ក្រុម​ឈ្មួញ​​ដឹ​ក​ឈើ ចេ​ញ​ពី​​ក្រុម​ហ៊ុ​ន MA​ST​E​R K SO​N ស្ថិ​​ត​​ក្នុ​ង​​​តំ​​ប​ន់ ដែ​​ន​​ជ​ម្រ​​ក​ស​ត្វ​ព្រៃ ភ្នំ​​ព្រេ​ច ដោ​យ​​​ជ្រ​ក​​​ក្រោ​​ម​​​ស្លាក ឈើ​​ដេ​ញ​ថ្លៃ​
​ដោយ វត្តភ្នំ ម៉ោង 10:43
ថ្ងៃទី21 ខែFebruary ឆ្នាំ2017
សូមរាយការណ៍

​ខេត្តមណ្ឌលគិរី ៖ សកម្ម​ភាព​​កា​ប់​បំ​ផ្លាញ ព្រៃ​ឈើ​រ​ប​ស់​រដ្ឋ ចាប់​ផ្ដើម​​ក​ម្រើក​​ឡើង​សារ​ជាថ្មី លើ​​ទឹក​ដី​​ស្រុក​​កោះ​​ញែក ខេត្ត​មណ្ឌល​គិរី ដែល​ស​ម្មភា​ព​​លើក​​នេះ វា​មា​ន​សភាព ខ្លាំង​​ជាង​មុ​ន​​ទៅ​ទៀត ដ្បិត​​អា​ជ្ញាធ​រ និង​​មន្ត្រី​ជំ​នាញ ប្រហែ​ល​ជា​ដឹង តែ​ធ្វើ​មិនដឹង ហើយ​ការដឹក​ជ​ញ្ជួ​ន​ឈើ និង​កាប់​ឈើ ក្រុម​ឈ្មួញ​កំពុង ជ្រក​ក្រោម​ស្លាក ឈើ​ដេញថ្លៃ នា​យុទ្ធនាការ បង្ក្រាប​ឈើ​ខុសច្បាប់ កាលពី​ឆ្នាំមុន​។ 

​ជាក់ស្តែង​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រុមអ្នកកាសែត បាន​ផ្តិត​យក​រូបភាព ការដឹក​ជ​ញ្ជួ​ន​ឈើ​ហ៊ុ​ប​មូល តាមរយៈ​រថយន្ត​បង្កុង ជាច្រើន​គ្រឿង តាមផ្លូវ​មួយ​ខ្សែ ដែល​ទើប​ឈូស​ថ្មី ចេញពី​ក្រុមហ៊ុន MASTER K SON Co,Ltd ស្ថិតក្នុង​តំបន់ ដែនជម្រកសត្វព្រៃ ភ្នំ​ព្រេច ភូមិសាស្ត្រ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក បុក​ទៅ​ក្រុមហ៊ុន ដាយ​ថាំង ដែលមាន​ប្រវែង ប្រមាណ ៧០​គីឡូម៉ែត្រ ដែល​គេ​សង្ស័យថា ការ​ឈូសឆាយ​ផ្លូវ​នេះ ទុក​ដឹក​ជ​ញ្ជួ​ន​ឈើ ចេញពី​ភូមិសាស្ត្រ​ព្រៃ នៃ​ដែន​ជម្រក សត្វព្រៃ​ភ្នំ​ព្រេច ក្រោម​ការគ្រប់គ្រង របស់​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​។​

​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈើ​ទាំងនេះ ជា​ឈើ​កាប់​ចេញពី​ព្រៃ​ថ្មីៗ ហើយ​ក្រុម​ឈ្មួញ កំពុង​បំផុស​ពលរដ្ឋ​ក្រីក្រ ឲ្យ​ចូល​ព្រៃ ទៅ​កាប់​ឈើ យកមក​លក់​អោយ​ក្រុម​ខ្លួន យ៉ាង​គគ្រឹក​គ្រេង ទៀតផង​។ ឈើ​ថ្មី​ទាំងនោះ ត្រូវគេ​បញ្ជាក់ថា ដឹក​ជ​ញ្ជួ​ន​មក​លាយឡំ ជាមួយ​ឈើ​ចាស់​ដេញថ្លៃ​រួច ហើយ​ដឹក​ចេញ​ក្រៅ​ពេលយប់ ដោយ​ឆ្លងកាត់ ខេត្តក្រចេះ ឆ្ពោះទៅ​ស្រុក​យួន​តែម្តង​។ 

​យ៉ាងណាក៏ដោយ ប្រធាន​មន្ទីរ​បរិស្ថាន ខេត្តមណ្ឌលគិរី លោក កែវ សុភ័ក បាន​ប្រាប់​អ្នកកាសែត​ថា លោក​បាន​ចាត់​មន្ត្រី អោយ​ចុះទៅ ទីតាំង​ខាងលើ​ហើយ ក្រោយពី​ទទួលបាន​ដំណឹង​ថា មានការ​កាប់​ឈើ​ក្នុងព្រៃ ដែល​គ្រប់គ្រង ដោយ​មន្ទីរ​បរិស្ថាន​។ លោក​បាន​បញ្ជាក់ថា ប្រសិនបើ មាន​បទល្មើស​មែន លោក​នឹង​ចាត់ វិធានការ​តាមច្បាប់ ហើយ ក្រុមហ៊ុន MASTER K SON គេ​មានច្បាប់​ត្រឹមត្រូវ ប៉ុន្តែ​បើ​មានការ​ដឹក ឈើ ចូល​មកពី​ក្រៅ​ដែន របស់​ក្រុមហ៊ុន វា​ជា​រឿង​ខុសច្បាប់ ដដែល​នឹង​។ 

​តាម​ការរៀបរាប់ របស់ ប៉ុក ជ្រើ​ល ជា​ប្រជា​សហគមន៍ រស់នៅក្នុង​ស្រុក​កោះ​ញែក បានអោយដឹងថា ការកាប់​ឈើ របស់​សហគមន៍ នាពេល​បច្ចុប្បន្ន មិនមែន​កើត តែ​នៅ​ក្រុមហ៊ុន MASTER K SON នោះទេ មាន​ក្រុមហ៊ុន ជាច្រើន​ទៀត កំពុង​ធ្វើ​សកម្មភាព ដឹកឈើ​ពី ចំណុច​ព្រៃ​ចាស់ នៅក្នុង​កោះ​ញែក ដែល​គ្រប់គ្រង របស់​មន្ទីរ​បរិស្ថាន ការដឹកឈើ​ក្រុម​ឈ្មួញ ធ្វើ​សកម្មភាព ដឹក​ពេលយប់ ចូល​ឃ្លាំង របស់​ក្រុមហ៊ុន យូ​នី​គ្រ៊ា​ន MASTER K SON នឹង ក្រុមហ៊ុន ជាច្រើន​ទៀត ដែល​លោក មិន​ស្គាល់ឈ្មោះ​៕

P 2102 P 2102R

Loading...