ធ្លា​យ​​រឿង​​លោក​ប្រ​ធា​​ន​ម​ន្ទីរ យ​​ន់ សា​​រ៉ោ​​ម ត្រូវ​​ជន​ជាតិ​ដើ​ម​​ភាគ​តិ​ច​​ព្ន​ង ១​​​ពា​ន់​​នា​ក់ នាំ​គ្នា​ផ្ដិ​ត​មេ​ដៃ​ប្ដឹ​ង ពី​ប​ទ​រា​រាំង នឹង​​គំ​រាម​កំ​ហែង​
​ដោយ វត្តភ្នំ ម៉ោង 13:21
ថ្ងៃទី20 ខែFebruary ឆ្នាំ2017
សូមរាយការណ៍

​ខេត្តមណ្ឌលគិរី ៖ រឿង​រ៉ាវ​​នៃ​​ការ កា​ប់​បំផ្លា​ញ​ព្រៃ​ឈើ ទន្ទ្រា​ន​​យក​​ដី ធ្វើជា​​ក​ម្ម​សិទ្ធិ​​ផ្ទាល់​ខ្លួន មិន​ទាន់ ដោះ​ស្រាយ​​ចប់​​ផង ស្រាប់​តែ​លេ​ច​​ឮ​ថា លោក យ​ន់ សា​​រ៉ោ​ម តួនា​ទី ជា​ប្រធាន​​មន្ទីរ អភិ​វឌ្ឍន៍​ជន​បទ ខេត្ត​មណ្ឌល​គិរី ត្រូវ​បាន​​ប្រ​ជា​ពល​រដ្ឋជនជាតិដើម​ភាគតិច​ព្នង នឹង​សហគមន៍ ជនជាតិ​ព្នង ទូទាំង​ខេត្ត ប្រមាណ​មួយ​ពាន់​នាក់ បាន​ផ្ដិតមេដៃ ប្ដឹង បុគ្គល​រូបនេះ ពីបទ រារាំង​នឹង​គំរាមកំហែង ពួកគេ​មិន​ឲ្យ ប្រារព្វ​ពិធីបុណ្យ ជនជាតិដើម​ភាគតិច ។​

​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា បុគ្គល​អាង​អំណាច​រូបនេះ បាន​បញ្ចេញ​ចរិត​ប្រហើ​ន ផ្គើន​ទៅ នឹង​អាជ្ញាធរ​ដែនដី ដោយបាន ឈរ​បញ្ជា​ឲ្យ​កូនចៅ យក​អាត្រា​ក់ទ័រ ឈូសឆាយដី របស់​ប្រជាពលរដ្ឋ ឈ្មោះ ភេ​ន ដែល​ដី​របស់គាត់ មាន​ប្លង់​នឹង​បាន ដាំ​បង្គោលរបង ជា​យូ​ឆ្នាំ​មកហើយ ថែមទាំង​មានការ ទទួលស្គាល់ ពី​អាជ្ញាធរ​ដែនដី ប៉ុន្តែ​បុគ្គល អាង​អំណាច​រូបនេះ បាន​ឈូស​ចូល​ដី របស់គាត់ ប្រមាណ ៤០​ម៉ែត្រ​។ សូមបញ្ជាក់ថា ចៅសង្កាត់ រម​នា ក្រុង​សែន​មនោ​រម្យ លោក ភី ងូ​ក មិន​ទទួលស្គាល់ នូវ​ទង្វើ​រំលោភបំពាន ពី​សំណាក់​លោក យន់ សា​រ៉ោ​ម នោះទេ ដោយ​លោក​ប្រាប់ថា នឹង​ដឹកនាំ​កម្លាំង ទៅពិនិត្យ​ជាក់ស្ដែង នឹងមាន​វិធានការ តាមផ្លូវ​ច្បាប់​៕ ដោយ ដា​រ៉ា​

P 2002C3 P 2002C2 P 2002C1 P 2002C

Loading...