បើក​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន ជ្រុល​ទៅបុក គូទ​ឡាន​ឡិច​ស៊ិ​ស ស្លាប់​មួយ​រំពេច​
​ដោយ វត្តភ្នំ ម៉ោង 13:45
ថ្ងៃទី11 ខែJanuary ឆ្នាំ2017
សន្តិសុខ និងសង្គម

រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់ ទំន​ង​ជា​​ស្រវឹង ជិះ​​ម៉ូតូ​​មួយ​គ្រឿង ក្នុង​​ល្បឿ​ន​​លឿន មិន​ប្រ​យ័​ត្ន ជ្រុល​​បុក​​គូទ រថ​យន្ដ​​ឡិច​​ស៊ិ​ស ៤៧​០ ដែល​ប​ន្ថយ​ល្បឿន ក​ន្លែង​ភ្លើ​ងស្តុ​ប បណ្ដាល​អោយ បោក​ផ្ទុប​​ជាមួយ​​រថ​យន្ដ ស្លាប់​ភ្លា​មៗ នៅ​​កន្លែង​កើត​ហេតុ ហើយ​រថយន្ដ បាន​បើក​គេច បាត់ស្រមោល កាលពី​ម៉ោង ០១​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១១​ខែមករា ឆ្នាំ​២០១៧ នៅមុខ មន្ទីរពេទ្យ​ព្រះអង្គ​ឌួង តាម​បណ្ដោយ​មហាវិថី ព្រះ​ន​រោ​ត្ដម ស្ថិតក្នុង​សង្កាត់ ផ្សារ​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះ ដែល​ស្លាប់ មានឈ្មោះ ស៊ីម សុ​ភ័​ក្រ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ស្នាក់នៅ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក ជិះ​ម៉ូតូ​ធុន​ធំ ពណ៌​សរ គ្មាន​ស្លាក​លេខ ចំណែក​រថយន្ដ ម៉ាក​ឡិច​ស៊ិ​ស​៤៧០ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ  បាន​បើក​គេច បាត់ស្រមោល​។ មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ដ ឡិច​ស៊ិ​ស​៤៧០ ធ្វើដំណើរ​តាម បណ្ដោយ​មហាវិថី ព្រះ​ន​រោ​ត្ដម ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​ល្មម ខណៈ​មកដល់ ចំណុចកើតហេតុ  ថយ​ន្ដ​ក៏បាន បន្ថយល្បឿន ស្រាប់​ជនរងគ្រោះ ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន មក​បុក​គូទ​រថយន្ដ បណ្ដាលអោយ ស្លាប់​ភ្លាមៗ​តែម្តង​៕

p-1101h p-1101i p-1101c

Loading...