លោក ទូច ព​លៈ ក្តោ​ប​​ចំ​ណូ​ល​​គ្រ​ប់​បែប​​យ៉ា​​ង ពី​​កា​រ​​នាំ​ចូ​ល ទំ​និ​ញ​គេ​ច​ព​ន្ធ និ​ង​​ការ​នេ​សា​ទ​ខុ​​ស​ច្បា​ប់ ក្នុង​​ដែន​ស​មុទ្រ ខេត្ត​កំព​ត​-​កែ​ប​
​ដោយ វត្តភ្នំ ម៉ោង 11:11
ថ្ងៃទី6 ខែMarch ឆ្នាំ2017
សូមរាយការណ៍

​ខេត្តកំពត ៖ បទ​ល្មើស ក្នុង​​ដែន​សមុទ្រ ខេត្ត​កំ​ពត និង​​ខេត្ត​​កែប ស្ថិត​នៅ​ក្រោម កា​រគ្រ​ប់​គ្រង​​ទាំ​ងស្រុង រប​ស់លោក ឧ​ត្ត​ម​សេ​នីយ៍​​ទោ ទូច ពលៈ មេ​ន​គរបា​ល​​ជើង​ទឹក ប្រចាំ​​តំប​ន់​​នោះ​។ ដូចដែ​ល ក្រុម​​អ្នកនេ​សាទ​​សមុទ្រ បាន​​អះអា​ង​ថាមិន​ត្រឹមតែ បទល្មើស ក្នុងការ​អនុញ្ញាត​ឲ្យ ជនជាតិ​វៀតណាម ចូលមក​នេសាទ ក្នុង​ដែនទឹក​ខ្មែរ​នោះទេ សូម្បីតែ​បញ្ហា រត់ពន្ធ​ទំនិញ​ផ្សេងៗ ក៏​ស្ថិតក្រោម ការគ្រប់គ្រង​ដ៏​ម៉ត់ចត់ របស់លោក ទូច ពលៈ ផងដែរ​។​

​ប្រភព​បាន​ឲ្យ​ដឹងថា ច្រើន​ឆ្នាំ​មកហើយ លោក ទូច ពលៈ ជា​អ្នក​ឃុបឃិត ជាមួយ​ឈ្មួញ ដឹកទំនិញ​គេចពន្ធ តាម​សមុទ្រ ចូល​ខេត្តកំពត និង​ការអនុញ្ញាត ឲ្យ​មាន​បទល្មើស​នេសាទ  ក្នុង​ដែនសមុទ្រ​ខ្មែរ ពី​សំណាក់ ជនជាតិ​វៀតណាម ហើយ​នរណា​ក៏​ដឹងថា លោក ទូច ពលៈ បាន​ក្តោប​ប្រភព​ចំណូល គ្រប់បែបយ៉ាង ជាពិសេស ការនាំ​ចូល ប្រេងសាំង​គេចពន្ធ តាម​ដែនសមុទ្រ សុទ្ធ​តែមាន​ភាគហ៊ុន របស់លោក ទូច ពលៈ ទើប​គ្មាន​នរណា ហ៊ាន​ប៉ះពាល់​៕

P 0603O

Loading...