ផឹកស្រា​បៀរ​អស់ ៦​កំប៉ុង បើកឡាន​ក្រុមហ៊ុន ហុង​លី​ហួ បុក​អ្នកជិះ​ម៉ូតូ ស្លាប់ ៣​នាក់​
​ដោយ វត្តភ្នំ ម៉ោង 14:11
ថ្ងៃទី11 ខែJanuary ឆ្នាំ2017
សន្តិសុខ និងសង្គម

​ខេត្តកណ្តាល ៖  បន្ទាប់ពី​​ផឹក​ស៊ី ស្រវឹង​ធ្លា​ក់ភ្នែក បុរស​​ម្នាក់ បាន​​បើក​រថ​យន្ត បុក​​រះ​​ម៉ូតូ ១​​គ្រឿង បណ្តា​ល​ឲ្យ​​មនុ​ស្ស ៣​​នាក់​ ស្លាប់​​នៅ​នឹងក​ន្លែង កា​លពី​​វេ​លា​​ម៉ោង ២៣ យប់​​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​​២០១៧ នៅលើ​ផ្លូ​វជាតិ​​លេខ​៤ ភូមិ​​ព្រៃ​​ពពេ​លឃុំ​ពើក ស្រុក​អង្គស្នួល​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក បិ​ឡាញ ពណ៌​ស ស្លាក​លេខ កំពង់សោម 3A-1203 ជា​របស់​ក្រុមហ៊ុន​ហុង​លី​ហួ បើកបរ​ដោយ​ឈ្មោះ កួន វិ​ចិត្ត ភេទ​ប្រុស អាយុ ៤២​ឆ្នាំ រស់នៅ​ភូមិ​រ៉ា  សង្កាត់​លេខ​២ ខណ្ឌ​មិត្តភាព ខេត្ត​ព្រះសីហនុ រួម​ដំណើរ ជាមួយ​ឈ្មោះ មុំ វ​លក្ខ ភេទ​ប្រុស អាយុ ២០​ឆ្នាំ​។ មុនពេល​កើតហេតុ រថយន្ត​បង្ក បើក​ក្នុងទិសដៅ ពី​ភ្នំពេញ ទៅ​ក្រុងព្រះសីហនុ លុះដល់​ចំណុច​ខាងលើ បាន​ជែង​រថយន្ត ១​គ្រឿង រួច​ក៏​ជ្រុល​ទៅបុក​ម៉ូតូ ម៉ាក MSX125  ពណ៌​ខ្មៅ ជិះ​ដោយ​ជនរងគ្រោះ ៣​នាក់ បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង ចំណែក​រថយន្ត បាន​ជ្រុល​ទៅបុក បង្គោល​ភ្លើង បណ្តាល​ដាច់​ខ្សែ និង​ប្រេះ​បង្គោល​ភ្លើង​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ដែល​ស្លាប់​ទាំង ៣​នាក់ រួមមាន អ្នកបើក​ម៉ូតូ មានឈ្មោះ លី ណា​រ៉ុង ភេទ​ប្រុស អាយុ ២៣​ឆ្នាំ នៅ​ភូមិ​ត្រពាំង​អណ្តែង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល គ្មាន​មួក គ្មាន​កញ្ចក់ គ្មាន​ផ្លាកលេខ មុខរបរ​កម្មករ ឈ្មោះ តូ រ៉ូ  ភេទ ប្រុស អាយុ ២១ ឆ្នាំ និង​ឈ្មោះ ឃឿន រ៉ា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយគ្នា  បើក​ពី​ទិស​ខាងលិច ទៅ​ទិសខាងកើត ក្នុងទិសដៅ បញ្ច្រាស​គ្នា។ ក្រោយ​កើតហេតុ ជនបង្ក បានទទួល​កំហុស និង​និយាយថា មុន​បើកបរ ខ្លួន​បាន​ផឹកស្រា អស់ ៦​កំប៉ុង​៕

p-1101q p-1101m p-1101n p-1101o p-1101p

Loading...