លោក​​ឧក​ញ៉ា​​ផ្កា​យ​​មួ​យ តុ​​ប វី​​រ៉ា​​ដា ក្លា​យ​ជា​​ឈ្មួ​ញ រកស៊ី​ដឹក​​ឈើ​​​ដ៏​​​ធំ​​ស​ម្បើ​ម ចេ​ញ​ទៅ​​វៀ​ត​ណា​ម តា​ម​​ច្រក​ព្រំ​ដែ​​ន​​ទ្វេរ​​​ភា​​គី ឡា​​ប៉ា​​ខេ​
​ដោយ វត្តភ្នំ ម៉ោង 12:33
ថ្ងៃទី11 ខែJanuary ឆ្នាំ2017
សូមរាយការណ៍

​ខេត្តមណ្ឌលគិរី ៖ លោ​ក​ឧ​កញ៉ា តុ​ប វី​រ៉ា​​ដា មាន​​ឋានៈ​​ឧ​ត្ត​ម​​សេនី​យ​​ត្រី និង​ជា​​មេ​បញ្ជា​ការរង​​យោ​ធភូ​មិភា​គ​ទី​​១ បាន​​ក្លាយ​ជា​​ឈ្មួញ រកស៊ី​​ឈើ​​ខុស​ច្បាប់ ដ៏​​ធំ​​ស​ម្បើម ប្រចាំ​ខេ​ត្ត​​មណ្ឌ​ល​គី​រី ហើយ​​សព្វ​ថ្ងៃ​នេះ លោក តុ​ប វី​រ៉ា​ដា កំពុង​តែ​​ធ្វើ​​សកម្មភាព ដឹកជញ្ជូន​ឈើ យ៉ាងសកម្ម ចេញពី​តំបន់ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី តាម​រថយន្ត​យី​ឌុប ទៅ​លក់​នៅ ប្រទេស​វៀតណាម ដោយ​នាំចេញ តាម​ច្រកព្រំដែន ទ្វេរ​ភាគី​ឡា​បា​ខេ យ៉ាង​រលូន ។​

​ប្រភព​បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈើ​ឈ្មោះ តុ​ប វី​រ៉ា​ដា បាន​ប្រើប្រាស់ រថយន្ត​ម៉ាក​យី​ឌុប ជាច្រើន​គ្រឿង ក្នុងការ​ដឹកជញ្ជូន​ឈើ ចេញពី​ព្រៃ រួច​បន្ត​នាំចេញ ទៅកាន់​ប្រទេស វៀតណាម តាម​ច្រកព្រំដែន​ទ្វេរ​ភាគី ឡា​បា​ខេ ដោយមាន​ការ សម្របសម្រួល និង​ឃុបឃិត ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ នៅ​ច្រកព្រំដែន ពិសេស​គឺ​ជំនាញ រដ្ឋបាល​ព្រៃឈើ តែម្តង ដែលមាន​លោក វង្ស សុខ​សេរី ជា​នាយ​ខណ្ឌ​។ លោក តុ​ប វី​រ៉ា​ដា បាន​ប្រើប្រាស់ កម្លាំង​យ៉ាងច្រើន ក្នុង​មុខរបរ ជំនួញ​ឈើ​ខុសច្បាប់ ហើយ​ប្រើ​រូប​ភាពជា​ជំហរ មិន​លាក់បាំង សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ នោះឡើយ 

​ប្រភព​បាន​ធ្លោយ ឲ្យ​ដឹងថា លោក​ឧកញ៉ា​ផ្កាយ​មួយ តុ​ប វី​រ៉ា​ដា អតីត ជា​មេកា​ដ៏​ជំនាញ របស់​ក្រុមហ៊ុន ទ្រី​ភាព និង​ជា​ឈ្មួញ ដែលមាន​បទពិសោធន៍ និង​ទំនាក់ទំនង ដោយ​រលូន ជាមួយ​មន្ត្រី​សំខាន់ៗ ដូចជា​ផ្នែក រដ្ឋបាល​ព្រៃឈើ​ជាដើម អញ្ចឹង​ហើយ បានជា​មុខរបរ​មិនសូវ​ស្របច្បាប់​របស់គាត់ មិនដែល​មានការ​បង្ក្រាប នោះឡើយ ។ ប្រជាពលរដ្ឋ ស្រុក​កោះ​ញែក បាន​ឲ្យ​ដឹងថា ទាំង​ព្រៃឈើ ទាំង​ផ្លូវ​គមនាគមន៍ នៅ​តំបន់​នោះ​ត្រូវ​បំផ្លិចបំផ្លាញ អស់ហើយ ដោយសារតែ​ក្រុម​ឈ្មួញ​ឈើ ពិសេស​ឈ្មួញ​ឈ្មោះ តុ​ប រី​រ៉ា​ដា នេះ ហើយ​តំបន់​នោះ អ្នកណា​ក៏​ស្គាល់ ឈ្មួញ​ឈើ​ដ៏​ល្បីល្បាញ ម្នាក់​នេះដែរ​៕

p-1101e p-1101f

Loading...