មន្ត្រី​​ និង​​ស​ម​ត្ថ​កិ​ច្ច រាប់​​សិ​​ប​​​នា​​ក់ អា​​ច​​​នឹ​​ង​​ត្រូវ​​​កោះ​​​ហៅ​​​ម​​ក​​សួរ​នាំ ទា​ក់​ទិ​ន​​​​ប​ទ​​ឧ​​ក្រិ​ដ្ឋ​ កា​ប់​បំ​ផ្លា​ញ និ​ង​​ដឹ​កជញ្ជូន​​ឈើ នៅ​​តំ​ប​ន់​​អូ​រ​ហ៊ុ​ច​
​ដោយ វត្តភ្នំ ម៉ោង 09:35
ថ្ងៃទី10 ខែMarch ឆ្នាំ2017
សូមរាយការណ៍

​ខេត្តមណ្ឌលគិរី ៖ ពាក់​ព័ន្ធ​​ទៅ​នឹង ការអ​នុញ្ញា​ត​​ឲ្យ ជន​ជា​តិ​​វៀត​ណាម ចូលម​ក​​អារ​​ផ្តួល​រំលំ​​ឈើ និង​​ដឹក​ជ​ញ្ជូន ចេញពី​​តំ​បន់ អូរ​​ហ៊ុ​ច ទៅ​​វៀត​ណាម គឺជា​ បទ​ល្មើស​ឧក្រិដ្ឋ ដែល​​គណៈ​កម្ម​ការ​​ជាតិ បង្ក្រាប​ប​ទ​ល្មើស ធនធា​ន​ធម្ម​ជាតិ បាន​និងកំពុង​មាន ចំណាត់ការ យ៉ាង​ក្តៅគគុក តាម​នីតិវិធី ដើម្បី​រក​ឲ្យ​ឃើញ ជន​ពាក់ព័ន្ធ នឹង​បទល្មើស បំផ្លាញ​ព្រៃឈើ នៅ​តំបន់​អូរ​ហ៊ុ​ច ស្ថិតក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទង់ ស្រុក​កែវ​សីមា ជាប់​ព្រំប្រទល់ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ។​

​ប្រភព​បាន​បង្ហើប​ឲ្យ​ដឹងថា លោក ឡេង សោ​ភ័​ណ្ឌ មេបញ្ជាការ​នគរបាល វរ​ការពារ​ព្រំដែន លេខ​៦២១ មិន​ត្រឹមតែ​រួមគំនិត ជាមួយ​មេ​ប៉ុស្តិ៍ អូរ​ហ៊ុ​ច និង​អូរ​ជុំ ក្នុងការ​អនុញ្ញាត ឲ្យ​ជនជាតិ​វៀតណាម ចូលមក​អារ​ផ្តួលរំលំ ឈើប្រណិត ក្នុង​ទឹកដី​ខ្មែរ នៅ​តំបន់​អូរ​ហ៊ុ​ច និង​ឲ្យ​ឡាន​បា​កុង ត្រាក់ទ័រ ប្រមាណ ៤០​គ្រឿង ចូលមក​ប្រមូល ដឹកជញ្ជូន​ឈើ​ហ៊ុ​ប យកទៅ​ប្រទេស វៀតណាម ប៉ុណ្ណោះ​ទេ បុគ្គល​រូបនេះ ថែមទាំង​មាន រថយន្ត​បា​កុង សម្រាប់​ដឹកឈើ ចំនួន ៣​គ្រឿង ក្នុង​សកម្មភាព បំផ្លាញ​ព្រៃឈើ នៅ​តំបន់​អូរ​ហ៊ុ​ច ក្នុង​ដែន​សមត្ថកិច្ច ដែល​ខ្លួន​គ្រប់គ្រង​។ 

