លោក ឃឹ​ម រ​ម​ណី រង​​ការរិះ​គន់​​រឿ​ង គ្មា​ន​​ចំ​ណា​ត់​ការ​លើ​​​ឡា​​ន​ត​​​​​ទ្រុ​​​​ង និង​​​ដា​​ក់​ក្រុម​​​​​ជ​​​ញ្ជីង​​ ឲ្យ​ចាំ​ប្រ​​​មូល​​លុ​យ​ពី​​​ឡាន​ដឹក​​លើ​ស​​ទ​ម្ងន់ 
​ដោយ វត្តភ្នំ ម៉ោង 08:21
ថ្ងៃទី21 ខែFebruary ឆ្នាំ2017
សូមរាយការណ៍

​ខេត្តរតនគិរី ៖ ជា​រឿយៗ​​លោ​ក ស៊ុន ចាន់​ថុល រដ្ឋម​ន្ត្រីក្រ​សួង សា​ធារ​ណកា​រ និង​​ដឹ​កជ​ញ្ជូន បា​ន​​ណែ​នាំ ឲ្យ​ម​ន្ត្រី​សា​ធារ​ណ​ការ និង​​សម​ត្ថ​កិច្ច យក​​ចិត្តទុ​កដា​ក់ ចំ​ពោះ​រថ​យ​ន្ត ដឹក​ជញ្ជូន​​គ្រ​ប់​ប្រ​ភេទ ដែល​​ដឹក​​លើស​​ទ​ម្ងន់ ការកែ​ច្នៃ​​ត​​ទ្រុងខុស​លក្ខណៈ​បច្ចេកទេស ដើម្បី​ធានា អោយបាន​នូវ​ការ ខូចខាត​ផ្លូវថ្នល់​ស្ពាន ដែលជា​បន្ទុក​របស់រ​ដ្ឋ ប៉ុន្តែ​លោក ឃឹម រមណី អនុប្រធាន មន្ទីរ​សាធារណការ ខេត្ត​រត​គិរី និង​ជា​ប្រធាន គ្រប់គ្រង ជញ្ជីង​ថ្លឹង​រថយន្ត គ្មាន​ឆ​ន្ទះ​អនុវត្តន៍​តាម ការណែនាំ របស់​ថ្នាក់លើ​នោះទេ គិតតែ​រឿង ប្រមូល​ល​លុយ ច្រក​ហោប៉ៅ ទៅតាម​បច្ចេកទេស និង​ជំនាញ​របស់ខ្លួន​។​

​សូម​រំលឹកថា កាលពីដើម ខែមករា ឆ្នាំ​២០១៧ នៅក្នុង​សន្និបាត បូកសរុប​ការងារ អនុវត្តន៍​ច្បាប់ ចរាចរណ៍​ផ្លូវគោក រដ្ឋមន្ត្រី ក្រសួង​សាធារណការ បាន​លើកឡើងថា ដើម្បីអោយ ស្មើភាព​គ្នា​នោះ គណៈកម្មការ ត្រូតពិនិត្យ ច្បាប់​ចរាចរណ៍ ផ្លូវគោក នៅតាម​បណ្តាល រាជធានី ខេត្ត ក្រុង ត្រូវតែ​អនុវត្ត ការ​កាត់​ទ្រុង​រថយន្ត ដែល​កែច្នៃ ខុស​លក្ខណៈ​បច្ចេកទេស នៅ​និង​កន្លែង​តែម្តង ដោយ​គ្មាន​ការ យោគយល់​អ្វី​ឡើយ​។​

​ប៉ុន្តែ​ជាក់ស្តែង នៅឯ​ខេត្តរតនគិរី ប្រជាពលរដ្ឋ​បាននាំគ្នា​រិះគន់ លោក ឃឹម រមណី អនុប្រធាន​មន្ទីរ សាធារណការ និង​ដឹកជញ្ជូន ដែលមាន​ភាព​ធូរ​លុង និ​យ​យក​ទីតាំង ជញ្ជីង​ថ្លឹង​រថយន្ត ដើម្បី​ប្រមូល​លុយ តាមរបៀប​ពូក​រលួយ​។ ដោយឡែក ក្រុម​គណកម្មការ​ខេត្ត ដែល​ត្រូវបាន បង្កើតឡើង គ្រាន់តែ​ធ្វើអោយ ល្អមើល​ប៉ុណ្ណោះ ព្រោះ​មន្ត្រី ដែល​ចុះ​អនុវត្តន៍​ច្បាប់ មានការ​យោគយល់ ឬ​គិតតែ​ពី ផលប្រយោជន៍​ផ្ទាល់ខ្លួន តាមរយៈ ការទទួល​លាភ​សក្តា​រៈ ពី​សំណាក់​តៃកុង​ឡាន ជាដើម​។ 

​ប្រជាពលរដ្ឋ បានលើកឡើង​ទៀតថា នៅ​ខេត្តរតនគិរី មាន​ក្រុម​ជញ្ជីង ថ្លឹង​រថយន្ត ១​កន្លែង នៅ​ស្រុក​កូន​មុំ និង​តាម​ក្រុម​គណកម្មការ ត្រួតពិនិត្យ​ចរាចរ​ផ្លូវគោក ចំនួន ២​កន្លែង ផ្សេងទៀត ដោយ​ទី​១ នៅត្រង់ចំណុច សង្កាត់​កាចា​ញ ក្រុង​បាន​លុង តាម​បណ្តោយ ផ្លូវជាតិ​លេខ​៧៨ ទី​២ នៅត្រង់ចំណុច ភូមិ​ប៉ក​ធំ​ឃុំ​ប៉ក​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ  អោយតែ ថ​យន្ត​ធំៗ​ទៅដល់ បញ្ជា​ឲ្យ​ឈប់ ហើយ​តៃកុង បាន​ចុះទៅ​បង់លុយ ៣​ម៉ឺន​រៀល ទៅ ៥​ម៉ឺន​រៀល ជាការ​ស្រេច មិនបាច់​ត្រួតពិនិត្យ​អី​ទេ បាន​យ៉ាង​ស្រួល​៕ ដោយ បាន​លុង​

P 2102M P 2102L P 2102K

Loading...