាន​ការសម្របសម្រួល ជាមួយ​លោក សុខ សុ​ដា​រ៉ា ជាមុន បើ​មិន​ដូច្នេះ​ទេ អាច​ប្រឈម នឹង​ការបង្ក្រាប ជាមិនខាន​។ មានន័យថា លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខា គយ​និង​រដ្ឋាករ ខេត្តសៀមរាប អាច​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន យ៉ាង​សុខ​ស្រួល តាមរយៈ​ឃុបឃិត ឲ្យ​ឈ្មួញ​នាំចូល ទំនិញគេចពន្ធ មក​ចែកចាយ ក្នុង​ខេត្តសៀមរាប និង​ឆ្លងកាត់ ខេត្តសៀមរាប យកទៅលក់ នៅ​ខេត្ត​ផ្សេង ដោយ​គ្មាន​ការរំខាន ពី​សមត្ថកិច្ច​គយ​។ ពាក់ព័ន្ធ​នឹង ការចោទប្រកាន់​នេះ លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ ខេត្តសៀមរាប មិនទាន់​អាច សុំ​ការបំភ្លឺ​បានទេ​៕

P 210312 P 210311

Loading...