ឡាន​​សាំង​​យ៉ុង​​ដឹក​ឈើ របស់​​​ម​ន្ត្រី​ប៉ូ​​លី​ស​​ជើង​​ខ្លាំ​ង​​ឈ្មោះ ពៅ ចេ​ញ​ពី​​ខេ​ត្ត​ក្រ​ចេះ ឆ្ពោះ​ទៅ​​ខេ​ត្ត​​ត្បូង​ឃ្មុំ រៀង​រា​ល់​យ​ប់ គ្មា​ន​​នរណា​​​​ប​ង្ក្រាប​
​ដោយ វត្តភ្នំ ម៉ោង 11:34
ថ្ងៃទី23 ខែFebruary ឆ្នាំ2017
សូមរាយការណ៍

​ខេត្តក្រចេះ ៖ ក្បួន​​រថយន្ត​​សាំង​​យ៉ុង ជា​ច្រើន​​គ្រឿង បាន​ធ្វើ​​ស​កម្ម​ភាព ដឹ​ក​ឈើ​​ប្រ​ណិត ដែល​​ប្រជា​ពល​រដ្ឋ អះ​អាង​ថា ម្ចាស់​​ឈើ​​ឈ្មោះ ពៅ ជា​​មន្ត្រី​​ប៉ូលីស ខេត្ត​ត្បូង​ឃ្មុំ បានធ្វើ​ដំ​ណើរ ចេញ​ពី​​ខេត្ត​ក្រចេះ ឆ្លងកា​ត់​ទឹ​កដី ខេត្ត​​ត្បូង​ឃ្មុំ ចេ​ញ​ទៅ​លក់​នៅ ប្រទេស​វៀតណាម ដោយ​រលូន គ្មាន​នរណា​ហ៊ាន​បង្ក្រាប​ទេ ព្រោះ​ឈ្មោះ ពៅ បាន​រត់ការ​បង់លុយ ឲ្យ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ រួចរាល់​អស់ហើយ​។​

​មេ​ឈ្មួញ​ឈើ ជា​មន្ត្រី​ប៉ូលីស​រូបនេះ ដឹកឈើ​ចេញពី ខេត្តក្រចេះ ជា​ហូរហែ គេ​មិនដែល​ឃើញ សមត្ថកិច្ច ពាក់ព័ន្ធ ណាមួយ ចេញមក​បង្ក្រាប​ឡើយ​។ នៅក្នុង​សកម្មភាព ដឹកជញ្ជូន​ឈើ ដោយ​ខុសច្បាប់ របស់​ឈ្មោះ ពៅ ត្រូវបាន​គេ​បង្ហើប​ថា តៃកុង​ឡាន មានការ​ប្រើប្រាស់ គ្រឿងញៀន ទៀតផង​។ ឈ្មួញ​រកស៊ី​ដឹកឈើ ឈ្មោះ ពៅ  ជា​មន្ត្រីនគរបាល ខេត្ត​ត្បូងឃ្មុំ  តែងតែ​ជិះ​រថយន្ត​បា​ឡែ​ន តាម​បិទគូទ រថយន្ត​ដឹកឈើ ឬ​ជួយ​រត់ការ​បង់លុយ ឲ្យ​សមត្ថកិច្ច និង​មន្ត្រី​ពាក់ព័ន្ធ មិន​ក្រែង​ញញើត ពី​ច្បាប់ទម្លាប់​នោះទេ​។​

​ប្រភព​បាន​បន្តថា នៅក្នុង​ជំនួញ​ឈើ​ខុសច្បាប់ របស់​ឈ្មោះ ពៅ គឺ​គាត់​មាន​ដៃគូ ដ៏​ល្បី​ម្នាក់ទៀត ជា​អ្នកកាសែត ប្រចាំខេត្ត​ក្រចេះ ហើយ​ជា ចា​ហ្វា​ង​កាសែត ផងដែរ​។ អ្នក​ទាំង​២ បាន​ចាប់​ដៃគូ​នឹង​គ្នា​ក្នុងការ​ប្រកប​ជំនួញ ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ដឹក​តាម​រថយន្ត សាំ​យ៉ុង​ជិត ១០​គ្រឿង  ដោយ​ប្រមូល​ទិញ​ពី​តំបន់​នាៗ ស្តិ​ត​ក្នុង​ចំនុច​ភ្នំ​ខៀវ ជាប់​ព្រំប្រទល់ ក្រចេះ​-​ស្ទឹងត្រែង ក្នុងភូមិ​សាស្ត្រ អូរ​កណ្តៀ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ដឹក​ឆ្លងកាត់​ស្រុក​ឆ្លូង ឆ្ពោះទៅ ខេត្ត​ត្បូងឃ្មុំ ដោយ​រលូន ពោលគឺ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ នៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៧ សុទ្ធតែ​ទទួលបាន ផលប្រយោជន៍ ពី​ឈ្មួញ ពៅ យ៉ាង​ត្រជាក់ចិត្ត​៕

P 1702K P 1702F P 1702I

Loading...