​មានការ​ធ្លោយ ឲ្យ​ដឹង​ទៀតថា លោក ឡេង សោ​ភ័​ណ្ឌ មេបញ្ជាការ​នគរបាល វរ​ការពារ​ព្រំដែន លេខ​៦២១ កាលពី​ឆ្នាំមុន គាត់​បាន​ប្រព្រឹត្ត អំពើ​បែបនេះ ទទួលជោគជ័យ និង​សល់​លុយ ខ្ទង់លាន​ដុល្លារ ។ ដោយឡែក ក្នុង​រដូវប្រាំង ឆ្នាំ​២០១៧ គាត់​យល់ឃើញថា  អាច​នឹង​ធ្វើបាន ជោគជ័យ​ទៀត ទើប​បញ្ជា​ឲ្យ​លោក សា ផល្លា នាយរង​ប៉ុស្តិ៍​អូរ​ជុំ ដែលជា​កូនចៅ ជំនិត​របស់ខ្លួន ទៅ​ជួល​ឡាន​បា​កុង ចំនួន ៣​គ្រឿង ពី​ជនជាតិ​វៀតណាម ឈ្មោះ ទៀន ដើម្បី​ចូលរួម យក​កម្មករ វៀតណាម ចូល​អារ​រំលំ​ឈើ​ហ៊ុ​ប ដឹកជញ្ជូន​ទៅ​វៀតណាម ហើយ​រឿងនេះ ត្រូវបាន​បែកធ្លាយ ដោយសារ រថយន្ត ៣​គ្រឿង របស់លោក ឡេង សោ​ភ័​ណ្ឌ ក៏​ត្រូវបាន​សមត្ថកិច្ច ឃាត់​ចាប់ ក្នុង​បទល្មើស​ជាក់ស្តែង​។​

​គួររំលឹកថា នា​ព្រលឹម​ស្រាងៗ ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៧ កម្លាំង​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ កម្លាំង​កងរាជអាវុធហត្ថ ខេត្ត​ត្បូងឃ្មុំ និង​ខេត្តក្រចេះ បាន​បើក​ប្រតិបត្តិការ ចុះបង្ក្រាប​បទល្មើស ការ​ផ្តួល​រលំ និង​ដឹកជញ្ជូន ឈើ​ហ៊ុ​ប ដោយ​ខុសច្បាប់ ពី​សំណាក់ ជនជាតិ​វៀតណាម នៅ​តំបន់​អូរ​ហ៊ុ​ច  ឈានទៅ​ឃាត់ខ្លួន ជនជាតិ​វៀតណាម ៧​នាក់ ជាមួយនឹង​រថយន្ត បា​កុង​ដឹកឈើ​ហ៊ុ​ប ចំនួន ៨​គ្រឿង ឈើ​ហ៊ុ​ប​ជាង ១០០​កំណាត់ និង​ប្រជាពលរដ្ឋ​ខ្មែរ ចំនួន ៥​នាក់ ប៉ុន្តែ​ត្រូវបាន ប្រគល់​ទៅ​ឲ្យ អាជ្ញាធរ​ឃុំ​ស្រែ​ខ្ទង់ ស្រុក​កែវ​សីមា និង​ជំនាញ ដើម្បី​ធានា ធ្វើការ​អប់រំ ឲ្យ​ពួកគាត់ ត្រឡប់ទៅផ្ទះ​វិញ​។​

ប្រភព​បាន​ឲ្យ​ដឹងថា មន្ត្រី​ជាច្រើន រួមមាន​អាជ្ញាធរ សមត្ថកិច្ច មន្ត្រី​ជំនាញ យោធា និង​នគរបាល បាន​ពាក់ព័ន្ធ​ក្នុង​រឿងនេះ ដែល​ត្រូវ​កោះហៅ មក​សាកសួរ ដោយ​គណៈកម្មការ​ជាតិ ដើម្បី​ឲ្យ​មាន ការទទួលខុសត្រូវ តាមផ្លូវ​ច្បាប់ ប៉ុន្តែ​រឿងនេះ គេ​ពុំទាន់​ទម្លាយ​ថា ជន​ណាខ្លះ ដែល​ជាប់​ពាក់ព័ន្ធ ក្នុងការ​កោះហៅ នៅឡើយ​ទេ​។ ដោយឡែក លោក ឡេង សោ​ភ័​ណ្ឌ ត្រូវបាន​គេ​ទម្លាយ​ថា គាត់​បាន​ចំណាយ ប្រាក់​រាប់សិប​ម៉ឺន​ដុល្លារ ដើម្បី​រួចផុត ពី​ការចោទប្រកាន់ ក្នុង​បទល្មើស អនុញ្ញាត​ឲ្យ វៀតណាម ចូលមក​អារ ផ្តួលរំលំ​ឈើ ក្នុង​ទឹកដី​ខ្មែរ និង​ប្រមូល​ដឹកជញ្ជូន ទៅ​វៀតណាម តាម​ច្រក​អូរ​ហ៊ុ​ច​៕

P 1003I P 1003H P 1003D

 

Loading...