លោ​ក សំ​រិត ​ណ​យ បិ​ទ​​ភ្នែ​ក​​ឲ្យ​​កូ​ន​មេ​​យោ​ធា​កា​រ​ពា​រ​​ព្រំ​ដែ​ន លេ​ខ​​១​០​៣ ដឹ​ក​ឈើ​​ទៅ​​វៀ​ត​ណា​ម តា​ម​​ច្រ​ក​​ណាំ​​លៀ យ៉ា​ង​​អ​នា​ធិ​ប​តេ​យ្យ​
​ដោយ វត្តភ្នំ ម៉ោង 07:09
ថ្ងៃទី4 ខែMarch ឆ្នាំ2017
សូមរាយការណ៍

​ខេត្តមណ្ឌលគិរី ៖ មន្ត្រី​​តូច​តាច បាន​​ធ្លោយ​ឲ្យ​​ដឹ​ង​ថា បទ​ល្មើស​​ព្រៃ​ឈើ បាន​កើត​​ឡើង​ជា​​ហូរហែ ក្នុង​ទឹ​ក​ដី ខេត្ត​មណ្ឌល​គិរី ហើយ​ឈើ​​ប្រ​ណីត ត្រូវ​បា​ន​ឈ្មួញ​​ដឹក​​ចេញ តាម​ច្រក​​ទ្វេភា​គី ណាំ​​លៀ ហៅ​​ប៉ុ​សិ៍្ត​៧ យ៉ាង​​គគ្រឹក​គគ្រេង តាម​រ​ថយន្ត​​គ្រប់​​ប្រ​ភេទ គេ​មិនដែល​ឃើញ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​រដ្ឋបាល​ព្រៃឈើ ចេញមុខ​បង្ក្រាប​នោះទេ ដោយសារ​ភាព​ធូរ​លុង និង​គំនិត​ពុករលួយ របស់​ថ្នាក់ដឹកនាំ ខេត្តមណ្ឌលគិរី​។​

​ប្រភព​បាន​ឲ្យ​ដឹងថា លោក សំរិត ណ​យ មេ​ប៉ុស្តិ៍​ណាំ​លៀ ហៅ​ប៉ុស្តិ៍ ៧ បាន​ឃុបឃិត បើក​ច្រក​អោយ រថយន្ត​ដឹកឈើ​ខុសច្បាប់ ក្នុង​មួយថ្ងៃៗ ចាប់ពី ៣០ ទៅ ៥០ គ្រឿង   ដោយ​អាង​អំណាច លោកស្នងការ​ខេត្ត​។ មានការ​ធ្លោយ ឲ្យ​ដឹង​ទៀតថា រថយន្ត ដឹកឈើ​ខុសច្បាប់ ទាំង​ខ្សែៗ ដែល​ឆ្លងកាត់ ប៉ុស្តិ៍​៧ ចេញទៅ ប្រទេស​វៀតណាម ភាគច្រើន​ជា របស់លោក យិន ចន្ទី មេបញ្ជាការ​យោធា វរ​ការពារ​ព្រំដែន លេខ​១០៣ ដោយមាន កូនប្រុស​របស់គាត់ ជា​អ្នក​ចេញមុខ ចាត់ចែង​។​

​ជាក់ស្ដែង កាលពី​យប់​ថ្ងៃទី ២៣​នឹង​២៤ ខែ​កុ​ម្ភះ កន្លងទៅនេះ លោក យិន ចន្ទី បាន​ហៅ​កូនចៅ អោយមក​ផ្ដិតមេដៃ ទទួលខុសត្រូវ តាម​ផែន​រៀងៗ​ខ្លួន បើសិនជា មាន​បទល្មើស ត្រូវតែ​បង្ក្រាប លុះ​យប់​ឡើង កូនលោក យិន ចន្ទី បាន​បើក រថយន្ត​ដឹកឈើ ចេញទៅ​ប៉ុស្តិ៍​៧ ទាំង​ខ្សែ​។ នៅពេលនោះ ទាហាន​ក្រោម​ឱវាទ បាន​ឃាត់​សួរនាំ ស្រាប់តែ​លោក យិន ចន្ទី បញ្ជា​អោយ រថយន្ត​ទាំងនោះ ឆ្លងដែន​ដោយ​រលូន ព្រោះ​រថយន្ត​ដឹកឈើ​ទាំងនោះ ជា​របស់​កូន​គាត់ ហើយ​រឿងនេះ គ្មាន​នរណា ហ៊ាន​ប្រកែក តវ៉ា​នោះទេ​៕

P-0802-384x288

Loading...